Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកពី​ស្រែ​ចាប់បាន​ខ្យង​១​ធុង ក៏​ប្រញាប់​ទៅ​ផ្សា​រទិញ​គ្រឿង និង​ស្រា​មក​ក្លែម ស្មាន​ពុំ​ដល់​…

spot_img

​បុរស​ម្នាក់​បាន​បង្ហោះ​រូបភាព​ចែកចាយ​អ្នក​និយម​ក្លែម “​ស្រា​” ទាំងឡាយ​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​តាម​នោះ​គាត់​ទៅ​ស្រែ​ចាប់បាន​ខ្យង​១​ធុង ក៏​ប្រោះ​ទុក​ដោយ​ពុំ​គ្រប​ស្រួលបួល ព្រោះ​ប្រញាប់​ទៅ​ផ្សា​រទិញ​គ្រឿង និង​ស្រា​មក​…​ក្លែម ។​

​ស្មាន​ពុំ​ដល់ពេល​វិល​មក​ផ្ទះ​វិញ ក៏​ប្រទះ​នឹង​ទិដ្ឋភាព​នៃ​ការរំដោះ​ខ្លួន​របស់​ពួក​ខ្យង​… មើលទៅ​គួរ​ឲ្យ​ខ្លាច ។​

​គាត់​សរសេរថា មុន​ប្រមូល​ជ័យ​ភ័​ណ្ឌ​ដែល​នៅសល់​គាត់​បាន​ឆ្លៀត​ផ្តិត​យក​រូបភាព​ទាំងនេះ​មក​ចែករំលែក​ទុកជា​បទពិសោធន៍​…! ។​

​ស្មាន​ពុំ​ដល់​ថា ក្រោយ​ការចែករំលែក​នោះ មាន​មនុស្ស​ជាច្រើន​ចូល​ខ​មិន​ថា ៖ បើ​ខ្ញុំ​វិញ​គឺ​យក​វា​ទៅ​លែង​ហើយ​! ឃើញ​ទេ​ទឹកចិត្ត​ចង់​រស់​របស់​សត្វលោក​! ។​

​ខណៈ​អ្នកដទៃ​ពោលថា ៖ បែបនេះ​ក្លែម​មិន​ចូល​ទេ​! ៕ ចន្ទ្រា​

spot_img
×