Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍​អា​មេ​រិច​ថា កូរ៉េខាងជើង​ទំនងជា​មិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ឡើយ ខណៈ​ការគំរាមកំហែង​ពី​ចិន និង​រុស្សី​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​

spot_img

​​របាយ​ការស៊ើបអង្កេត​របស់​អា​មេ​រិច​បាន​បញ្ជាក់ថា ប្រទេស​កូរ៉េខាងជើង​ទំនងជា​មិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុ​ងឡើយ ចំណែក​អ៊ីរ៉ង់វិញ មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​។​

​របាយ​ការវាយតម្លៃ​ពី​ការគំរាមកំហែង​ទូទាំង​ពី​ភព​លោក​របស់​អា​មេ​រិច បាន​អោយដឹងទៀតថា ការគំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេ​ត​ពី​សំណាក់ ចិន និង​រុស្សី​កំពុង​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ប្រទេស​ទាំងពីរ​នេះ​អាច​នឹង​កំពុង​ស្វែង​ការ​​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​បោះឆ្នោត​អា​មេ​រិច​នៅ​ឆ្នាំ ២០២០​ខាងមុខ​។​

​របាយការណ៍​ពី​ការគំរាមកំហែង​ទាំងឡាយ​លើ​អា​មេ​រិច ត្រូវបាន​ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ លោក Dan Coats ដាក់ជូន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​របាយការណ៍​ថា កូរ៉េខាងជើង​នៅតែ​មិន​បោះបង់​ឃ្លាំង​អាវុធ និង​សម្ថ​ភាព​ផ​លិ​អាវុធ​របស់ខ្លួន​ទេ​ ​ខណៈ​វា​​ព្យាយាម​​ចរចា​រលើប​ញ្ហា​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ទទួល​បានការ​សម្បទាន​សំខាន់ៗ​ពី​អា​មេ​រិច និង​អន្តរជាតិ ​។​

​ការចង់បាន​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ត្រូវបាន​គេ​មើលឃើញថា វា​ធ្វើ​ឲ្យ​របប​នោះ​កាន់តែ​ដុនដាប ​។​

​សូមបញ្ជាក់ថា មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង​គ្រោង​នឹង​ជួបគ្នា​ជា​លើក​ទី ២​នៅក្នុង​ខែ កុម្ភៈ​ខាងមុខនេះ​។ អ្នក​ទាំងពីរ​ធ្លាប់បាន​ជួបគ្នា​ម្តង​រួចមកហើយ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ១ កាលពី​ខែមិថុនា ឆ្នាំមុន​ក្នុងប្រទេស​សិង្ហ​បុរី ហើយ​ចាប់តាំងពី​ពេល​នោះមក ដំណើរការ​នៃ​ការលុបបំបាត់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវបាន​គេ​មើលឃើញថា រីកចម្រើន​តិចតួច ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×