Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​កំពង់ស្ពឺ ចាប់ផ្តើម​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​HLH និង​ក្រុមហ៊ុន​ចំការ​អំពៅ​ស៊ូ​ហ្គើ​រ របស់​ឧកញ៉ា​លី​យ៉ុង​ផាត់

spot_img

​កំពង់ស្ពឺ​ ៖ អាជ្ញាធរខេត្ត​កំពង់ស្ពឺ​បាន​ដោះស្រាយ​ទំនាស់​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ក្រុមហ៊ុន ​HLH​ និង​ក្រុមហ៊ុន​ស៊ូ​ហ្គើ​រ​ដាំ​អំពៅ​ទាំង​៣ របស់​ឧកញ៉ា​លី​យ៉ុង​ផាត់ នៅ​សាលាស្រុក​ឱ​រ៉ា​ល់​ដឹកនាំ​ដោយ​លោក​វ៉ី សំណាង នឹងមាន​ការចូលរួម​តវ៉ា​ពី ប្រជាជន​ចំនួន​១៦២​នាក់ នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការងារ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី ជូន​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចំការ​អំពៅ (HLH) ស៊ូ​ហ្គើ​រ និង​ក្រុមហ៊ុន​ដាំ​អំពៅ​ទាំង​៣ របស់​ឧកញ៉ា​លី​យ៉ុង​ផាត់ មាន​ភាពយឺតយ៉ាវ ដោយសារតែ​ពលរដ្ឋ​ជាក់ស្តែង​មាន​ត្រឹម​ជាង​៣០០​គ្រួសារ តែ​ការដាក់​ពាក្យសុំ​អន្តរាគមន៍​មាន​រហូត​ជាង​៣០០០​គ្រួសារ​។ ប​ញ្ហ​នេះ​ធ្វើ​ឲ្យ​ក្រុម​ជំនាញ​ត្រូវការ​ពេលវេលា​សមរម្យ ដើម្បី​ពិនិត្យ​ម្តង​មួយៗ រហូត​រកឃើញ​ការពិត​ជាមុនសិន មុន​ការសម្រេច​របស់​ជំនាញ​។​

​លោក វ៉ី សំណាង បាន​ថ្លែងថា ការចុះ​ដោះស្រាយ​នេះ មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ឃុំ ស្រុក ជាច្រើនរូប​ទៀត និង​ធ្វើការ​សម្របសម្រួល​ដោះស្រាយ ទំនាស់​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៤៩​គ្រួសារ នៅក្នុង​ឃុំ​សង្កែ​សាទ​ប និង​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វិនិយោគ HLH កន្លងមក​។​

​លោក អភិបាលខេត្ត​កំពង់ស្ពឺ បាន​ទទួលយក​សំណូមពរ​ទាំង អស់​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​យកមក​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​ឲ្យ​ចប់សព្វគ្រប់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ ប៉ុន្តែ​លោក​អភិបាល ក៏​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ពាក់ព័ន្ធ​បញ្ឈប់​សុំ​អន្តរាគមន៍ ដើម្បី​ចៀសវាង​ភាពស្មុគស្មាញ​ដល់​ក្រុមការងារ​ដោះស្រាយ​។​

​បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ នៅ​ស្រុក​ឱ​រ៉ា​ល់ បាន​អះអាងថា មានទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ ស៊ូ​ហ្គើ​រ ហើយ​ពួកគេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ដី​វិញ ដើម្បី​បង្កបង្កើនផល និង​សង​ការខាតបង់​ដោយសារ​ក្រុមហ៊ុន​រឹប​យក​ដី​ដោយ​បង្ខំ​។ ក្រុមហ៊ុន ភ្នំពេញ ស៊ូ​ហ្គើ​រ ល្បីឈ្មោះ​ខាង​មានទំនាស់​ដី​ជាមួយ​អ្នកស្រុក​។​ ​រោងចក្រ​ស្ករអំពៅ ភ្នំពេញ ស៊ូ​ហ្គើ​រ មាន​សមត្ថភាព​ផលិត​បាន​ស្ករ ១២.០០០​តោន ក្នុង​មួយថ្ងៃ​។​

​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ​និង​ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូ​ហ្គើ​រ​រួមទាំង​ក្រុមហ៊ុន​HLH​កំពុងតែ​អភិវឌ្ឍ​លើ​គុំនរ​ទឹកភ្នែក​រាស្ត្រ​ខ្មែរ​។​ក្រុមហ៊ុន​ទាំង​3​នេះ កុំ​ពុង​អភិវឌ្ឍ​ប្រាស់ចាក​ពី​ខ្លឹមសារ​របស់​បទបញ្ជា​.01.​ក្នុងនោះ​ក្រុមហ៊ុន​ទទួល បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ដំណាំ​កសិឧស្សាហកម្ម បើ​ប៉ះពាល់​ភូមិករ​ស្រែចំការ​របស់​ប្រជាពលរដ្ឋ​ត្រូវ​កាត់​ឈ្វៀ​ល​ចេញ ជា​ស្បែក​ខ្លា ផ្ទុយទៅវិញ រឹបអូស​យក​ដីធ្លី​ស្រែចំការ​របស់​ប្រជាពលរដ្ឋ​ខ្ទេចខ្ទី​អស់ នាំ​ឲ្យ ប្រជាពលរដ្ឋ​ជួប​ផលវិបាក​យ៉ាងខ្លាំង ទី​១ អស់​ដី​ធ្វើស្រែ​ចំការ​បាត់​មុខរបរ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​កូនៗ ទី​២ អស់​កន្លែង​ឃ្វាលគោ​ក្របី ទី​៣ អស់​កន្លែង​ទី​សក្ការ​សម្រាប់​បូជា នេះ​បើតាម​លោក ព្រហ្ម សុធី តំណាង​សហគមន៍​ដីធ្លី​ពី​ឨ​រ៉ា​ល់ កំពង់ស្ពឺ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×