Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបុក​ម៉ូតូ​២​គ្រឿង កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់​

spot_img

​កណ្ដាល ​៖ នារី​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ស្រាល ពេល​ពួកគេ​កំពុង​ឈប់​ម៉ូតូ​រង់ចាំ​ភ្លើងស្តុប ត្រូវ​រថយន្ត​បើក​ល្បឿន​លឿន មក​បុក​ម៉ូតូ​ទាំង​២​គ្រឿង​ពីក្រោយ នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្តុ​ប​A9. ផ្លូវ​លេខ​២១ កែង​ផ្លូវ​១១៥ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា រថយន្ដ​បង្ក​ម៉ាក​ហ៊ី​ន​យ៉ាន់​ដាយ ធុន​ធំ ប្រភេទ​បែន ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-3743 បើកបរ​ដោយ​ឈ្មោះ ច្រង់ ប៊ុន​ឆាយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ។ ចំណែកឯ​នារី​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ ហេង ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​សំបក​ឪឡឹក រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ស្រាល​ឈ្មោះ សឿន ចាន់​ថូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ធ៍​ក្រោម ឃុំ​ត្រើយ​ស្លារ ស្រុក​ស្អាង ខេត្តកណ្ដាល បើកបរ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 1Q-6999 ។​

នៅ​មុនពេល​កើតហេតុ សាក្សី​បានឃើញ​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ធុន​ធំ​បើកបរ​ដោយ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ល្បឿន​លឿន មកដល់​ចំណុច​ភ្លើងស្ដុប​ព្រែក​សំរោង រថយន្ដ​ខាងលើ មិន​គោរព​ភ្លើង​សញ្ញា បោះពួយ​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​២​គ្រឿង ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្ដុប​ពីក្រោយ បណ្ដាល​ឲ្យ​នារី​ជា​អ្នកបើកបរ​ម៉ូតូ​ហុងដា​គុប​ជ្រុង ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ុ​តូ​ហុងដា​ស្កុប​ពី​រងរបួស​ស្រាល ។​

កម្លាំង​នគរបាល​ចរាចរណ៍ បានធ្វើការ​អន្ដរាគមន៍ ឃាត់​រថយន្ដ និង​អ្នកបើកបរ​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង ។ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចុះ​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ

spot_img
×