Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិន​គ្មាន​ធុរៈ​ចាំបាច់ គួរ​ចៀសវាង​ទៅ​ក្រុង​បាងកក​ពេលនេះ (​វីដេអូ​)

spot_img

​វិបត្តិ​បរិយាកាស​រង​ការបំពុល​នៅ​ថៃ​កាន់តែ​យ៉ាប់​ទៅៗ​ដល់​ថ្នាក់​សមត្ថកិច្ច​កំពុង​ប្រឹងប្រែង​អនុវត្ត​បណ្តា​វិធានការ​ចម្លែកៗ​បំណង​បន្ថយ​ធូលី​ផ្សែង ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​នេះ​ឲ្យដឹងថា វិធានការ​មួយ​ក្នុងចំណោម​នោះ​ទើប​ត្រូវបាន​សមត្ថកិច្ច​ទីក្រុង​បាងកក​អនុវត្ត​គឺ​ការបាញ់ “​ទឹក​ស្ករ​” ឡើង​លើ​មេឃ ។ ពួក​គេ​ជឿ​ថា ការបង្កើន​កម្រិត “​ស្អិត​” ដល់​ទឹក​ដោយ​យក​ស្ករ​មក​លាយ​បន្ថែម​នឹង​ជួយ​ឲ្យ​វា “​ច្បាម​”​យក​បាន​គ្រាប់​ធូលី​ក្នុង​បរិយាកាស​ទម្លាក់​ចុះ​មក​ដី​ពេលដែល​គេ​បាញ់​ទឹក​នេះ​ឡើង​លើ​មេឃ ។​

​យ៉ាងណា​ការបាញ់ទឹក​ស្ករ​ឡើង​លើ​មេឃ​នេះ តាម​អញ​នក​ជំនាញ​ការសន្និដ្ឋាន​ថា វិធីសាស្ត្រ​នេះ​អាច​បង្ក “​មហន្តរាយ​ច្រើនជាង​ប្រយោជន៍​” ។​

​បណ្ឌិត Weerachai Putthawong អ្នកជំនាញការ​ខាង​គីមីសរីរាង្គ​នៅ​សកល​វិទ្យាល័យ Karetsart និយាយប្រាប់ Workingpoint News ថា លោក​មាន​ការសង្ស័យ​យ៉ាងខ្លាំង​ចំពោះ​រឿង “​ទឹក​ស្ករ​” និង​នាំ​មក​…​លទ្ធផល​ល្អ​ជាង​មុន​នោះ ។​

​លោក​ប្រកាសថា ការបង្កើត​កំរិត​ស្អិត​វា​ពុំ​នាំ​មក​ប្រយោជន៍​អ្វី​លើស​ពី​មុន​ច្រើន​ទេ ព្រោះ​វា​មិន​អាច​ចាប់​បាន​ធូលី​មាន​ទំហំ ២,៥ Micro ។ បច្ចុប្បន្ន​នេះ​ម៉ាស៊ីន​បាញ់​ទឹក​ចាប់​បាន​គ្រាប់​ធូលី​មាន​ទំហំ ១០micron តែប៉ុណ្ណោះ ពុំ​អាច​តូច​ជាង​នេះឡើយ ។​

​លើសពីនេះ​លោក​ថា ការ​រលាយ​ស្ករ និង​បង្ក​ធូលី​ឲ្យ​កើត​មេរោគ និង​ពួក​ផ្សិត​បន្ថែម​លើ​គ្រោះថ្នាក់​មួយ​ផ្សេង​ទៀត​ទៅ​វិញ ៕ និរតី​

spot_img
×