Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មោទនភាព​! និស្សិត​ខ្មែរ​មួយរូប​ចំណាយពេល​ស្រាវជ្រាវ រហូត​អាច​ផលិត​សរសៃ​មី​ចេញពី​ផ្លែ​ល្ពៅ​

spot_img

​ខេត្តបាត់ដំបង​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃទី​២៩​មករា​នេះ បាន​ឲ្យ​ដឹងថា និស្សិត​ខ្មែរ​មួយរូប ឈ្មោះ គិ​ម វ៉ាង ដែល​បានបញ្ចប់​ការសិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ​ចំណីអាហារ​ពី​សាកលវិទ្យាល័យ​បាត់ដំបង កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ បានសម្រេច​គោលដៅ​ដោយ​ការផលិត​សរសៃ​មី​ចេញពី​ផ្លែ​ល្ពៅ ដោយមាន​ពណ៌ ក្លិន និង​រសជាតិ​ដូច​ផ្លែ​ល្ពៅ បន្ទាប់​ចំណាយពេល​ពិសោធន៍​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​។​

​ជោគជ័យ​ថ្មី​នេះ ជា​មោទនភាព​មួយ​ដែល​ជួយ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ផ្តល់​តម្លៃ​ដល់​ផ្លែ​ល្ពៅ​ដែល​ធ្លាប់​ធ្លាក់ចុះ ព្រមទាំង​ជួយ​ជំរុញ​លើកទឹកចិត្ត​យុវជន​ដទៃទៀត ឱ្យខិត​ខំប្រឹងប្រែង​ក្នុងការ​បង្កើត​អ្វីដែល​ថ្មីៗ ផ្តល់​ប្រយោជន៍​ដល់​ជាតិ​ថែម​ទៀតផង​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×