Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូរ​រថយន្ត​គ្នា​ជិះ ដល់ពេល​ភាគី​ម្ខាង​គ្រោះថ្នាក់​ចរាចរ​ស្លាប់ ឯ​ភាគី​ម្ខាង​ទៀត​មិន​ព្រម​ប្រគល់​ឲ្យ​ឪពុក​អ្នកស្លាប់ ត្រូវ​ចាប់ខ្លួន​ពីបទ​លួច​រថយន្ត​

spot_img

​កណ្តាល​ ៖ នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ឲ្យ​ដឹងថា ករណី​អំពើ​លួច រថយន្ត​មួយគ្រឿង សមត្ថកិច្ច​បាន​ចាប់​បុរស​ម្នាក់​នៅ​ថ្ងៃទី​២៩​មករា​២០១៩ យោងតាម​យោបល់ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកណ្តាល​បានអនុញ្ញាត ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់យក​វត្ថុតាង​រថយន្ត​ម៉ាក Tacoma ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី​។ បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នេះ បាន​ដូរ​រថយន្ត​គ្នា​ជិះ​ជាមួយ​មិត្តភក្តិ​ម្នាក់ ពេល​ទៅ​ច្រៀង​ខារ៉ាអូខេ តែ​មិត្តភក្តិ​ម្នាក់​នោះបាន​ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ក្នុង​រថយន្ត​កាមរី​បា​ឡែ​ន ហើយ​បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នោះ មិន​ព្រម​ប្រគល​រថយន្ត​តា​កូ​ម៉ា​របស់​អ្នករងគ្រោះ​ស្លាប់​ឲ្យ​ទៅ​ឪពុក​អ្នកស្លាប់​តាម​ស្នើសុំ​នោះ​វិញ​ទេ ទើប​ឪពុក​អ្នកស្លាប់ ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

​នគរបាល​បាន​ឲ្យ​ដឹងថា ករណី​លួច​រថយន្ត​នេះ កើតហេតុ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង ២២និង០០ នាទី ចំណុច​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​ ​

ជនរងគ្រោះ​១ នាក់​ ​ឈ្មោះ ហេង សួង ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវកម្ម​ផលិត​ទឹក​សុទ្ធ មាន​ទីលំនៅ​ភូមិ​បា​រ៉ុង ឃុំ​បា​រ៉ុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​ ​

ជនសង្ស័យ ១ នាក់​ ​ឈ្មោះ ខេន ផល្លា ភេទ ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ហ្គាស មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក​៖ រថយន្ត ១ គ្រឿង ម៉ាក Tacoma ពណ៌​ស ស៊េរី​ឆ្នាំ ២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-1648​។​

​កាលពី​ថ្ងៃទី ២៤​មករា​២០១៩ វេលា​ម៉ោង ២១និង០០ នាទី ឈ្មោះ ហេង ភារ​ម្យ បាន​ជិះ​រថយន្ត​ម៉ាក Tacoma (​តា​កូ​ម៉ា​) ពណ៌​ស ស៊េរី​ឆ្នាំ ២០០៧ ពាក់​ផ្លាកលេខ ភ្នំពេញ 2AK-1648 ដោយ​ប្រាប់​ឪពុក​ឈ្មោះ ហេង សួង ថា ទៅ​ព្រែ​កតា​មាក់ ចំណែក​ឈ្មោះ ខេន ផល្លា ជិះ​រថយន្ត​ម៉ាក បា​ឡែ​ន មក​ផឹកស៊ី​នៅ​ហាង​ឆ័​ត្រ​មាស នៅ​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែ​កតា​មាក់ ជាមួយ​ឈ្មោះ ខេន វ៉ា និង​ឈ្មោះ លាង ពេលនោះ​ឈ្មោះ ហេង ភារ​ម្យ បានមក​ចូលរួម​ផឹកស៊ី​ជាមួយ​ឈ្មោះ ខេន ផល្លា ឈ្មោះ ខេន វ៉ា និង​ឈ្មោះ លាង បន្ទាប់​មកដល់​វេលា​ម៉ោង ២២និង០០ នាទី ថ្ងៃ​ដដែល ឈ្មោះ ហេង ភារ​ម្យ និង​ឈ្មោះ ខេន ផល្លា បាន​ប្តូរ រថយន្ត​គ្នា​ជិះ ដោយ​ឈ្មោះ ហេង ភារ​ម្យ ជិះ​រថយន្ត​ម៉ាក កាមរី បា​ឡែ​ន របស់​ឈ្មោះ ខេន ផល្លា ឯ​ឈ្មោះ ខេន ផល្លា ជិះ​រថយន្ត​ម៉ាក Tacoma របស់​ឈ្មោះ ហេង ភារ​ម្យ ក្នុង​គោល​បំណង​ទៅ​ច្រៀង​នៅ​ហាង​ឌី​យ៉ា​ម៉​ង នៅ​ស្រុក​មុខកំពូល​។ ពេល​ឈ្មោះ​ហេង ភារ​ម្យ បាន​បើករថយន្ត​ដល់​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល បាន​ជួប​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ក្រោយពី​កើតហេតុ​ឈ្មោះ ខេន ផល្លា បាន​យក​រថយន្ត​ម៉ាក Tacoma របស់​ឈ្មោះ ហេង ភារ​ម្យ ទៅ​ទុក​ហ្គា​រ៉ា​ស​ហ្គាស​របស់​ឈ្មោះ វ៉ា​ញ អេង នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌​។ ដល់​ថ្ងៃទី ២៥​មករា​២០១៩ ឈ្មោះ ហេង សួង ត្រូវជា​ឪពុក​របស់​ឈ្មោះ ហេង ភារ​ម្យ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ដកយក​រថ​យន្ត​ម៉ាក Tacoma មក​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ សមត្ថកិច្ច​បាន​ចុះទៅ​ដល់ទី​តាំង​ទុក​រថយន្ត តែ​ឈ្មោះ ខេន ផល្លា មិន​ព្រម​ប្រគល់​រថយន្ត​នោះ ឲ្យ​សមត្ថកិច្ច​ទេ​។ ដល់​ថ្ងៃទី​២៩​មករា​២០១៩ សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ ខេន ផល្លា ឲ្យ​យក​រថយន្ត​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច តែ​ឈ្មោះ ខេន ផល្លា នៅតែ​មិន​ព្រមយក​រថយន្ត​មក​ប្រគល់​ឲ្យ​ដដែល ។​

​យោងតាម​យោបល់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកណ្តាល បានអនុញ្ញាត ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់យក​វត្ថុតាង​រថយន្ត​ម៉ាក Tacoma ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី​ ។​

​សូមបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក រវាង​រថយន្ត​និង​រថយន្ត កើតហេតុ​នៅ ថ្ងៃ ទី​២៤​ខែមករា​ឆ្នាំ ២០១៩ វេលា​ម៉ោង​២២​និង​១០ នាទី​លើផ្លូវ​ជាតិ​លេខ ៦​ចន្លោះ​គីឡូ​មែត្រ​លេខ​២៣-២៤ ចំណុច ភូមិ​លើ​ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្តាល បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១​នាក់ ប្រុស ។​ ​របួសស្រាល​៣​នាក់ ប្រុស​១​នាក់ ខូចខាត រថយន្ត​៣​គ្រឿង​។​

បង្កឡើង ដោយ រថយន្ត​មួយគ្រឿង ម៉ាក​កាមរី បា​ឡែ​ន​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​២AP៣៦០២ បើកបរ ដោយ​ឈ្មោះ​ហេង ភារ​ម្យ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្លុង​ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បួ​ង​(​ពី​ព្រែ​កតា​មាក់​ទៅ​ភ្នំពេញ​) លុះ​មកដល់​ចំណុចកើតហេតុ បាន មក​បុក​រថយន្ត មួយ គ្រឿង​ពីក្រោយ ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ​២Q៦៩៤៤ បើកបរ​ដោយ​ឈ្មោះ​សាយ សា​រុំ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្មី​ឃុំ​ដូនតី​ស្រុក​ពញ្ញាក្រែក​ខេត្ត​ត្បូងឃ្មុំ ដែល​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង (​ស្រប​ទិស​គ្នា​) ក្រោយពេល​បុក​រថយន្ត​បា​ឡែ​ន​បាន​រ៉េ​ចង្កូត​មក​ឆ្វេង​ហោះ​ផុត​សួនច្បារ​មក​គន្លង​ផ្លូវ​ខាងកើត​(​ឆ្វេង​ដៃ​) ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ ​២AE ២៨១០ ​បើកបរ​ដោយ​ឈ្មោះ ស៊ឹង សំអាត​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឫស្សី​ជ្រោយ​ឃុំ​ឫស្សី​ជ្រោយ​ស្រុក​មុខកំពូល​ខេត្តកណ្ដាល ដោយមាន​រួម​ដំណើរ​ពី​នាក់ ឈ្មោះ​ព្រុយ ផល្លី​ភេទ​ស្រី​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា​។ ឈ្មោះ​ស៊ៀ សុមាលី​ភេទ​ស្រី​អាយុ​៤​ឆ្នាំមាន​ទីលំនៅ​ជាមួយគ្នា​។​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត​បា​ឡែ​ន នៅ​កន្លែងកើតហេតុ និង​របួសស្រាល​ដល់​ឈ្មោះ​ស៊ឹង សំអាត ឈ្មោះ​ព្រុយ ផល្លី និង​ឈ្មោះ​ស៊ៀ​សុមាលី ហើយ​បា​នប​ញ្ចួ​ន​ទៅ​ព្យា​បា​ល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​ ​មូលហេតុ ដោយសារ​អ្នកបើកប​រថយន្ត​បា​ឡែ​ន បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×