Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម សន្យា​ជួយប្រមូល​ទិញស្រូវ​-​អង្ករ​ពី​កម្ពុជា ឱ្យបាន​សមស្រប ទៅនឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​

spot_img

​ភ្នំពេញ ​៖ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​បើក​កិច្ចប្រជុំ​ពិភាក្សា អំពី​ស្ថានភាព​ការប្រមូល​ទិញស្រូវ ពី​កសិករ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន និង​បាន​ដាក់ចេញ នូវ​យន្តការ នៃ​ការប្រមូល​ទិញស្រូវ​-​អង្ករ​ពី​កម្ពុជា ឱ្យបាន​សមស្រប ទៅនឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ​។​

​បើតាម​ការផ្សាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​កិច្ចប្រជុំ​នោះ ធ្វើ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែមករា ឆ្នាំ​២០១៩ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ថ្នាក់​ទឹក​នាំ​ក្រសួង លោក​ឧកញ៉ា លោក​អគ្គនាយក​ធនាគា​រ AGRI BANK តំណាង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ស្រូវ​-​អង្ករ​វៀតណាម មន្ត្រី​ស្ថានទូត និង​មន្ត្រី​ជំនាញ​ក្រោម​ឳ​វាទ​មួយចំនួនទៀត ​។

​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ទី​១-​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ជារួម លើ​ស្ថានភាព​តម្លៃ​ស្រូវ ក្នុងពេល​បច្ចុប្បន្ន និង​ទី​២-​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ នូវ​យន្តការ នៃ​ការប្រមូល​ទិញស្រូវ​-​អង្ករ​ពី​កម្ពុជា ឱ្យបាន​សមស្រប ទៅនឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ​។​

​បន្ទាប់ពី​ភាគី​ទាំងពីរ បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​រួចមក កិច្ច​ប្រជុំបាន​ដាក់ចេញ នូវ​យន្តការ​ដោះស្រាយ នូវ​បញ្ហា​តម្លៃ​ស្រូវ ក្នុ​ងេ​យៈ​ពេល​ខ្លី មធ្យម និង​វែង​ចំនួន​៦​ចំណុច ៖ ១- ភាគី​វៀតណាម នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​ពាណិជ្ជករ​វៀតណាម បន្ទាប់មក​នឹងធ្វើ​របាយការណ៍​លម្អិត ជូន​នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ជំរុញ​ឱ្យ​ពាណិជ្ជករ​វៀតណាម ជួយប្រមូល​ទិញស្រូវ​ពី​កម្ពុជា ក្នុងតម្លៃ​សមរម្យ​។ ២- ធនាគារ AGRI BANK នឹង​ពិនិត្យ​លទ្ធភាព និង​ធ្វើការ​សម្រួល​បែបបទ​ផ្សេងៗ ដើម្បី​ផ្តល់​កម្ចី​ឥណទាន ដល់​ពាណិជ្ជករ​វៀតណាម សម្រាប់​ជា​ទុន​ប្រមូល​ទិញស្រូវ ក្នុង​រដូវ​ប្រមូល​ផល​នេះ ព្រមទាំង​គាំទ្រ ដល់​ការផ្តល់​ឥណទាន ដល់​ពាណិជ្ជករ កម្ពុជា​ដែល​ខ្វះ​ទុន ក្នុង​ការប្រមូលទិញ​ក​សិ​ផល​។ ៣- ភាគី​ទាំងពីរ នឹង​បន្ត​ពង្រឹង និង​ពង្រីក ការអនុវត្ត​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា ឱ្យបាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​និរន្តរភាព នៃ​ភាពជា​ដៃគូ​រវាង​អ្នក​ផលិត និង​អ្នកទិញ​។ ៤- ភាគី​ទាំងពីរ បាន​ឯកភាពគ្នា ថា​នឹង​សហការគ្នា​ដោះស្រាយ បញ្ហា​ប្រឈម ដែលមាន​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។ ៥-​ទូរទស្សន៍​វៀតណាម នឹង​ចុះទៅ​កន្លែង​ប្រមូល​ផល ធ្វើការ​ផ្សព្វផ្សាយ ពី​វិធានការ នៃ​ប្រជុំ​នេះ ជូន​ដល់​ពាណិជ្ជករ​វៀតណាម ឱ្យជួយ​ទិញស្រូវ​ក្នុងតម្លៃ សមរម្យ​។ ៦- ភាគី​វៀតណាម បានបញ្ជាក់​ជូន​ថា នឹង​ជំរុញឱ្យមាន​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ផលិតផល​ថ្នាំជក់ និង​ស្រូវ​-​អង្ករ ដោយ​អត្រាពន្ធ​សូន្យ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​ ។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាងថា វិស័យ​កសិកម្ម​កម្ពុជា មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ ដោយសារតែ​មានការ​បំផុសបំផុល ពី​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ទើប បណ្តាល​ឲ្យ​ការលក់​ស្រូវ – អង្ករ កម្ពុជា​ជួប​បញ្ហា​តិចតួច ។

​លោក វេ​ង សាខុន លើកឡើង​ក្នុងជំនួប​នោះ​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ទទួល​ព័ត៌មាន​ពី​បណ្តា​ខេត្ត​ថា តម្លៃ​លក់​ចេញ​គឺ​ល្អ ប៉ុន្តែ​ចង្រៃ​ប៉ុន្មាន​ថ្ងៃនេះ​វា មាន​បញ្ហា​ពី​សម្ពាធ​ខាងក្រៅ តាមរយៈ​គណបក្សប្រឆាំង ដែល​បំផុសបំផុល​ថា អឺរ៉ុប​ដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល​កម្ពុជា ។ ដល់​អ៊ីចឹងទៅ​ប្រជាពលរដ្ឋ​មាត់​តៗ​គ្នា ក៏​ទៅដល់​ឈ្មួញ ឈ្មួញ​ក៏​ចាប់​ធ្វើក ធ្វើ​ស៊ី ប្រជាជន​ខ្មែរ​វា​ក៏​ច្របូកច្របល់​ប៉ុន្មាន​ថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ស្រូវ – អង្ករ ។

លោក​រដ្ឋមន្ត្រី​បង្ហាញ​ជំនឿ​ចិត្ត​ថា ភាគី​វៀតណាម នឹង​អាចជួយ​កម្ពុជា​បាន​ចំពោះ​បញ្ហា​នេះ ។ ខ្ញុំ​មាន​សេចក្តីទុកចិត្ត​មែនទែន​ចំពោះ​មិត្ត វៀតណាម​ថា អាចជួយ​ខ្ញុំ​បាន​ជួយ​ចែករំលែក​ទុក្ខលំបាក​នេះ ពេល​មាន​គ្រោះអាសន្ន​នេះ តែ​២-៣​សប្តាហ៍​ទេ ស្បើយ​វិញ​ហើយ ។ ខ្ញុំ សង្ឃឹមថា ឯកអគ្គរដ្ឋទូត​ជួយ​ខ្ញុំ​ជួយ​ជ្រោមជ្រែង​បញ្ហា​ហ្នឹង ដោយសារ​យើង​ធ្លាប់​រួមសុខទុក្ខ ជាមួយគ្នា​ជា​យូរ​មកហើយ ។

​សហភាព​អឺរ៉ុប​ប្រកាស​យកពន្ធ​លើ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា ( ឆ្នាំ ២០១៩- ឆ្នាំ ២០២១) ។ ពន្ធ​ដែល​ត្រូវ​បង់​នោះ​គឺ ប្រមាណ​២០០​ដុល្លារ ក្នុង​១​តោន នៅ​ឆ្នាំ​ទី​១ ប្រមាណ ១៧០ ដុល្លារ ក្នុង​១​តោន​នៅ​ឆ្នាំ​ទី​២ និង​ប្រមាណ ១៥០ ដុល្លារ​ក្នុង​១​តោន​នៅ​ឆ្នាំ​ទី​៣ ។

​ចំណែក​មិត្ត​ចិន ក៏​ប្រកាស​ជួយ​ទិញ​អង្ករ​កម្ពុជា ឲ្យ​លើស​ទ្វេដង​ក្នុង ឆ្នាំ​២០១៩ នេះ គឺ​ប្រមាណ​៤០​ម៉ឺន​តោន ៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×