Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រា​ដែល​គណិត​វិទូ បំបែក​ក្បាច់ “​ឆ្នោត​” រកបាន ២៦​លាន​ដុល្លារ ក្នុងអំឡុងពេល​…១៥​ឆ្នាំ​!

spot_img

​ប្តី​ប្រពន្ធ​អាមេរិក ២​រូប Jerry Selbee នៅ Evant (Michigan) ជា​គណិត​វិទូ ថ្ងៃ​មួយ​លោក​រើស​បាន​ខិតប័ណ្ណ​ឃោសនា​ល្បែង​ឆ្នោត​ថ្មី​មួយ ។ ក្រោយពេល​មើល​ចប់ លោក​សំឡឹង​ឃើញ​ពី​វិធី “​កាច់​បំបាក់​” ដើម្បី​រក​…​លុយ​បាន ។​

ចិញ្ចឹមជីវិត​ខ្លួន កូន ចៅ​ដោយសារ​បំពាក់​គន្លឹះ​ឆ្នោត ។​

​តាម​នោះ​ប្រសិនបើ​រង្វាន់​ពិសេស​៥​លាន​ដុល្លារ​គ្មាន​អ្នក​ត្រូវ​វា​នឹង​ត្រូវបាន​គេ​យក​ទៅ​បែងចែ​កឲ្យប្រាក់​រង្វាន់​សម្រាប់ ៣,៤,៥ ។ នៅពេល​សួរ​ផ្ទាល់​ក្រុមហ៊ុន​ឆ្នោត​រួច គាត់​ដាក់​ក្នុង​ចិត្ត​ថា នេះ​ជា​ឱកាស​រក​លុយ ។​

​ក្នុង​លើកដំបូង លោក Jerry ទិញ​អស់​លុយ ៣៦០០$ ហើយ​ឈ្នះ​បាន ៦.៣០០​ដុល្លារ ។ លើក​ក្រោយៗ​ទៀត​លោក​បង្កើន​ប្រាក់​ទិញ​ហើយ​អត្រា​ចំណេញ​ក៏​កើន​ឡើង​តាម ។​

​លោក Jerry ប្រាប់​ភរិយា​ឲ្យ​លក់​អស់​ទ្រព្យសម្បត្តិ ដើម្បី​ធ្វើ​ដំណើរ​រកលុយ​ក្នុង​រយៈពេល​១៧​ឆ្នាំ តាមរយៈ​ឆ្នោត​នេះ ។ ភរិយា​លោក​ថ្វី​ត្បិត​តក់ស្លុត​តែ​ក៏​ងក់ក្បាល​យល់ព្រម ។ ចំណូល​ពី “​ត្រូវ​ឆ្នោត​” កើនឡើង​ដល់​ថ្នាក់​គាត់​បង្កើត​ជា​ក្រុមហ៊ុន ហើយ​ហៅ​មិត្តភក្តិ​ឲ្យចូល​រួម ។​

​លោក​ប្រាប់ CBS New ថា ៖ “​នេះ​ជា​គណិតវិទ្យា​មូលដ្ឋាន​ប៉ុណ្ណោះ ។ វា​បាន​ជួយ​ខ្ញុំ គ្រួសារ ហើយ​មិត្តភក្តិ ។ ខ្ញុំ​ពិតជា​ឆ្ងល់​ថា ហេតុ​អ្វី​ពុំមាន​អ្នក​សំឡឹង​ឃើញ​ចន្លោះប្រហោង​នៃ​ល្បែង​នេះ​!?” ។​

​ប៉ុន្មាន​ឆ្នាំ​កន្លងមក​លោក​រកបាន ៨​លាន​ដុល្លារ​ក្រោយ​ពី​បង់ពន្ធ​រួច និង​ជួយ​ដល់​បងប្អូន មិត្តភក្តិ ។ លោក​ក៏​បាន​ជួយ​ឲ្យ​មិត្តភក្តិ​រកចំណូលបាន​ប្រមាណ ១៨​លាន​ដុល្លារ ។​

​ឥឡូវ​លោក​បាន​លក់​រឿងរ៉ាវរ​បស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ភាពយ​ន្ត​មួយ​របស់ Hollywood ដើម្បី​យក​ទៅ​ផលិត​ជា​ខ្សែភាពយន្ត ។ នេះ​គឺ​បាន​លុយ​ទៀត ហើយ​លោក​ថា គន្លឹះ​នៃ​ការ​រក​លុយ​របស់​លោក​ចង់ដឹង​ចាំ​ទស្សនា​ភាពយន្ត​នោះ​ទៅ​! ៕ ចន្ទ្រា​

spot_img
×