Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អ្នកកាសែត និង​ពិធីករ​ទូរទស្សន៍​! តើ​ពួកគាត់​មាន​ស្នាដៃ​ក្នុង​បុព្វហេតុ​ជាតិ​យ៉ាងណាខ្លះ បានជាពាក់​សក្តិ ចង់​បាក់​ស្មា

spot_img

​ភ្នំពេញ ​៖ ថ្មីៗ​នេះ​ក្រោយពី​មានការ បង្ហោះ​រូបភាព ពិធី​ការិនី​ស៊ឹម សូលី​កា ជាមួយនឹង​ឯកសណ្ឋាន​យោធា មាន​សក្តិ ពាក់​ព្រោងព្រាត​លើ​ស្មា​ផង នោះ ធ្វើ​ឲ្យ​មហាជន ជាច្រើន​សម្តែង​ការរិះគន់ ដោយ​លើក​ហេតុផល​ថា​៖ ស៊ឹម​សូលី​កា ពី​តារា សម្តែង និង ពិធី​ការិនី មកដល់ពេលនេះ គឺមាន​ស័ក្តិ​ពាក់ពេញ​ខ្លួន ខកចិត្ត​និង​សោកស្តាយ​ចំពោះ​កងទ័ព​ដែលលះបង់​ជីវិត​ចោល កូន​ប្រពន្ធ ដេក​ហាលថ្ងៃ ហាលភ្លៀង​ផ្គរ​រន្ទះ មិនមាន​ស័ក្តិ​ពាក់​និង​គេ ថែមទាំង ជីវភាព​ខ្វះ​ព្រឹក ខ្វះ​ល្ងាច ​ស្លៀកពាក់ មិនបាន​សមរម្យ ទៀតផង​។ មិនតែប៉ុណ្ណោះ​ក៏មាន​មហាជន​ខ្លះ​សម្តែង​ការងឿងឆ្ងល់​ថា ពិធីករ ពិធី​ការិនី​ខ្លះ​មិនដែល​ទាំង​ឃើញ​ទៅ​វឹក ហាត់ ឬ​ទៅ​សមរភូមិ កាន់​កាំភ្លើង​អ្វី​ផង ស្រាប់តែ​ឡើង​សក្តិ​ក្រឺតៗ មិនគួរ​ឲ្យ​ជឿ​។

នឹក​ចាំបាន​ថា កាលពី​ថ្ងៃទី​១៧ ធ្នូ ២០១៨ កន្លងទៅ កញ្ញា យុង ខេមរា ដែលជា​អតីត​អ្នកសារព័ត៌មាន ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ដល់​វរ​សេនី​យ៏​ឯក ដែលជា​នាយទាហាន​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​អង្គភាព (​ង​)៧០ ផងដែរ​។
ជាមួយគ្នានេះ លោក អេង រិទ្ធី ដែលមាន​ឈ្មោះថា​ពិត​ថា ម៉ែន អេង ដែលជា​ពិធីករ​ប៉ុស្តិ៍​បាយ័ន បន្ទាប់មក​មាន​ឋានៈ​ជា​មន្ត្រី​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ហើយក៏​ត្រូវបាន​តម្លើង​ឋា​ន្ត​រ​សក្តិ​ទៅជា អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហមុនី​។ គួរបញ្ជាក់​ផងដែរ​ថា ឯកឧត្តម អេង រិទ្ធី ត្រូវបាន​តម្លើង​តំណែង​ជាម​ន្ត្រី​ជា​ឧ​ត្ត​ម​សេនីយ​ត្រី កាលពីដើមឆ្នាំ​២០១៧ កន្លងទៅ​។​
មហាជន​យល់ថា ឯកសណ្ឋាន​និង​សក្តិ​មានតម្លៃ​ណាស់​មុននឹង​បំពាក់​ឲ្យ​នរណាម្នាក់ ហើយ​បើ​ត្រឹម​ពាក់​ឈរ​សម្ញែង​ហើយ​គ្មាន​សមត្ថភាព គួរ​ឲ្យ​អាម៉ាស់​បំផុត តើ​បងប្អូន​យល់​យ៉ាងណាដែរ ជាពិសេស​ទាហាន​ដែល​ខំ​ប្រយុទ្ធ​នៅ​សមរភូមិ យូរ​ឆ្នាំ​ហើយ មិនទាន់មាន​សក្តិ​ធំ​ដំ​និង​តួនាទី​នោះ ៕​ ដោយ ​៖​ កូ​ឡាប

spot_img
×