Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ នឹង​ពិនិត្យឡើងវិញ​ទៅលើ​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ របាយការណ៍​ស្តីពី​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បានដាក់​ចូលទៅ​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​នា​ថ្ងៃនេះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការត្រួតពិនិត្យ ជា​សាកល និង​ជា​ទៀងទាត់ (UPR)​។ នេះ​បើតាម​ការផ្សាយ​របស់​អង្គការ លីកាដូ​នៅ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩​។​

​អង្គការ លីកាដូ បាន​ចូលរួមចំណែក នៅក្នុង​របាយការណ៍​រួម​ចំនួន​ពីរ ដែល​រៀបរៀងឡើង​ដោយ​អង្គការ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) និង វេទិកា​អាស៊ាន​សម្រាប់​សិ​ទិ្ធ​មនុស្ស និង​ការអភិវឌ្ឍន៍ (FORUM-ASIA)​ដោយបាន​បង្ហាញ​នូវ​ការបង្ក្រាប​របស់​អាជ្ញាធ​រ​រដ្ឋ​មកលើ​អ្នកការពារ​សិ​ទិ្ធ​មនុស្ស សារព័ត៌មាន និង​ក្រុម​សង្គម​ស៊ីវិល ហើយ​និង​ផលវិបាក​នៃ​ការរំលោភ​សិ​ទិ្ធ​ដីធ្លី​។​

​របាយការណ៍​រួម ដែល​ត្រូវបាន​រៀបរៀងឡើង​ដោយ អង្គការ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) និង អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ និង​ត្រូវបាន​ផ្ញើ​ទៅកាន់​កិច្ចប្រជុំ​លើក​ទី​៣២ នៃ​ក្រុមការងារ​ស្តីពី​ការត្រួតពិនិត្យ​ជា​សាកល និង​ជា​ទៀងទាត់ (UPR) គឺ​និយាយ​អំពី​លំហ​នៃ​ការអនុវត្ត​សិ​ទិ្ធ​របស់​ក្រុម​សង្គម​ស៊ីវិល និង​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​។​

​របាយការណ៍​រួមមួយ​ទៀត ដែល​ត្រូវបាន​រៀបរៀងឡើង​ដោយ អង្គការ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ និង វេទិកា​អាស៊ាន​សម្រាប់​សិ​ទិ្ធ​មនុស្ស និង​ការអភិវឌ្ឍន៍ (FORUM-ASIA) និយាយ​អំពី​ការរំលោភ​យក​ដីធ្លី និង​ការរំលោភ​សិ​ទិ្ធ​ដែល​ពាក់ព័ន្ធ​នឹង​ដីធ្លី​។​ ដោយ​៖​កូ​ឡាប​

spot_img
×