Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ត្រូវ​បោសសំអាត សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធានា​សុ​វ​តិ្ថ​ភាព ស្របពេល​រកឃើញ គ្រាប់ MK-82 នៅ​ការដ្ឋាន​ក្រុមហ៊ុន​អាន​កូ

spot_img

​ព្រះសីហនុ​ ៖ គ្រាប់បែក​ចាស់​ទម្លាក់​ពី​យន្តហោះ​មួយគ្រា​ប់ ប្រភេទ MK-82 មិនទាន់​ផ្ទុះ ត្រូវបាន​គេ​ប្រទះឃើញ ពេល​ជីកដី​រៀបចំ​បណ្តាញទឹក ក្នុង​ក្រុងព្រះសីហនុ​។ លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា ការអភិវឌ្ឍ​ចាំបាច់ ត្រូវតែ​មានការ​បោសសំអាត សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធានា​សុ​វ​តិ្ថ​ភាពជា​ចម្បង​ចំពោះ​អ្នកធ្វើការ​ផង និង​ដើម្បី​បញ្ចៀស​ការ​ខាត់​បង់​ទ្រព្យសម្បតិ្ត ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បួរ សុធី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មាន​គ្រាប់បែក​ចាស់​ទម្លាក់​ពី​យន្តហោះ​មួយគ្រា​ប់ មិនទាន់​ផ្ទុះ ត្រូវបាន​ក្រុមបច្ចេកទេស​ត​បណ្តាញទឹក របស់​ក្រុមហ៊ុន​អាន​កូ ប្រទះឃើញ​ពេល​ជីកដី​រៀបចំ ប្រព​ន្ធ័​បណ្តាញទឹក នៅតាម​ផ្លូវ​ចូល​ក្បាលឆាយ ក្នុង​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៩ មករា ២០១៩ ហើយ​នៅ​រសៀល​ថ្ងៃទី​៣០​មករា​២០១៩​នេះ កម្លាំង​នគរបាល​ការិយាល័យ គ្រប់​គ្រង់​អាវុធជាតិផ្ទុះ សហការ​ជាមួយ​កម្លាំង ស៊ីម៉ាក់ បាន​ចុះ​យក​គ្រាប់បែក​សំណល់​សង់​ពី​សង្គ្រាម ១​គ្រាប់​នេះ ដើម្បី​ទុក​កម្ទេច ចោល​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បួរ សុធី មានប្រសាសន៍ថា គ្រាប់បែក​នេះ ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពី​យន្តហោះ ជា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សំណល់​ពី​សម​យ័​សង្គ្រាម​ ។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩​នេះ ក្រុម​ជំនាញ EOD បាន​បោសសំអាត​គ្រាប់​ទម្លាក់​ពី​យន្តហោះ ប្រភេទ MK-82 ចំនួន​១​គ្រាប់ ស្ថិតក្នុង​ការដ្ឋាន​ទឹកស្អាត​ក្បាលឆាយ ស្ថិតនៅ​ភូមិ​ក្បាលឆាយ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ​។

​លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា ការអភិវឌ្ឍ​ចាំបាច់ ត្រូវតែ​មានការ​បោសសំអាត សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធានា​សុ​វ​តិ្ថ​ភាពជា​ចម្បង​ចំពោះ​អ្នកធ្វើការ​ផង និង​ដើម្បី​បញ្ចៀស​ការ​ខាត់​បង់​ទ្រព្យសម្បតិ្ត នៃ​ការវិនិយោគ​ផងដែរ​។ ដូច​ករណីនេះ​ប្រសិនជា​ការផ្ទុះ​កើតឡើង ទំនប់​និង​សម្ភារ​សំណង់ ព្រមទាំង​ជីវិត​អ្នកធ្វើការ​នៅ​ទីនោះ អាច​ត្រូវ​ខូចខាត​និង​បាត់បង់ ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×