Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ ប្រធាន​អង្គភាព​មួយចំនួន បញ្ជូន​មន្ដ្រី​ដែល​មិនសូវ​គោរព​វិន័យ​ឲ្យ​មក​សិក្សា ជាហេតុ​ធ្វើ​ឲ្យ​ខាង​ស្ថាប័ន​បណ្ដុះបណ្ដាល ពិបាក​ក្នុងការ​គ្រប់គ្រង​

spot_img

​កណ្ដាល ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន មើលឃើញថា ប្រធាន​អង្គភាព​មួយចំនួន​តែងតែ​បញ្ជូន​មន្ដ្រី​ដែល​មិនសូវ​គោរព​វិន័យ​ឲ្យ​មក​សិក្សា ជាហេតុ​ធ្វើ​ឲ្យ​ខាង​ស្ថាប័ន​បណ្ដុះបណ្ដាល​ពិបាក​ក្នុងការ​គ្រប់គ្រង​។

​មន្ត្រីនគរបាល​ទទួល​បានការ​សិក្សា​រៀនសូត្រ មានចំណេះ មាន​ជំនាញ ត្រូវបាន​សម្ដេច​ក្រឡាហោម បាន​ណែនាំ​ឲ្យ​អនុត្ត​ន៍ និង បំពេញការងារ​ឲ្យ​បានល្អ បើ​មិន​ដូច្នេះ​ទេវា​ប្រៀបបាន​ការធ្វើ​ឲ្យ​ខាត​ថវិកាជាតិ និង​ពេលវេលា​ឥតប្រយោជន៍​។ ថ្នាក់ដឹកនាំ​អង្គភាព​វិញ ក៏ត្រូវ​តែ​ឈប់​ប្រកាន់​ទស្សនៈ​ដែលថា ការបញ្ជូន​មន្ត្រី​ទៅ​ទទួល​ការបណ្ដុះបណ្ដាល​គឺជា​ការដាក់ពិន័យ និង​ត្រូវ​កត់សំគាល់​មន្ត្រី​មាន​សមត្ថភាព ដើម្បី​លើកទឹកចិត្ត​ឲ្យ​បំពេញការងារ​ត្រូវ​ជំនាញ និង​ចំណេះដឹង​។​

​នៅ​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ស្នាក់នៅ​កម្ពស់​៥​ជាន់ និង​សមិទ្ធផល​នានា​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ស្ថិតនៅ​ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្តកណ្ដាល​។​

​សមិទ្ធផល ដែល​ត្រូវបាន​សម្ពោធ​នៅថ្ងៃនេះ រួមមាន អគារ​ស្នាក់នៅ អគារ​ក្បាច់គុណ ទីលាន​ហាត់​បាញ់​គ្រាប់​ពិត ទីលាន​ហ្វឹកហាត់​ឆ្លង​ការ​ឧបសគ្គ ទីលាន​ហាត់​បង្ក្រាប​បទល្មើស​សិប្ប​និមិត្ត អាង​ហ្វឹកហាត់​ហែល​ទឹក និង​ផ្លូវ​បេតុង​។​

​បន្ទាប់ពី​អង្គពិធី​បាន​ស្ដាប់​របាយការណ៍​វឌ្ឍនភាព និង​សមិទ្ធផល​សម្ពោធ​នៅថ្ងៃនេះ​របស់​បណ្ឌិត​សហ​ភា​នគរបាល​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍​ទៅកាន់​អ្នកចូលរួម ពាក់ព័ន្ធ​និង​ការងារ​អប់រំ​បណ្ដុះបណ្ដាល​មន្ត្រីនគរបាល​ជាតិ នៅ​បណ្ឌិតសភា​នគរបាល​ក​ម្ពុ​ជា​។​

​សម្ដេច​ក្រឡាហោម បាន​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បណ្ឌិតសភា​នគរបាល​ក​ម្ពុ​ជា​គ្រប់ផ្នែក ដែល​បំពេញការងារ​លើ​កម្ពស់​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​សិក្ខាកាម​ជា​មន្ត្រីនគរបាល ពិសេស​ពង្រឹងគុណភាព​បណ្ឌិតសភា​នគរបាល​ក​ម្ពុ​ជា​ឲ្យ​កាន់តែ​សមស្រប​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​។​

​សម្ដេច​ក៏បាន​ឆ្លៀតឱកាស​នេះ ថ្លែងអំណរគុណ​សប្បុរ​សជន​ជាតិ និង​អន្តរជាតិ ដែល​បាន​គាំទ្រ​ការកសាង​សមិទ្ធផល​នៅថ្ងៃនេះ ហើយ​សម្ដេច​មានជំនឿថា​សប្បុរសជន​ទាំងនោះ នឹង​បន្ត​ជួយឧបត្ថម្ភ​ក្នុង​កិច្ចការ​នេះ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ជាតិ ពិសេស​រួមចំណែក​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​មន្ត្រីនគរបាល​ដែលជា​អ្នកការពារ​សុខ សន្តិភាព និង​សណ្ដាប់ធ្នាប់​សារ​ណៈ​។​

​សម្ដេច​ក្រឡាហោម បានផ្ដល់​អនុសាសន៍​មួយចំនួន​ជូន​អង្គពិធី​ទាំងមូល ដែល​ក្នុងនោះ​សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា​សម័យ​នីតិរដ្ឋ​ដូច​បច្ចុប្បន្ន មន្ត្រី​គរ​បាល​ត្រូវតែ​ទទួល​ការបណ្ដុះបណ្ដាល បើ​មិន​បណ្ដុះបណ្ដាល​មិនមែនជា​មន្ត្រីនគរបាល​ឡើយ ខុសពី​សម័យមុន​ដែល​តម្រូវការ​ពេលនោះ​គឺ​ធ្វើយ៉ាងណា​ឲ្យ​តែមាន​អ្នក​មក​ចូលធ្វើ​នគរបាល​។​

​ដោយឡែក​មន្ត្រីនគរបាល​ទទួលបាន​ការសិក្សា​រៀនសូត្រ មានចំណេះ មាន​ជំនាញ ត្រូវបាន​សម្ដេច​ណែនាំ​ឲ្យ​អនុត្ត​ន៍ និង បំពេញការងារ​ឲ្យ​បានល្អ បើ​មិន​ដូច្នេះ​ទេវា​ប្រៀបបាន​ការធ្វើ​ឲ្យ​ខាត​ថវិកាជាតិ និង​ពេលវេលា​ឥតប្រយោជន៍​។ ថ្នាក់ដឹកនាំ​អង្គភាព​វិញ ក៏ត្រូវ​តែ​ឈប់​ប្រកាន់​ទស្សនៈ​ដែលថា ការបញ្ជូន​មន្ត្រី​ទៅ​ទទួល​ការបណ្ដុះបណ្ដាល​គឺជា​ការដាក់ពិន័យ និង​ត្រូវ​កត់សំគាល់​មន្ត្រី​មាន​សមត្ថភាព ដើម្បី​លើកទឹកចិត្ត​ឲ្យ​បំពេញការងារ​ត្រូវ​ជំនាញ និង​ចំណេះដឹង​។​

​ចំពោះ​មន្ត្រី​មិន​គោរព​វិន័យ​វិញ សម្ដេច​បានផ្ដល់​អនុសា​សន៍​ឲ្យ​ថ្នាក់ដឹកនាំ​អង្គភាព បង្កើន​ការប្រឹងប្រែង​ជួយ​អប់រំ និង​ណែនាំ​បន្ថែមទៀត ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​មន្ត្រី​ល្អ ដោយ​មិនត្រូវ​បោះបង់​ពួកគេ​នោះទេ ប៉ុន្តែ​ត្រូវ​បញ្ជូនមក​អប់រំ​។ ពាក់ព័ន្ធ​នឹង​ការចាត់ចែង​មន្ត្រី​គ​របាល​មក​អប់រំ សម្ដេច​ក៏បាន​ផ្ដាំផ្ញើ​ដែរ​ថា​មិនត្រូវ​បញ្ជូន​តែ​មនុស្ស​ដដែលៗ​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​អង្គភាព​មិនសូវ​ផ្ដល់​តម្លៃ​មន្ត្រី​វ័យក្មេង មាន​សមត្ថភាព សក្ដានុពល និង​បានបញ្ចប់​ការសិក្សា​នៅ​បណ្ឌិតសភា​នគរបាល សម្ដេច​ក្រឡាហោម បាន​ទទូច​ឲ្យ​បញ្ឈប់​បញ្ហា​នេះ ពីព្រោះ​វា​ធ្វើ​ឲ្យ​មន្ត្រី​ប្រឹងប្រែង​រៀនសូត្រ​បាក់​ទឹកចិត្ត ធ្វើ​ឲ្យ​គ្រូ​គ្មាន​កម្លាំងចិត្ត​អប់រំ​សិស្ស ពិសេស​វា​អាចធ្វើ​ឲ្យ​មាន​ទស្សនៈ​រៀន​ក៏​មិនបាន​អ្វី​មកវិញ​ជាដើម​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ក្ដី​ជឿជាក់ថា​ថ្នាក់ដឹកនាំ​បណ្ឌិតសភា​នគរបាល​ក​ម្ពុ​ជា ថ្នាក់ដឹកនាំ​អង្គភាព​នគរបាល សាស្ត្រាចារ្យ​នគរបាល សិក្ខាកាម និង​ភាគី​ពាក់ព័ន្ធ នឹង​បន្ត​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​បណ្ឌិតសភា​នគរបាល​ក​ម្ពុ​ជា ក្លាយជា​ធនាគារ​ចំណេះដឹង​នៃ​នគរបាល​ទូទាំងប្រទេស ដោយ​សម្ដេច និង​រាជរដ្ឋាភិបាល នឹង​បន្ត​ផ្ដល់​ការគាំទ្រ​ជានិច្ច​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន មើលឃើញថា ប្រធាន​អង្គភាព​មួយចំនួន​តែងតែ​បញ្ជូន​មន្ដ្រី​ដែល​មិនសូវ​គោរព​វិន័យ​ឲ្យ​មក​សិក្សា ជាហេតុ​ធ្វើ​ឲ្យ​ខាង​ស្ថាប័ន​បណ្ដុះបណ្ដាល​ពិបាក​ក្នុងការ​គ្រប់គ្រង​។ អង្គភាព​សា​ម៊ី​មួយចំនួន​នៅតែ​គិតថា ការចាត់​មន្ដ្រី​ទៅ​បណ្ដុះបណ្ដាល គឺជា​រូបភាព​នៃ​ការដាក់​ទណ្ឌ គឺ​មិនមែន​មក​ទទួលយក​ចំណេះដឹង និង​ជំនាញ​ថ្មីៗ​ពី​សាលា​ដើម្បី​លើកកម្ពស់​សមត្ថភាព ប្រសិទ្ធភាព​ការងារ និង​អភិវឌ្ឍន៍​អង្គភាព​នោះទេ ដូច្នេះហើយ​ទើប​ប្រធាន​អង្គភាព​សា​ម៊ី​មួយចំនួន​នៅតែ​បញ្ជូន​មន្ដ្រី​ដែល​មិន​គោរព​វិន័យ ឬ​មន្ដ្រី​អសកម្ម​ឲ្យ​ទៅ​សិក្សា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខុស​នឹង​លក្ខខណ្ឌ និង​បង្ក​ការ​លំបាក​ដល់​សាលា​ក្នុងការ​គ្រប់គ្រង​។

ទាក់ទង​ការចាត់​បញ្ជូន​មន្ដ្រី​មក​សិក្សា​រៀនសូត្រ​នេះ តែ​ក៏​នៅមាន​កន្លែង​ខ្លះ អង្គភាព​មួយចំនួន​ដែល​នៅតែ​មិនទាន់​យល់ច្បាស់​នៅឡើយ​។ ដូច្នេះ​សម្ដេច​ក្រឡាហោម អំពាវនាវ​ដល់​អ្នកទទួល​ខុសត្រូវ និង​អង្គភាព​សា​ម៊ី​ចាប់អារម្មណ៍​ហើយ​យកចិត្តទុកដាក់​ដោយ​ជ្រើសរើស​មន្ដ្រី​ដែលមាន​អនាគត​ល្អ​សម្រាប់​បណ្ដុះបណ្ដាល ហើយ​មន្ដ្រី​ដែល​ឧស្សាហ៍​ព្យាយាម​ក្នុងការ​បំពេញការងារ ក៏ដូចជា​ក្នុងការ​សិក្សា​រៀនសូត្រ ចំពោះ​អ្នក​ដែល​មិន​គោរព​វិន័យ​អសកម្ម​ក៏​មិន​បោះបង់​ពួកគេ​ចោល​ដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បា​ណែនាំ ដល់​ប្រធាន​អង្គភាព​ទាំងអស់ ពេល​ផ្ដល់​តួនាទី​ឲ្យ​ដល់​មន្ដ្រី ត្រូវ​គិត​អ្វីដែល​គេ​បាន​សិក្សា មិនមែន​យក​មន្ដ្រី​រត់ការ​មិនបាន​រៀន​ឡើងកាន់តំណែង​នោះទេ ព្រោះ​មន្ដ្រី​ទាំងនោះ​មិនបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ឡើយ ដូច្នេះ​ការងារ​ក៏​មិន​រីកចម្រើន​ដូចគ្នា​ដែរ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×