Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា ត្រូវ​តុលា​ការហាម​មិនអោយ​ចេញពី​ប្រទេស និង​បង្កក​ប្រា​ក់នៅ​ធនាគារ​ទាំងអស់​

spot_img

​តុលាការ​កំពូល​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា បាន​ហាមប្រាម​មេដឹកនាំ​បក្សប្រឆាំង លោក Juan Guaodo មិនអោយ​ចាកចេញ​ពី​ប្រទេស និង​បង្ក​គណនេយ្យ​ធនាគារ​របស់លោក​ទាំង​អស់​។​

​វិធានការ​របស់​តុលាការ​កើតឡើង​ក្រោយពេល​មាន​ការតវ៉ា​ប្រឆាំង​យ៉ាងខ្លាំង​ទៅនឹង​ប្រធានាធិបតី​
Nicolas Maduru​។ មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា បានប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

​រូបលោក ត្រូវបាន​ប្រកាស​គាំទ្រ​ដោយ​សហរដ្ឋ​អា​មេ​រិច ប៉េ​រូ កាណាដា និង​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។ ចំនែក​ប្រធានាធិបតី Nicolas Maduru វិញ​ក៏មាន​សម្ព័ន្ធមិត្ត​គាំទ្រ​ផងដែរ ដូចជា​ចិន និង​រុស្សី​។​

​បណ្តាល​ប្រទេស​នៅ​អា​មេ​រិច​ខាងត្បូង និង​ខាងជើង បានប្រកាស​ប្រឆាំង​ពី​ការធ្វើអន្តរាគមន៍​ផ្នែក​យោធា​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុយអេ​ឡា​។​

​រដ្ឋមន្ត្រីការបរទេស​ប៉េ​រូ លោក Nestor Popolizio បាន​ថ្លែងថា អង្គការ Lima ដែលមាន​ប្រទេស ១៤ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា ប្រកាស​ប្រឆាំង​ការធ្វើអន្តរាគមន៍​ផ្នែក​យោធា​ក្នុងប្រទេស​នេះ​។​

​ចំណែក​មន្ត្រី​អា​មេ​រិច​វិញ​បាន​អះអាងថា ជំរើស​ទាំងអស់​ក្នុងការ​ដោះស្រាយ​វិបត្តិ​គឺមាន​នៅលើ​តុ​​អស់​ហើយ​។​

​សេដ្ឋកិច្ច​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​បាន​ជួប​វិបត្តិ​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង​ក្នុង​កំឡុង​ការ​កាន់តំណែង​របស់លោក Nicolas Maduru​។ អតិផរណា និង​ការខ្វះខាត​ផ្សេងៗ​បណ្តាល​ឲ្យ​ប្រជាជន​នៃ​ប្រទេស​នេះ​ជាង ៣​លាន​នាក់​បាន​រត់ចោលស្រុក​។​

​បច្ចុប្បន្ន បាតុកម្ម​បានកើត​ឡើង​ទូទាំងប្រទេស ចាប់តាំងពី​លោក Nicolas Maduru បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ដើមខែ​នេះ សម្រាប់​អាណត្តិ​ទី ២​របស់លោក​។ គាត់​បាន​ជាប់ឆ្នោត​កា​លព​ឆ្នាំមុន ដ៏​ចម្រូងចម្រាស់ ដែល​មេបក្ស​ប្រឆាំង​ត្រូវបាន​គេ​ហាមឃាត់ មិនអោយ​ចូល​ការបោះឆ្នោត​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×