Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កន្លែង​ចាក់បាល់ ជ្រក​ក្រោម​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង ត្រូវ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​បង្ក្រាប​

spot_img

​ភ្នំពេញ ​៖ ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់ ដែល​លេង​នៅតាម​បណ្តា​ក្លិប​បាល់ទាត់​ល្បីៗ​នានា នៅលើ​ពិភពលោក ដែល​ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែង សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ខណ្ឌ តាមដាន​រហូត​ឈានដល់​ការបង្ក្រាប​ជាក់ស្តែង នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​នឹង​៣០​នាទី នៅ​ចំណុច​ផ្ទះ​លេខ​១៩២២ ផ្លូវជាតិ​លេខ​៥ ក្រុម​១ ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ទី​១​។​

​លោក​វរសេនីយ៍ទោ គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បានឱ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​២​នាក់ រួមមាន​ទី​១-​ឈ្មោះ អូន សុ​ធន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មេការ​ចាត់​ចែង​ស៊ីសង ស្នាក់​នៅផ្ទះ​ទីតាំង​ខាងលើ​ភ្នាក់ងារ និង​ទី​២-​ឈ្មោះ​ហ៊ឹម សុ​ហ៊ុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​ផ្លូវ​រថភ្លើង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ជា​អ្នកលេង​ភ្នាល់​បាល់​។ សម្ភារៈ​ដកហូត រួមមាន កុំព្យូទ័រ​ចំនួន​១០​គ្រឿង សៀវភៅ​កត់​ភាគរយ​របស់​ភ្ញៀវ​១​ក្បាល សៀវភៅ​កត់​ចំណាយ​ចំណូល​ប្រចាំខែ ប្រាក់រៀល​ចំនួន​ប្រាំ​ម៉ឺន ប្រាក់​ដុលារ​១៥$​។​កម្លាំង​ជំនាញ​អធិការដ្ឋាន កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី ។​

សូម​ជម្រាបជូន​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោ​កស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សុទ្ធតែ​ធ្លាប់​បានចេញ​បទបញ្ជា ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ប​ង្គ្រា​ប ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង បង្កប់​ល្បែងស៊ីសង​ចាក់​ភ្នាល់​អន​ឡាញ ក្នុង​រាជធានី​ភ្នំពេញ​តែម្តង ព្រោះ​វា​ជា​មូលហេតុ​នាំ​ឲ្យ​មាន​សកម្មភាព​ចោរលួច ឆក់ និង​ចោរប្លន់​។​

​មហាជន​នឹង​រង់ចាំ​មើលថា តើ​អាជ្ញាធរ ចុះទៅ​បង្ក្រាប ហាង​អ៊ី​ន​ធើ​ណិ​ត​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ដែរឬទេ​? ព្រោះ​ក្នុង​ខណ្ឌឫស្សីកែវ​ទាំងមូល មាន​ទីតាំង​ភ្នាល់​បាល់​អន​ឡាញ ច្រើនណាស់ ឬក៏​បានទទួល​សំណែន ដូច​វេទិកា​តុ​កាហ្វេ​ខ្សឹប​ខ្សែ​វ​មែន​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×