Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ជើងចាស់​ចូល​គុក​ជា​លើក​ទី​៣ ករណី​លួច​រថយន្ត​ស៊េរី​ទំនើប​នៅតាម​បុរី​

spot_img

​ភ្នំពេញ​ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០​មករា​នេះ បានប្រកាសថា ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧និង៣០​នាទី​យប់ មាន​ករណី​ចោរកម្ម​លួច​ចូល​ផ្ទះ​គាស់​ទម្លុះទម្លាយ​យក សម្ភារៈ​មានតម្លៃ ព្រមទាំង​ប្រាក់​ដុល្លារ​អាមេរិក មួយចំនួនធំ និង​រថយន្ត​ទំនើប​ម៉ាក ឡិច​ស៊ី​ស​៥៧០ មួយគ្រឿង នៅ​ចំណុច​ផ្ទះ​លេខ​២៨ ផ្លូវ​D០១ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​សែន​សុខ រួមជាមួយការិយា​ល័យ​​បទល្មើស ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​ខណ្ឌចំការមន និង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​សហការគ្នា​បើក​ការ ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​កំណត់​មុខសញ្ញា​បាន និង​ឃាត់ខ្លួន ជនសង្ស័យ ២​នាក់ ឈ្មោះ អាត រដ្ឋា និង​ឈ្មោះ ពូន សុខ​គន្ធ ព្រមទាំង​ដកហូត​រថយន្ត ១​គ្រឿង ម៉ាក​Rav4 ក៏ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​សារភាព និង​សហការ​ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ច​ឡើយ​។​

​ដោយ​វិធានការណ៍​ជំនាញ នៅវេលា​ម៉ោង​២​និង​៣៥​នាទី​រំលងអធ្រាត្រ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​កំណត់​គោលដៅ និង​រកឃើញ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក Lexus ៥៧០ ដែល​ជនសង្ស័យ​យកទៅ​លាក់ទុក​ក្នុងផ្ទះ​គ្មាន​លេខ ផ្លូវ​៤៨BT ភូមិ​ក្បាល​ទំនប់​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ត្រលប់​មកវិញ​ប្រគល់ជូន​ជនរងគ្រោះ ។​

​វិធានការ​ជំនាញ​បន្ត អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃើញថា ឈ្មោះ អាត រដ្ឋា គឺជា​ជនដៃដល់ ដែល​បាន​ចូល​លួច ទ្រព្យសម្បត្តិ និង​រថយន្ត​ផ្ទាល់ ជាមួយ​ដៃគូរ​ម្នាក់​ផ្សេងទៀត ឈ្មោះ សុខ វណ្ណា​។ ហើយ​ឈ្មោះ អាត រដ្ឋា នេះ ធ្លាប់​ជាប់គុក ២​ដង​រួចមកហើយ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ទំនើបៗ​យ៉ាងសកម្ម​នៅតាម​បុរី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​លើក​ទី​១ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ និង ឃាត់ខ្លួន​លើក​ទី​២ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​។ ក្នុង​ដើមឆ្នាំ​២០១៩ នេះ ឈ្មោះ អាត រដ្ឋា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​ជា​លើក​ទី​៣ រីឯ​ដៃគូរ​ឈ្មោះ សុខ វណ្ណា ដែល​បាន​ចូលរួម​លួច​ជាមួយគ្នា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ គឺ​ទើប​ចេញពី​គុក​ជាមួយគ្នា​កាលពី ៤​ខែ​មុន បច្ចុប្បន្ន​បានគេច​ខ្លួន​រួច​។ រាល់ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តងៗ ឈ្មោះ អាត រដ្ឋា បាន​ប្រើ​ឈ្មោះ​ផ្សេងៗ​គ្នា រួមមាន ឈ្មោះ​អាត រដ្ឋា ឬ គង់​មាន ឬ រុំ រដ្ឋា ហៅ​មាន ឬ​ប៉ូ​យ​។

​ឈ្មោះ អាត រដ្ឋា បាន​សារភាព​បន្ថែមថា ក្នុងអំឡុងពេល​ជាប់ពន្ធនាគារ រូបគេ​ជាមួយ​ឈ្មោះ សុខ វណ្ណា តែងតែ​ពិភាក្សា គ្នា​អំពី​វិធីសាស្ត្រ​ក្នុងការ​លួច វិធីសាស្ត្រ​គេច​ពី​សមត្ថកិច្ច វិធីសាស្ត្រ​ឆ្លើយ​ដោះ​បន្ទុក​ពេល​សមត្ថកិច្ច​ចាប់បាន និង​វិធីសាស្ត្រ​ឆ្លើយ​សម្រាលទោស​នៅ​ចំពោះមុខ​តុលាការ​។ លុះ​ពេល​រូបគេ​និង​ឈ្មោះ សុខ វណ្ណា ចេញពី​ពន្ធនាគារ ក៏​ចាប់ដៃគ្នា អនុវត្តន៍​ផែនការ​លួច​និង​វិធីសាស្ត្រ​ទាំងឡាយ ដែល​បាន​ពិភាក្សា គ្នា​ក្នុង​ពន្ធនាគារ រហូត​ចុងក្រោយ ក៏ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជា​លើក​ទី​៣ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក្នុង​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ ដោយ​ចោទ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​មិន​រាងចាល ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×