Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​រឿង​បន្តិចបន្តួច អ្នកជិះ​ម៉ូតូ​គ្មាន​ការ​អ​ធ្យា​ស្រ័យ បង្ករឿង​ហៅ​តៃកុង​ឡានក្រុង​ចុះ​វ៉ៃ​គ្នា​១​ស្មើ មិន​អី​តៃកុង​ចិត្តសឿង លោត​ចុះ​ដាក់គ្នា​យ៉ាងសាហាវ (​វីដេអូ​)

spot_img

​អ្នកដំណើរ​នៅលើ​រថយន្តក្រុង​មួយ និង​ក៏ដូចជា​អ្នកដំណើរ​ផ្សេងៗ​ទ ដែល​កំពុង​ចោមរោម​មើល​នៅលើ​ដី បាននាំគ្នា​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​អ្នកជិះ​ម៉ូតូ​ម្នាក់ បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ឈានដល់​ប្រើ​អំពើហិង្សា​វាយតប់​គ្នា​យ៉ាង​សាហាវ​ចាប់​ពុំ​ឈ្នះ​ឡើយ ។ ហេតុការណ៍​នេះ បានកើត​ឡើង​កាល​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែមករា ឆ្នាំ​២០១៩ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា អ្នកជិះ​ម៉ូតូ​ម្នាក់​ពាក់អាវ​យឺត​ពណ៌​ខ្មៅ បាន​ផ្ទុះ​កំហឹង​មុន បន្ទាប់ពី​គាត់​បាន​អះអាងថា រថយន្តក្រុង​នោះបាន​បើក​បំពាន​ផ្លូវ​របស់គាត់ ។ គាត់​បន្ទាប់មក បាន​ឈប់​ម៉ូតូ​ពាំង​ផ្លូវ​រថយន្តក្រុង​នេះ​មិន​ឲ្យ​ធ្វើដំណើរ​កើត ។

​នៅពេល​រថយន្ត​ឈប់ ស្រាប់តែ​អ្នកជិះ​ម៉ូតូ​នេះ បាន​ដើរ​ចូលមក​ច្រកទ្វារ និង​ជជែក​រឿងនេះ​ពីរ​បី​មាត់ ក៏​ស្ទុះ​ឡើង​រថយន្ត និង​ហៅ​តៃកុង​ចុះដី​វ៉ៃ​គ្នា​មួយ​ស្មើ ។ មានអី តៃកុង​ចិត្តសឿង​ដែរ ក៏​លោត​ចុះ​ភ្លែត វ៉ៃ​គ្នា​ផ្អើល​អ្នកដំណើរ​តែម្តង ។ ទោះយ៉ាងណា ពួកគេ​ទាំងពីរ ចុងក្រោយ ត្រូវបាន​អ្នកដំណើរ​ជាច្រើន​ចូលទៅ​បំបែកចេញ​ពីគ្នា​ផងដែរ ៕ រក្សា​

spot_img
×