Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល អាមេរិក ព្យាបាល​មហារីក​សុដន់ សះស្បើយ​បាន​ដោយ​ពុំ​ចាំបាច់​…​វះកាត់​! (​វីដេអូ​)

spot_img

​នោះ​គឺ​វិធីសាស្ត្រ​ព្យាបាល​មហារីក ដោយ​បង្កក​កោសិកា ហើយ​លទ្ធផល​គឺ​ក្រោម ១%​ប៉ុណ្ណោះ ដែល “​លាប់​” ឡើងវិញ មិនចាំបាច់​ប្រើ​កាំបិត​វះកាត់​ចំណាយ​តែ​ប្រមាណ ៤០០០USD ។​

បង្កក​កោសិកា​មហារីក ទុក​ចុះ​វា​ងាប់​ដោយ​ខ្លួនឯង ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ក្រុមហ៊ុន Ice-Cure Melical (New Jersey អាមេរិក​) ទើប​ប្រកាស​ជា​សាធារណៈ​អំពី​បច្ចេកទេស​ពិ​សេសមួយ​កម្ចាត់​បា​នប​ណ្តា​កោសិកា មហារីក​សុដន់​ដោយ​ពុំ​ចាំបាច់​វះកាត់ ។​

​តាម United With Israel គេ​ហៅថា​ជា​វិធី “​បំពាន​អ​ប្បរមា​” អនុវត្ត​សម្រាប់​អ្នក​កើត​មហារីក​សុដន់​ដំណាក់កាល​ទី II និង​ដុំ​ពក​តូច​ជាង ១,៥cm ។​

​វេជ្ជបណ្ឌិត​នឹង​បញ្ជូន​ក្បាល​លោហៈ “​កំពូល​ត្រជាក់​” មួយ​ទៅក្នុង​ដើមទ្រូង​របស់​អ្នកជំងឺ ។ ឧបករណ៍​នេះ​នឹង​បង្កក​ដុំ​សាច់​ភ្លាមៗ​រួច​កម្ចាត់​ដុំ​ពក​កាច​សាហាវ​នោះ ខណៈពេល​កោសិកា​ធម្មតា​ពុំ​រងរបួស​អ្វី​ឡើយ ។​

​ដំណើរការ​នេះ​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​យ៉ាងខ្លី​ពី ២០​នាទី​-៣០​នាទី តែប៉ុណ្ណោះ ។​

​ក្រុម​វេជ្ជបណ្ឌិត​កំពុង​អនុវត្ត​ការបង្ក​កោសិកា​មហារីក ។​

​អ្នកស្រី Elisabeth Sadka នាយករង​ទទួលបន្ទុក​គុណភាព Ire cure ឲ្យ​ដឹងថា ៖ “​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែលមាន​វិធី​ព្យាបាល​មហារីក​ដោយ​ពុំ​វះកាត់ ។ គ្រាន់តែ​បញ្ជូន​ម្ជុល​បង្កក​ដុំ​ពក​ប៉ុន្មាន​នាទី​ជាការ​ស្រេច ។ នេះ​ពិតជា​បដិវត្ត​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ។​

ឧបករណ៍​គាំទ្រ​ការ​បង្កក​កោសិកា​មហារីក ។​

​គេ​បាន​សាកល្បង​នៅ Clinic ចំនួន ១៨ នៅ​អាមេរិក និង​ចំពោះ​អ្នកជំងឺ​ដំណាក់កាល​ដំបូង ១៤៦​នាក់ ។ មាន​អ្នក​លាប់​ឡើងវិញ តែ​…​ម្នាក់​ប៉ុណ្ណោះ ។​

​ចំណាយ​សម្រាប់​ការព្យាបាល​តែ​ប្រមាណ ៤០០០​ដុល្លារ​ប៉ុ​ណ្នោះ ឬ​ស្មើនឹង​១/៣​នៃ​ការវះកាត់​សុដន់​គ្រវាត់ចោល ។​

​វិធីសាស្ត្រ​បង្កក​មេរោគ​មហារីក​សុដន់ ៕ ចន្ទ្រា

spot_img
×