Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​នឹង​ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន​ចំពោះ​ថ្នាក់លើ ។ ប៉ុន្តែ​ឱកាស​នេះ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​កន្លែងធ្វើការ ។ ទោះបីយ៉ាងណា​អ្នក​ក៏​មិនត្រូវ​អត្តនោម័ត ។ ដើម្បី​បង្ការ​ករណី​ទាល់ច្រក អ្នក​ត្រូវ​ប៉ិនប្រសប់​ជាង​ពេល​ប្រាស្រ័យ​ទាក់ទង​ក៏​ដូច​គំនិត​បង្ហាញ​មោទនភាព​របស់ខ្លួន​ពេល​និយាយ​ជាមួយ​មិត្ត​រួមការ​ងារ ។ ចូរ​រក្សា​ឥ​រិ​យ​បថ​រាបសារ​និង​ស្តាប់​ជានិច្ច ។ ថ្ងៃនេះ​ចៀសវាង​ការរង​របួស ប៉ះទង្គិច វះកាត់​នៅត្រង់​ចង្កេះ ក្រពះ ពោះវៀនធំ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​លឿង ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា រោង , រកា ៕

​ឆ្នាំឆ្លូវ ៖ ការធ្វេសប្រហែស​របស់​អ្នក​នៅពេលនេះ​គឺ​គ្រោះថ្នាក់​បំផុត ។ ប្រសិន​ស៊យ​ធ្វើ​ឲ្យ​មាន​កំហុសឆ្គង​អ្នកនឹង​មាន​ហានិភ័យ​ត្រូវ “​ដក​ពិន្ទុ​” ក្នុង​ក្រសែភ្នែក​ថ្នាក់លើ ។ មិនតែប៉ុណ្ណោះ​មាន​ករណី​អាក្រក់​គឺ​អ្នកត្រូវកា​ត់​ប្រាក់ខែ រង្វាន់ ដកតំណែង ។ អ្នក​គួរតែ​យល់​អ្វី​គ្រប់យ៉ាង​ផ្អែកលើ​ភាពខ្លាំង​របស់ខ្លួន អ្នកនឹង​ទទួលបាន​រង្វាន់​ដែល​សម​នឹង​ទទួលបាន ។ ទោះបី​ពេលបច្ចុប្បន្ន​ពុំទាន់​ត្រូវបានគេទទួលស្គាល់​ក៏​កុំ​ប្រញាប់​ទុទិដ្ឋិនិយម អាច​ថា​អ្នក​ពុំទាន់​បាន​នៅ​ចំ​បរិយាកាស​សមស្រប​ដើម្បី​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន ។​

-​បុព្វហេតុ ៤​ឲ​៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៤​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​លឿង ស ។ ឆ្នាំ​អ្នកយក​អាសា មមី , ជូត ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​ផ្តល់​លក្ខ​ខ​ណ្ខ​អំណោយផល​ល្អ​សម្រាប់​អ្នក​ពង្រឹងសមត្ថភាពរ​បស់​ខ្លួន ។ ប៉ុន្តែ​ប្រើប្រាស់​សមត្ថភាព​នេះ​នៅត្រង់ណា​និង​ប្រសិទ្ធភាព​ដល់​ណា គឺ​ចំណុះ​ទៅលើ​វិធី​អនុវត្ត​របស់​អ្នក ។​ចូរ​ផ្តល់​ឲ្យ​ខ្លួនឯង​នូវ​ដែន​កំណត់​ជាក់លាក់​មួយ ពីព្រោះ​នៅ​ថ្ងៃ​ខាងមុខ​អ្នក​រំភើប​ហួសប្រមាណ​ពី​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់ខ្លួន​ដល់​ថ្នាក់​ចង់​សម្រេច​វា​ទាំងអស់​ក្នុង​រយៈពេល​ខ្លី​មួយ ។ ថ្ងៃនេះ​មិនត្រូវ​ចាក់​ឬ​បង្ក​ឥទ្ធិពល​នៅត្រង់​ស្មា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៣,៨​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា កុរ​, មមែ​៕

​ឆ្នាំថោះ ៖ ទិន្នផល​ការងារ​របស់​អ្នក​ថ្ងៃនេះ​ល្អ​បំផុត ។ អ្នកដឹង​ច្បាស់​ថា​ខ្លួន​ចង់​អ្វី និង​ប្រមូលផ្តុំ​ទៅក្នុង​នោះ ។ ប៉ុន្តែ​អ្នក​គួរ​ថ្លឹងថ្លែង​អំពី​ឥរិយាបថ​ធ្វើការ​របស់ខ្លួន​ក្នុងថ្ងៃនេះ ។ ការ​បង្ហាញថា​ខ្លួន​ជា​មនុស្ស​មាន​ស្មារតី​សហការ​ជា​រឿង​ដែល​អាចជួយ​សម្រេចបាន​ជោគ​ជោគជ័យ​ងាយស្រួល​ជាង ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៧,៨​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ក្រហម , ស ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , មមែ​៕

​ឆ្នាំរោង ៖ ពី​ទំនាក់ទំនង​រហូតដល់​ការងារ​មាន​សញ្ញា​សកម្ម​ច្រើន និង​នាំមក​ឲ្យ​អ្នក​នូវ​ក្តីសង្ឃឹម​ធំ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អ្នក​នៅមាន​ឱកាស​បាន​ជួប​និង​ធ្វើការ​ជាមួយ​អ្នក​រួម​ការងារ​ចិត្តល្អ ។ ចំណងមិត្តភាព​របស់​អ្នក​អាច​ក្លាយជា​ចំណងស្នេហា ។ អ្នកមាន​គូ​ហើយក៏​ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ចរ​៕

​ឆ្នាំម្សាញ់ ៖ ជា​ថ្ងៃមួយ​ដ៏​ស្ងប់ស្ងាត់ តែ​បែរ​ជាមាន “​រលក​បង្កប់​” ខាងក្នុង ។ អ្នក​កំពុង​លាក់​ទុក្ខព្រួយ​នៅក្នុង​ចិត្ត និង​មិន​ចង់​ចែករំលែក​ជាមួយ​នរណាម្នាក់ ទោះបី​នោះ​ជា​មនុស្ស​ជាទី​ស្រឡាញ់​បំផុត ។ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​អ្នក​មិនអាច​ធ្វើការ​ពេញទំហឹង ងាយ​បង្កកំហុស និង​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​អារម្មណ៍​ថប់ដង្ហើម ។ ចំពោះ​ទំនាក់ទំនង​សង្គម​អ្នក​ក៏​គួរ​កំណត់​ការប្រាស្រ័យ​ទាក់ទង​ដើម្បី​បញ្ចៀស​កើត​ភាព​តានតឹង​ទាំងសងខាង ។ ទំនាក់ទំនង​មនោសញ្ចេតនា មាន​ភាព​សោះកក្រោះ យល់ច្រឡំ​គ្នា ។ ប្រសិន​អាច​គួរ​លើកលែង​ឲ្យ​គ្នា កុំ​ខឹង​គ្នា​យូរពេក​ធ្វើ​ឲ្យ​គ្រប់យ៉ាង​ឈានដល់​ភាពទាល់ច្រក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា កុរ , រកា​៕

​ឆ្នាំមមី ៖ អ្នក​កំពុង​ត្រូវ​ទ្រាំទ្រ​នឹង​ហេតុការណ៍​ឬ​ស្ថានការណ៍​មួយ​មិន​រលូន​ណា​នោះ ដោយ​គ្មាន​រីកចម្រើន​បន្តិច​ណា​សោះ ។ មាន​ឧបសគ្គ​ខ្លះ​ពី​សាច់ញាតិ អ្នកខ្លះ​នៅ​បង្ហាញ​ភាព​ខ្វ​ខាត​ជំនឿ​លើ​អ្នក ។ ដល់ពេល​អ្នក​គួរ​បោះចោល​នូវ​រឿង​មិនគួរ​ឲ្យ​ចេញពី​ជីវិត​របស់ខ្លួន ។ រឿង​មនោសញ្ចេតនា​ប្រសិន​កំពុងស្ថិត​ក្នុងដំណាក់កាល​ស្វែងរក​គូគ្រង អ្នក​ក៏មាន​ឱកាស​បាន​ជួប​មុខសញ្ញា​ដ៏​ល្អ អាច​រួមគ្នា​ឈានទៅ​បង្កើត​គ្រួសារ​សុភមង្គល ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 13H-15H ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា កុរ , មមែ​៕

​ឆ្នាំមមែ ៖ ថ្ងៃនេះ​អ្នក​អាច​ជួប​រឿង​មិន​ចង់​ជួប​ជាច្រើន ធ្វើ​ឲ្យ​អារម្មណ៍​មិន​រីករាយ ។ ការពិត​អ្នក​មិនអាច​ផ្លាស់ប្តូរ​ស្ថានភាព​បាន អារម្មណ៍​មិន​រីករាយ ។ ការពិត​អ្នក​មិនអាច​ផ្លាស់ប្តូរ​ស្ថានភាព​បានទេ ហេតុនេះ​ចូរ​ផ្តោត​តែ​ទៅលើ​វិធី​ដោះស្រាយ​បញ្ហា កុំ​ត្អួ​ញ​ត្អែ​រ​ទៀត ។ ទំនាក់ទំនង​សង្គម​ក៏​នាំមក​ឲ្យ​អ្នក​នូវ​ការរំខាន​ចិត្ត​យ៉ាងច្រើន​។ ប្រសិន​អាច ចូរ​លើក​ទៅ​ថ្ងៃ​ផ្សេង​ដើម្បី​ធ្វើការ​សម្រេចចិត្ត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ចរ ៕

​ឆ្នាំវក ៖ ការងារ​ថ្ងៃនេះ​ល្អ​បំផុត ។ ប្រសិន​កំពុង​មានបំណង​វិនិយោគ ឬ​ពង្រីក​ជំនួញ​អ្នក​គួរ​ប្រញាប់​ធ្វើ​ភ្លាម​ក្នុង​ពេលនេះ ។ ដោយសារ​បុព្វហេតុ​កំពុងមាន​សន្ទុះ​រីកចម្រើន ហេតុនេះ​លាភ​ក៏​សម្បូរហូរហៀរ អ្នកទទួលបាន​ខ្ទង់​ប្រាក់​ជាច្រើន ក្នុងពេល​ពុំមាន​តម្រូវ​ការចំណាយ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ​៕

​ឆ្នាំរកា ៖ ការងារ​ល្អ​បង្គួរ ។ អ្នក​ព្យាយាម​ប្រឹងប្រែង​ពេញទំហឹង​ទោះ​មានរឿង​អ្វី​ក៏​ទ្រាំ​លំបាក​ដោះស្រាយបាន​រួចរាល់ ។ ប៉ុន្តែ​អ្នក​ប្រយ័ត្នប្រយែង​សុខភាព ។ រឿង​មនោសញ្ចេតនា​ពុំបាន​ល្អ ងាយ​កើតការ​ឈ្លោះប្រកែក​ខ្វែងគំនិត​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ស , ទឹកប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា រោង , វក​៕

​ឆ្នាំចរ ៖ រាល់​ទំនាក់ទំនង​កំពុង​ក្លាយជា​បង្អែក​ដ៏​រឹងមាំ​សម្រាប់​អ្នក ។ គ្រួសារ​នឹង​ក្លាយជា​កង្វល់​ចម្បង​របស់​អ្នក​ក្នុងពេល​វេលា​នេះ ។ អាច​និយាយថា អ្នកនឹង​ទទួលបាន​ភាពកក់ក្តៅ​ក្នុង​ជីវិត​គ្រួសារ ។ ការងារ ប្រព្រឹត្តទៅ​មិន​ដូច​បំណង អ្នក​ជួប​ការលំបាក​ច្រើន​ដែល​តម្រូវ​ឲ្យ​អ្នក​ជួយ​ដោះស្រាយ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ ៕

​ឆ្នាំកុរ ៖ អ្នកជា​មនុស្ស​រួសរាយ​រាក់ទាក់ ប៉ុន្តែ​នៅមាន​មនុស្ស​មួយចំនួន​មិន​ពេញចិត្ត រក​វិធី​ឈ្នានីស​កម្ចាត់​អ្នក​ពី​ការងារ ចូរ​ប្រយ័ត្នប្រយែង​ខ្លួន ។ គួរ​ឲ្យ​បារម្ភ​បំផុត​គឺ​បញ្ហា​លុយកាក់ , មាន​កិច្ចការ​ជាច្រើន​ត្រូវ​ចំណាយ ក្នុងពេល​ប្រាក់​សន្សំ​កំពុង​រលស់​សន្សឹមៗ ។ ផ្ទុយ​មកវិញ​រឿង​មនោសញ្ចេតនា ល្អ​បំផុត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​មាន​ភាព​ផ្អែមល្ហែម កក់ក្តៅ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៥​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា​៕​

spot_img
×