Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី ហាម​បងប្អូន​ជនជាតិ​ចិន​និង​វៀតណាម ក្នុងឱកាស​ចូលឆ្នាំថ្មី មិន​ឲ្យ​ដុត​ផាវ កាំជ្រួច និង​បង្ក​សំឡេង​ផ្ទុះ លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ

spot_img

​​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​និង​វៀតណាម​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ហាម​ទៅដល់​បងប្អូន​ជនជាតិ​ចិន​និង​វៀតណាម មិន​ឲ្យ​ដុត​ផាវ កាំជ្រួច និង​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន រាល់​ការហែក្បួន​ផ្សេងៗ ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ ។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែមករា​នេះ បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម​ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ ៧​ចំណុច​ដូចតទៅ​ ៖

១) ហាម​ដាច់​ខាតៈ មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សម្លេង​ផ្ទះ​គ្រប់​ប្រភេទ ក្នុងឱកាស​ពិធីបុណ្យ​នេះ មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ស៊ីសង និង​រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​

២) នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា មន្ទីរ​អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប ក្រដាសសែន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។ ដោយឡែក​ការដុត​ក្រដាស​សែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត​ហាម​ដាច់ខាត​មិនឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​។

៣) ចាប់ពីពេលនេះ​តទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត កុំឱ្យ​មានការ​នាំចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ៤) គ្រប់​អង្គភាព សាលាខណ្ឌ និង​សង្កាត់ ត្រូវ​ផ្សព្វ​ផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ និយោជិត កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តន៍ តាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។ ៥) មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​អញ្ជើញ​បណ្តា​សមាគម​​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។ ៦) ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​| យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់ ដល់​កម្លាំង​របស់ខ្លួន ដើម្បី​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព និង​ទី​៧) ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×