Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​បុរី​មហាសេដ្ឋី​របស់​ឧកញ៉ា ណេ​ប សុ​វណ្ណា​រិទ្ធិ គេ​ទិញ​ផ្ទះល្វែង ពី​៤​ទៅ​៥​ឆ្នាំ​ មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​

spot_img

​ភ្នំពេញ ៖​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទិញ​ផ្ទះ​ល្អែង​នៅ​បុរី​បុរី​មហាសេដ្ឋី​របស់​ឧកញ៉ា ណេ​ប សុ​វណ្ណា​រិ​ទ្ធិបាន​ផ្ទុះ​ការតវ៉ា​ឡើង ដោយ​ពួកគាត់​នាំគ្នា ជួប​ប្រមូលផ្តុំ​គ្នា​នៅក្នុង​មុខ បុរី មហាសេដ្ឋី របស់​ឧកញ៉ា ណេ​ប សុ​វណ្ណា​រិទ្ធិ ផ្ទាល់​តែម្តង កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ ២០១៧ ដែល​មាន​ទីតាំង​នៅក្បែរ ផ្លូវ​រថភ្លើង ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ប្រជាពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​នេះ​មាន​គ្នា​ប្រមាណ​២០​គ្រួសារ តំណាងឱ្យ​ប្រជាពលរដ្ឋ ចំនួន ៤៩​គ្រួសារ ដែល​បាន​ទិញ​ផ្ទះល្វែង​ពី បុរី មហា សេដ្ឋី បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី សុំ​ឱ្យ​អាជ្ញាធរ ឬ ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​អន្តរាគមន៍ ដើម្បី​ឱ្យ​ពួកគាត់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ បន្ទាប់ពី​ពួកគាត់​ទិញ​ផ្ទះល្វែង​ក្នុង បុរី នេះ រយៈពេល ៤​ទៅ ៥​ឆ្នាំ ។​ចុះ​ក្រោយ​ចម្លើយ​ពលរដ្ឋ​ចោទ​ថា​ម្ចាស់​បុរី​មហាសេដ្ឋី​នេះ​បាក​ប្រាស់​តែម្ដង​ដូច្នេះ​អ្នក​មក​ទិញ​ផ្ទះ​សារ​ក្រោយ​ត្រូវ​ប្រយ័ត្ន​ចាញ់បោក​គេ​ដូច​ពួកគាត់​ទៀត​។​

​ក្នុងការ​តវ៉ា​នេះ​ដោយ​បាន​បង្ហាញ​កិច្ចសន្យា និង លិខិត បង់ប្រាក់​គ្រប់​ចំនួន​ហើយ​ក៍ដោយ បែរ​ជា​ថៅកែ បុរី មហា សេដ្ឋី មិន​បាន​កាត់ឈ្មោះ​បំបែក​ប្លង់ ជូន​ពួកគាត់​ទៅ​តាម​កិច្ចសន្យា​នោះ​ឡើយ​។ ការជួប​ប្រមូលផ្តុំ​តវ៉ា នេះ បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​ពួកគាត់​បាន​ទិញ​ផ្ទះល្វែង​ពី​បុរី​នោះ អស់​រយះពេល​ប្រមាណ ៤​ទៅ ៥​ឆ្នាំ​មកហើយ និង​បាន​បង់ប្រាក់​គ្រប់​ចំនួន បែរ​ជា​ថៅកែ​បុរី ចេះ​តែ​សន្យា ខ្យល់​រហូត ។ ក្នុង​ពេលនោះ​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា ថៅកែ បុរី មហាសេដ្ឋី​ឈ្មោះ ឧកញ៉ា ណេ​ប សុ​វណ្ណា​រិទ្ធិ ជា​អ្នក​បោកប្រាស់ ។​

​ប្រជាពលរដ្ឋ ដែល​តវ៉ា បានអោយដឹងថា ពួកគាត់ ចំនួន ៤៩​គ្រួសារ បាន​មក​ទិញ​ផ្ទះល្វែង​ពី បុរី​មហាសេដ្ឋី នេះ តាំងពី​ឆ្នាំ ២០១២ និង​ខ្លះ​ឆ្នាំ ២០១៤ ក្នុង​តម្លៃ​ពី​១៣​ម៉ឺន​ដុល្លារ ទៅដល់ ១៧​ម៉ឺន​ដុល្លារ ដោយ​ធ្វើ​កិច្ចសន្យា​ទិញ​លក់ ហើយ​បាន​បង់ប្រាក់​ជា​ដំណាក់ៗ រហូត​គ្រប់​ចំនួន ។​

​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា​៖ នៅពេល​ទិញ ថៅកែ បុរី ឈ្មោះ ឧកញ៉ា​ណេប សុ​វណ្ណា​រិទ្ធិ បាន​ធ្វើ​កិច្ចសន្យា ថា ក្រុមហ៊ុន នឹង​ប្រគល់​ប្លង់ កម្មសិទ្ធិ ទៅអោយ​អ្នកទិញ បន្ទាប់​ពី​គម្រោង​សាងសង់ បុរី​ត្រូវបាន​បញ្ចប់ ១០០​ភាគរយ មិនឱ្យ លើស​រយៈពេល ៤៥​ថ្ងៃ​ឡើយ តែ​ពេល​នោះ​រយះពេល ៤​ទៅ ៥​ឆ្នាំ មកហើយ ក្រុមហ៊ុន​ចេះតែ​សន្យា​ចោល តែ​រហូត មិន​ព្រម​គោរព​តាម កិច្ចសន្យា​សោះ​។ បន្ទាប់​ពី​ចាំ​បាត់ៗ ហើយ ក្រុមហ៊ុន ចេះ​តែ​សន្យា ថ្ងៃ នេះ​ថ្ងៃនោះ ពួកគាត់​ក៍​បាន​ជួប​ប្រមូលផ្តុំ​គ្នា តវ៉ា​ជា​ច្រើន​លើក​មក​ហើយ ដើម្បី​ទាមទារ​អោយ​ថៅកែ ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់ ងាយស្រួល ពួក​គាត់​យក​ប្លង់​ទៅ​ដាក់បញ្ចាំ និង​កាត់ឈ្មោះ ចែក​អោយ​កូនចៅ។​
​ពលរដ្ឋ​បញ្ជាក់ថា ពួកគាត់ ក៍​ធ្លាប់​ប្តឹង​ទៅ​អាជ្ញាធរ​សង្កាត់​ឬ​ស្សី​កែវ អញ្ជើញ​ថៅកែ បុរី ឈ្មោះ ណេ​ប សុ​វណ្ណា​រិទ្ធិ ធ្វើ​កិច្ចសន្យា​នៅ​សាលាសង្កាត់​ឬ​ស្សី​កែវ តែ​ការសន្យា​នៅតែ​សន្យា​ខ្យល់​ដដែល ។​

​ពលរដ្ឋ​ក៍​បាន​ឱ្យដឹងទៀតថា នៅពេល​សន្យា​បាត់ៗ ពួកគាត់​ក៍​បាន​នាំគ្នា ផ្តិតមេដៃ ប្តឹងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ និង​ធ្វើ​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍ ទៅ​លោក ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី ក្រសួង រៀបចំ​ដែនដី នគររូបនីយ៍កម្ម និង​សំណង់​ឱ្យ ជួយ​អន្តរាគមន៍​តែ​បាត់​ដំណឹង​រហូត ។​

​ជាមួយគ្នា​នេះ​ពួកគាត់ សូម​សំណូមពរ ដល់ សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា​ជួយ​រក​យុត្តិធម៌ ដល់​ពួកគាត់​ផង ជាពិសេស សូម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តា ជួយ​អន្តរាគមន៍ ដើម្បី​អោយ​ពួកគាត់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ដោយ​ស្របច្បាប់ ។​

​ចំពោះ​ការ​ពាក់ព័ន្ធ​ទៅ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ អ្នកព័ត៌មាន​យើង​បាន​ទាក់ទង​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន បុរី មហាសេដ្ឋី តែ​ជា​តំណាង​លោក ឧកញ៉ា ណេ​ប សុវណ្ណារិទ្ធ និង​លោក​ឧកញ៉ា​ផ្ទាល់​មិន​បាន​ទេ​តាំងពី​ថ្ងៃ​ទី​១៤​រហូត​ដល់​ថ្ងៃ​ទី​១៥​ធ្នូ​នេះ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×