Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ស្រី​ស្អាត​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​ជិះ​ហួស​ចំណត ចុះ​ឡាំប៉ា​ពាំងមុខ​រថយន្តក្រុង​ឲ្យ​ដឹក​ត្រឡប់​ទៅកាន់​គោលដៅ​វិញ តែ​ទីបំផុត​… (​វីដេអូ​)

spot_img

​ស្ត្រី​អ្នកដំណើរ​ម្នាក់​ដែលមាន​ការ​ជ្រួលច្របល់​យ៉ាងខ្លាំង ដោយសារ​ខក​ការ​ចុះចត (​ជិះ​ហួស​ចំណត​) ត្រូវបាន​ប្រទះឃើញ​ឈរ​ពាំង​ពីមុខ​ឡានក្រុង បាន​បង្ក​ឲ្យ​ស្ទះ​ការធ្វើដំណើរ​អស់​រយៈពេល ២០ នាទី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍ នៅក្នុង​តំបន់ Tai Seng ក្បែរផ្លូវ Upper Paya Lebar ប្រទេស​សិង្ហ​បុរី ។​

​បុរស​ម្នាក់​ឈ្មោះ Pravin Kuma អាយុ ៤០ ឆ្នាំ ជា​អ្នកគ្រប់គ្រង​ប្រតិបត្តិការ នៅក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ បាន​កាត់​ត្រា​ពី​ទិដ្ឋភាព​នេះ ហើយ​បង្ហោះ​វីដេអូ​ចូល​បណ្តាញ​សង្គម ។​

​គាត់​បាន​ប្រាប់​កាសែត The New Paper ថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង ១១ និង ៣០ នាទី​យប់ ហើយ​មាន​មនុស្ស​ប្រហែល ៣០ នាក់ នៅលើ​រថយន្ត​២​ជាន់ នៅពេលនោះ ។​

​គាត់​និយាយថា​៖ «​ខ្ញុំ​កំពុង​ស្ថិតនៅ​លើផ្លូវ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ ចេញពី Marine Parade និង​កំពុង​ស្ថិតនៅ​ជាន់​ខាងលើ នៅពេលនោះ ខ្ញុំ​បានលឺ​សម្លេង​ដ៏​រំជើបរំជួល​មួយ​» ។​

«​ខ្ញុំ​បាន​ចុះ និង​បានឃើញ​ស្ត្រី​ម្នាក់ កំពុង​ឈរ​ពាំង​នៅ​ពីមុខ​ឡានក្រុង ហើយ​អ្នកបើក​បរបាន​ប្រាប់​ខ្ញុំ​ជា​ភាសា Tamil ថា ស្ត្រី​នោះបាន​ខក​ការឈប់​នៅ​ចំណត​មួយ ហើយ​កំពុង​ឡាំប៉ា​…» ។​

​គាត់​បាន​បន្ថែមថា ស្ត្រី​នោះ​គ្រាន់តែ​និយាយ​ជា​ភាសា​ចិន​កុក​ងឺ (Mandarin) ប៉ុណ្ណោះ ហេតុនេះ អ្នកបើកបរ​ពិតជា​មានការ​ពិបាក​ក្នុងការ​ទំនាក់​ទំនងជា​មួយ​នាង​យ៉ាងខ្លាំង ។​

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​នោះ បាន​ស្រែក​ខ្លាំងៗ​ជាច្រើន​ដង ទៅកាន់​អ្នកដំណើរ​ដទៃ និង​ប្រធាន​ក្រុម​រថយន្តក្រុង ។​

​នាង​អាច​ត្រូវបាន​លឺ​និយាយថា នាង​មានបំណង​ឈប់​នៅ Paya Lebar ប៉ុន្តែ អ្នកបើកបរ​មិនបាន​ផ្តល់ព័ត៌មាន​នាង​ទេ នៅពេល​រថយន្ត​បានមក​ដល់​ចំណត ។​

​ថ្វីបើ​អ្នកដំណើរ​ដទៃ និង​អ្នកប្រតិបត្តិ​ការ​រថយន្ត​ក្រុង បាន​ប្រាប់​នាង​ឲ្យ​ឆ្លងផ្លូវ​ឡើង​ជិះ​រថយន្ត​ផ្សេង វិលត្រឡប់​ទៅកាន់ Paya Lebar ក៏ដោយ ក៏​នាង​នៅតែ​បន្ត​ស្រែក​ឡាំប៉ា​ដដែល ។​

​លោក Pravin បាន​បន្តថា​៖ «​នាង​មិន​ចង់​ស្តាប់ និង​ហាក់ដូចជា​គ្មាន​ការអត់ធ្មត់​ឡើយ ។ អ្នកបើកបរ​កំពុង​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​ពន្យល់​នាង ហើយ​គាត់​ហាក់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការទាមទារ​របស់​នាង ឲ្យ​រថយន្ត​ជូន​នាង​ត្រឡប់​ទៅកាន់​គោលដៅ​របស់​នាង​វិញ​» ។​

​គាត់​បន្ថែមថា ហេតុការណ៍​នេះ​បានអូសបន្លាយ​អស់​រយៈពេល​ប្រហែល ២០ នាទី ហើយ​ស្ត្រី​នេះ​បានអនុញ្ញាត​ឲ្យ​រថយន្តក្រុង​នោះ​ចាក​ចេញទៅ បន្ទាប់ពី​មាន​ប្តី​ប្រពន្ធ​មួយ​នៅឯ​ចំណត​បាន​បញ្ចុះបញ្ចូល​នាង​កុំ​ឲ្យ​ធ្វើ​ដូច្នេះ ៕ រក្សា​

spot_img
×