Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព កម្ពុជា-ថៃ នាំមកនូវភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅតាមព្រំដែន

spot_img

កងទ័ពទាំងពីរ កម្ពុជា-ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗ នាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋទាំងពីរក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនិងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែន។

នៅរសៀល ថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអនុញ្ញាតឱ្យគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង( APIRAT KONGSOMPONG) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តែងការគួរសម ទីស្តីការគណៈរដ្ឋមន្ត្រី។ថ្លែងក្នុងឪកាសជំនួបពិភាក្សានោះសម្តេចពិជ័យសេនាទៀ បាញ់ បានសំដែងនូវការស្វាគមន៏និងអបអរសាទរចពោះឯកឧត្តម នាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង(Apirat Kongsompong) ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។សម្តេចពិជ័យសេនាបានចាត់ទុកកងទ័ពដែលជាប្រទេសមានភូមិ​ផងរបងជាមួយគ្នាមានតួនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យប្រទេសទាំងពីរទទួលបានសន្តិភាពនិងកិច្ចសហប្រតិបត្តិការល្អនាំមកនូវផលប្រយោន៏ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។

មានមតិឆ្លើយតបវិញឯកឧត្តម អាប់ភីរ៉ាត់ គង់ស៊ុមភុង (Apirat Kongsompong) បញ្ជាក់ថា ៖ នេះជាលើកទីមួយហើយដែល លោក បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណចក្រកម្ពូជាចាប់តាំងពី លោក ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។ឯកឧត្តមបានជម្រាបជូនសម្តេចពិជ័យសេនា ទៀ បាញ់ ពីសភាពការណ៏និងដំណើរការរៀបចំបោះឆ្នោតក្នុងប្រទេសថៃនាខែមិនាខាងមុខ ហើយ ក៏បានសំដែងនូវការអបអរសាទរផងដែរ ចំពោះគណៈបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតដោយមានគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា ។

លោក មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានវាយតម្លៃខ្ពស់ពីសភាពការណ៏ដែលកំពុងវិវត្តយ៉ាងល្អប្រសើតាមបណ្តោយព្រពដែននៃប្រទេសទាំង២ ដែលលទ្ធផលទាំងនេះបានមកដោយ សារថ្នាក់ដឹកនាំនៃមេបញ្ជការកងទ័ពទាំងពីរសហការណ៏គ្នាបានយ៉ាងល្អតាមបណ្តោយព្រំដែន ។តាមរយៈការលើកឡើងរបស់ ឯឧត្តម មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ កងទ័ពទាំងពីរ កម្ពុជា-ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋទាំងពីរក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនិងការអភិវឌ្ឍន៏នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕ ដោយ ៖ កូឡាប

spot_img
×