Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការពារជាតិ សរសើរ​ទណ្ឌិត​សមរង្ស៊ី ពូកែ​ដើរ​បោក និង​ដើរ​អំពាវនាវ​ឱ្យ​បរទេស​កាត់​ផ្តាច់ជំនួយ គាបសង្កត់​ការនាំចេញ​អង្ករ​ពី​កម្ពុជា

spot_img

​ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​កោតសរសើរ​ទណ្ឌិត​សមរង្ស៊ី ពូកែ​ដើរ​បោក និង​ដើរ​អំពាវនាវ​ឱ្យ​បរទេស​កាត់​ផ្តាច់ជំនួយ គាបសង្កត់​ការនាំចេញ​អង្ករ​ពី​កម្ពុជា ហើយ​សម្តេច បានប្រកាស មិន​អនុញ្ញាតឱ្យ​ទណ្ឌិត សម រង្ស៊ី មក​ស្រែក​ដូរ មិន​ដូរ និង​បង្ក​អសន្តិសុខ​នៅ​កម្ពុជា ដូច​ពីមុន​ទៀតឡើយ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​ឆ្នាំ​២០១៨ និង​បើក​វគ្គ​សិក្សា​ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ​ការពារជាតិ បាន​ថ្លែងថា ហ្នឹងហើយ​មិន​អី​ទេ កុំ​តែ​ចូលមក​បាន​ហើយ ប្រាប់​ឱ្យ​ហើយ គឺថា​ប្តូរផ្តាច់​មក មក​ប្តូរ​មក ប្តូរ​បានតែ​នៅ​កន្លែង​មួយចំនួន តែ​មក​ប្តូរ​នៅ​កម្ពុជា គឺ​អត់​បាន​ទៀតហើយ វា​ហួសហើយ មិនមែន​មក​ដូរ មិន​ដូរ ម្តងនេះ​គឺ​មិន​បានទេ មិន​ដូរ​ទៀត​ទេ​។ ខ្ញុំ​បាន​និយាយ​ហើយ ខ្ញុំ​អន់ចិត្ត​បន្តិច​ដែរ គឺមាន​អ្នកខ្លះ​ជឿ​អា​ណុង ដើរ​បោក​បាន​គ្រាន់បើ​ដែរ មែនទែន​សរសើរ​វា​ទៅ​ដើរ​បោក​ហ្នឹង ពូកែ​ដើរ​បោក​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ ថ្លែងថា ទណ្ឌិត សម រង្ស៊ី ដែល​ជារឿយ​តែងតែ​អំពាវនាវ​ឱ្យ​កងទ័ព បះបោរ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ប្រសូត្រ​ឡើង​ពី​ការបោះឆ្នោត​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ស្ទើរ​ពេញ​ប្រទេស​នោះ​។ គ្រប់​ទង្វើរ​របស់​ទណ្ឌិត សម រង្ស៊ី គឺ​សុទ្ធតែ​បង្ហាញ​ពី​គោលបំណង យ៉ាងពិត​ប្រាកដ ក្នុងការ​បង្កើត​បដិវត្ត​ន៍​ពណ៌​នៅ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​បំផ្លិចបំផ្លាញ​សុខសន្តិភាព របស់​ប្រជាជន​កម្ពុជា ដែល​កំពុងតែ​សប្បាយ រីករាយ​ជាមួយ​សន្តិ​សភាព ដែល​រកបាន​ដោយ​លំបាក​ពី​សំណាក់​មគ្គុទេសក៍​ដ៏​ឆ្នើម​របស់​កម្ពុជា ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ជូន​មាតុភូមិ ដ៏​កម្សត់​មួយ​នេះ ឱ្យមាន​ទទួលបាន​នូវ​ស្ថានភាព​ដូច​សព្វថ្ងៃនេះ​។ បណ្តា​ប្រទេស​មួយចំនួន ដែល​ជឿ​លើ​ការ​ញុះញង់ ពី​សំណាក់​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​កម្ពុជា​ជាច្រើន​ថា ជា​ជន​ផ្តាច់ការ បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ព្រមទាំង​គាបសង្កត់​ការបញ្ចេញ​មតិ​។ ទណ្ឌិត​រូបនេះ បាន​ដើរ​អំពាវនាវ​ឱ្យ​បរទេស​កាត់​ផ្តាច់ជំនួយ គាបសង្កត់​ការនាំចេញ​អង្ករ​ពី​កម្ពុជា និង​ផលិតផល​នាំចេញ​ជាច្រើន​ទៀតផង​ដែរ ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×