Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យចាស់​ពោលថា “​សេដ្ឋី​ខ្វះ​អំបែង​” មិន​ខុស​អ្វី​នឹង​ក្រុមហ៊ុន Apple ពេលធ្វើ​ផលិត Mac Pro នៅ​អាមេរិក ពិតជា​មហា​វេទនា ព្រោះ​ត្រូវ​រក​… អ្នក​ផលិត​ខ្ចៅខ្យង​នៅ​អាមេរិក​

spot_img

​តាម​កាសែត New York Times ទើប​ទម្លាយ​ចេញ​នោះ​នៅ​ឆ្នាំ ២០១២ CEO Apple គឺ Timothy D.cook បាន​ថ្លែង​លើ​ទូរទស្សន៍​ថា Apple នឹង​ផលិត Laptop Mac នៅ​អាមេរិក ។ នោះ​គឺជា​ផលិតផល​ដំបូង​របស់ Apple ត្រូវបាន​ផលិត​ដោយ​កម្មករ​អាមេរិក ព្រមទាំង​នឹង​បិទ​ពាក្យ​ពេ​ច​ពេញ​ដោយ “​អំនួត​”​ថា ៖ ត្រូវបាន​តម្លើង​នៅ​អាមេរិក ។​

​ប៉ុន្តែ​ពេល​ចាប់ផ្តើម​ការផលិត Laptop តម្លៃ ៣០០០USD នា​រដ្ឋ​តិច​សាស់ ពួកគេ​ស្មាន​ពុំ​ដល់​ថា​ឧបសគ្គ​ដ៏​ធំធេង​មួយ​កំពុង​រង់ចាំ ។ នោះ​គឺ​ការ​ប្រ​វ៉េ​ប្រ​វ៉ា​ផលិត​ខ្ចៅខ្យង​សម្រាប់​បម្រើ​ឲ្យ​ការ​…​តម្លើង ។​

​ពេលនោះ​នៅ​អាមេរិក Apple មានតែ​បុគ្គលិក ២០​នាក់ ហើយ​ពុំ​អាច​ផលិត​បាន​ខ្ចៅខ្យង​លើ​ពី ១០០០ ក្នុង​១​ថ្ងៃ ។ បញ្ហា​នេះ​បាន​ពន្យឺត​ពេល​ផលិត​ដល់​ទៅ​…​រាប់​ខែ​ឯណោះ ។ ចុងក្រោយ​ត្រូវ​កុម្ម៉ង់​ទិញ​ពី​ចិន ។​

​នេះ​ជា​មេរៀន​១​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក ។ ព្រោះ​អាមេរិក​ពុំ​អាចធ្វើ​អ្វីៗ​ទាំងអស់​ដោយ​ខ្លួនឯង​បានទេ ពិសេស​របស់​តូចតាច មិន​ទាមទារ​បច្ចេកវិទ្យា​ខ្ពស់ ឬ​ត្រូវធ្វើ​ដោយ​ដៃ​…៕ ចន្ទ្រា​

spot_img
×