Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ត្រង់ចំណុច​អន្លង់​កាំ​ពី​

spot_img

​ក្រចេះ​ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ដែលមាន​អាយុកាល​ប្រហែលជា​បី​ថ្ងៃ ត្រូវបាន​ប្រទះឃើញ នៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ ដែលមាន​ចំនួន​ប្រមាណ​ជា ៥​ក្បាល ត្រង់ចំណុច​អន្លង់​កាំ​ពី​។​

​បើតាម​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ដែលមាន​អាយុកាល​ប្រហែលជា​បី​ថ្ងៃ ត្រូវបាន​ប្រទះឃើញ​កាលពី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោងប្រមាណ​​ជា​១០និង៣០​នាទី ព្រឹក​នៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ ដែលមាន​ចំនួន​ប្រមាណ​ជា ៥​ក្បាល ត្រង់ចំណុច​អន្លង់​កាំ​ពី ដែលមាន​ចំណុច​និយាម​ការ ៤៨P ០៦១០៣៧៨ និង UTM ១៣៩២៩៧៤ ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ក្រុម​អ្នកចម្លង​ទូក​ទេសចរណ៍ មើល​សត្វ​ផ្សោត​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី បន្ទាប់មក​បាន​រាយការណ៍ ជូន​មន្ត្រី​ប៉ូលីស​ទេសចរណ៍ ប្រចាំការ​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី មន្ត្រី​របស់​អង្គការ WWF ប្រចាំខេត្ត​ក្រចេះ​។​

​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ មករា ឆ្នាំ ២០១៩ ក្រុមការងារ​អង្គការ WWF ប្រចាំខេត្ត​ក្រចេះ និង​លោក តាន់ សុមេធ​ប៊ុន​វឌ្ឍន៍ ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ចុះទៅពិនិត្យ និង​ស្វែងរក​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ ហើយ​ក៏បាន​ប្រទះឃើញ កូន​ផ្សោត​នោះ​នៅក្នុង​អន្លង់​ផ្សោត​កាំ​ពី បន្ទាប់មក​ក្រុមការងារ ក៏បាន​ព្យាយាម​ធ្វើការ​ថតរូប​កូន​ផ្សោត​ទើប​កើត​ថ្មី និង​មេរ​ស់វា ព្រមទាំង​ធ្វើការ​អង្កេត​ជាក់ស្តែង ទៅលើ​សកម្មភាព​ក្នុង​ក្រុម​ផ្សោត​ធំ ដែលមាន​កូនតូច នៅ​ជាមួយ​រយៈពេល​ប្រហែល​ពីរ​ម៉ោង​។​

​កូន​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មី​នេះ គឺជា​កូន​ផ្សោត​ទីមួយ ហើយ​ដែល​បាន​កត់ត្រា​ថា បានកើត​នៅក្នុង​ឆ្នាំ ២០១៩ នៅក្នុង​ខែ មករា នេះ ។​

​អង្គការ WWF-Cambodia អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ កាលពី​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា “​គួរតែ​ដាក់ឈ្មោះ​អ្វី ឱ្យ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​នេះ​?

​កូន​ផ្សោត​ទន្លេមេគង្គ ទើប​កើត​ថ្មី​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ ជា​លើកដំបូង ក្នុង​ដើមឆ្នាំ​២០១៩! តោះ​! ជួយ​ដាក់ឈ្មោះ​ឱ្យ​កូន​ផ្សោត​ថ្មី​របស់​យើង​!”

​អង្គការ WWF បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ក្រុមការងារ​អង្គការ WWF-​កម្ពុជា បាន​ចុះទៅពិនិត្យ និង​ស្វែងរក​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ ហើយ​ក៏បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ​។ បន្ទាប់មក ក្រុមការងារ​ក៏បាន​ផ្តិត​យក​រូបថត​របស់​កូន​ផ្សោត ដែល​ទើប​កើត​ថ្មី​នោះ និង​មេ​រប​ស់វា ព្រមទាំង​ធ្វើការ​អង្កេត​ដោយផ្ទាល់​ ។​

​អង្គការ WWF បាន​បន្ថែមថា តាមរយៈ​ការអង្កេត​ជាក់ស្តែង បាន​បង្ហាញថា កូន​ផ្សោត​ថ្មី ស្ថិតនៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ចំនួន ប្រមាណ​ជា​ប្រាំមួយ​ក្បាល​។ កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​វិជ្ជមាន នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ការងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ រវាង​អង្គការ WWF-​កម្ពុជា និង​ដៃគូ​អភិរក្ស​ដូចជា រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន ក្រសួង​ទេសចរ ប្រជា​សហគមន៍​នេសាទ ភ្នាក់ងារ​ទេសចរ​ធម្ម​ជាតិ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក​ឃុំ និង​ដៃគូ​អភិរក្ស​នានា​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×