Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​ងាយ​ជួប​រឿង​ពិបាក​និយាយ​អំពី​មនោសញ្ចេតនា​គ្រួសារ​រកាំរកូស​មិន​ស្ងប់​ត ។ បងប្អូន​បង្កើត​អាច​ក្លាយជា​សត្រូវ​ដណ្តើម​ទ្រព្យសម្បត្តិ​គ្នា ។ ការងារ​ក៏​មិន​រលូន​ល្អ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​យីអ៊ុន​ឡើង អ្នកចេះ​ក្តាប់​ឱកាស​ហេតុនេះ​លាភ​ហូរ​ចូល​មិន​លំបាក​ឡើយ ។ ប្រសិនជា​អ្នកជំនួញ​ជួញដូរ នោះ​ការងារ​រវល់​គួរសម​គ្មាន​ពេល​សម្រាក តែ​ប្រាក់​ក៏​រាប់​រោយ​ដៃ ។ ប៉ុន្តែ​រឿង​ស្នេហា​របស់​អ្នក​បែរជា​មិនល្អ ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា ។ បញ្ហា​កើតជា​ច្រើន​ដោយ​មិនបាន​ដោះស្រាយ​ទាន់ពេល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​លឿង ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ អ្នក​ឆ្នាំខាល​កំពុង​ជួប​សំណាងល្អ​ច្រើន ។ អ្នក​អាច​រកបាន​សម្ព័ន្ធមិត្ត​គាំទ្រ​រឿង​មនោសញ្ចេតនា​របស់ខ្លួន​អំឡុងពេល​ពុះកញ្ជ្រោល ។ ចូរ​បង្ហាញ​ភាពស្មោះត្រង់​របស់ខ្លួន កុំ​ឲ្យ​អ្នកដទៃ​ចាត់ទុកថា​ខ្លួន​ក្លែងក្លាយ ។ ការងារ​មាន​សន្ទុះ​ឈានឡើង ត្រូវបាន​ថ្នាក់លើ​សរសើរ​មិន​ដាច់​ពី​មាត់ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា កុរ​, មមែ , ចរ ៕

​ឆ្នាំថោះ ៖ អ្នក​កំពុង​ឈរ​ពីមុខ​ជម្រើស​ដ៏​លំបាក​មួយ បើ​ហ៊ាន​ប្រថុយ​អាច​ដណ្តើមបាន​ជោគជ័យ តែ​ប្រសិន​សម្ងំសុខ​នោះ​អាច​ការពារ​បាន​ទីតាំង​របស់ខ្លួន ។ អ្នកសម្រេច​ជ្រើស​យក​ការ​ប្រថុយ ដោយ​មិន​ចង់​ឲ្យ​ខ្លួន​នៅក្នុង​រង្វង់​សុវត្ថិភាព​រហូត ។ ប៉ុន្តែ​កុំ​បារម្ភ អ្នកនឹង​ឆ្លង​ផុត​ការលំបាក​នេះ​យ៉ាង​រហ័ស ។ សុខភាព​របស់​អ្នក​អាច​រង​ឥទ្ធិពល​តិច​ច្រើន ពិសេស​អ្នកមាន​ប្រវត្តិ​កើត​ជំងឺថ្លើម កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ខ្មៅ ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ អ្នក​ងាយ​ត្រូវ​រងរបួស​ដោយ​សាច់ញាតិ​របស់ខ្លួន ។ អ្នក​មិនអាច​យល់បាន​ថា ហេតុអ្វី​មនុស្ស​ដែល​ខ្លួន​ជឿជាក់​បែរជា​ធ្វើ​ឲ្យ​ខ្លួន​ឈឺចាប់ ។ អ្នក​ទុកចិត្ត​គេ​ជ្រុល មិនដែល​សង្ស័យ​រឿង​អ្វីដែល​គេ​និយាយ​ចេញមក ។ ការងារ​ថ្ងៃនេះ​ក៏​មិនល្អ ។ អ្នកគ្រប់គ្រង​អារម្មណ៍​របស់ខ្លួន​មិនបាន​ដោយ​ឲ្យ​រឿង​មនោសញ្ចេតនា​ឥទ្ធិពល​ដល់​ការងារ​ផ្ទាល់ខ្លួន ប្រសិទ្ធភាព​ការងារ​ធ្លាក់ចុះ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ចរ , រកា​៕

​ឆ្នាំម្សាញ់ ៖ អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​រាល់​ទំនាក់ទំនង ។ អ្នក​មិនត្រូវ​ខ្មាសអៀន​ជ្រុល អាច​សត្រូវ​ឆ្លៀតឱកាស​ដើម្បី​បោក​ប្រាក់កាស​អ្នក ។ រឿង​មនោសញ្ចេតនា ដែល​ធ្លាប់​រកាំរកូស ពេលនេះ​ត្រឡប់​មកជា​ល្អប្រសើរ ។ អ្នកនោះ​បាន​យល់ និង​អធ្យាស្រ័យ​ចំពោះ​អ្នក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៦,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក​៕

​ឆ្នាំមមី ៖ មាន​ប្រផ្នូល​មិនល្អ​ក្នុង​រឿង​លុយកាក់ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ដល់​ការចំណាយ​សម​ហេតុផល មិនត្រូវ​ខ្ជះខ្ជាយ ។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា​ពុំមាន​អ្វី​លេចធ្លោ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល​៕

​ឆ្នាំមមែ ៖ មាន​អ្នក​យកអាសា ប្រគល់​អំណោយ​ឲ្យ​ធំធេង ។ នោះ​គឺ​អាស្រ័យ​ដោយ​អ្នកមាន​ភាពជឿជាក់​លើ​ខ្លួនឯង​ជាង​មុន ។ អ្នកមាន​បន្ថែម​ទាំង​ឱកាស​រកចំណូលបាន​ច្រើន​បំផុត បើជា​អ្នកលក់ដូរ​នោះ​ទំនិញ​លក់ដាច់​ខ្លាំង ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ អ្នកមាន​គម្រោង​ផ្ទាល់ខ្លួន ចេះ​វិធី​តុល្យភាព​ចំណូល​ចំណាយ​ក្នុង​ថ្ងៃ មិន​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​សភាព​ខ្វះខាត​ជាប់បំណុល ។ ចំណូល​ថ្ងៃនេះ​សំខាន់​បាន​ពី​ការងារ​របស់ខ្លួន ។ មនោសញ្ចេតនា​រវាង​អ្នក​និង​គូស្នេហ៍​កំពុងមាន​សញ្ញា​សាបរលាប ។ ទាំង​២​នេះ​មិន​មើលឃើញ​ភាព​ប្រឹងប្រែង​របស់​គ្នា ដោយ​ចាត់ទុកថា មានតែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​កំពុង​ពលិកម្ម​។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំរកា ៖ អ្នក​អាច​នឹង​ជួប​រឿង​ស្មុគស្មាញ​ក្នុង​មនោសញ្ចេតនា​ថ្ងៃនេះ ។ ប្រផ្នូល​មិនល្អ​អំពី​ជន​ទី​៣ ចូលមក​ជ្រៀតជ្រែក​ក្នុង​ទំនាក់ទំនង​របស់​អ្នក​ទាំង​២ ។ ការពិត​គឺ​អ្នក​ទាំង​២ ជា​អ្នក​ឲ្យ​ជន​នោះ​បំផ្លាញ​មនោសញ្ចេតនា​របស់ខ្លួន ។ ប្រសិន​អ្នក​ទាំង​២ ពិតជា​ស្រឡាញ់គ្នា និង​ជឿជាក់​គ្នា​នោះ​មាន​កន្លែង​ឯណា​សម្រាប់​ជន​ទី​៣​ចូលមក ។ ថ្ងៃនេះ​ការលំបាក​អំពី​ហិរញ្ញវត្ថុ​សន្សឹមៗ​ត្រូវបាន​ដោះស្រាយ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​លឿង , ទឹកប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ផ្លូវ , រោង ៕

​ឆ្នាំចរ ៖ រឿង​សហការ​រកស៊ី​ថ្ងៃនេះ​ល្អ​បំផុត អ្នកពិនិត្យមើល​ដើម្បី​ដំណើរការ ។ ឱកាសល្អ ដូច្នេះ​ពុំមាន​ច្រើនឡើង កុំ​ស្ទាក់ស្ទើរ​នាំ​ឲ្យ​បាត់​ឱកាស ។ លុយកាក់​ទទួលបាន​ពី​ការរកស៊ី​នេះ​នឹងមិន​តិច​ឡើយ​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​កំពុង​ថមថយ ពេល​អ្នក​មិន​ប្រមូលផ្តុំ​ពិតប្រាកដ​ក្នុង​ការងារ​សំខាន់​ដោយ​ឲ្យ​រឿង​ពី​ក្រៅ​ឥទ្ធិពល​ដល់​ខ្លួន ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក ខាល មមី ៕

​ឆ្នាំកុរ ៖ នេះ​ជា​ឱកាសល្អ​ដើម្បី​ឲ្យ​អ្នក​ផ្សាភ្ជាប់​ឡើងវិញ​ទំនាក់ទំនង​មនោសញ្ចេតនា​កំពុង​ប្រេះស្រាំ ។ គ្មាន​នរណា​ខុស​ឡើយ ចូរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​ដើម្បី​ឲ្យ​ខក​ឱកាស​ក្នុង​រឿង​ស្នេហា ។ បុព្វហេតុ​ថ្ងៃនេះ​ល្អ​បំផុត អ្នក​ជួប​ឱកាស​ឈានឡើង​ខ្ពស់​ក្នុង​ការងារ​ដោយ​សមត្ថភាព​ខ្លួន កុំ​ពឹង​ផ្អែកលើ​នរណា​ឡើយ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៦,៦​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ស , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ​៕​

spot_img
×