Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​បាន​វា​គ្រាន់ តែ​ដល់​គេ​ទាន់​…​ត្រូវ​វះ​ពោះ​យក​ចិញ្ចៀនពេជ្រ​ចេញ​! (​វីដេអូ​)

spot_img

កាសែត Daily Mail ឲ្យដឹងថា ពេល​កំពុង​សម្រាក​នៅ​តំបន់ Resort ជាប់​ឆ្នេរសមុទ្រ Marmaris របស់​ទួកគី Ian Campbell បាន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ព្រោះ​លួច​លេប​ចិញ្ចៀនពេជ្រ ២,៥ catat មានតម្លៃ ៤០.០០០USD នៅ​ហាង​មួយនា​តំបន់​នោះ ។​

​អយ្យការ​បាន​បង្កប់ឲ្យ​ប៉ូលិស​នាំ​ជនល្មើស​ទៅកាន់​មន្ទីរពេទ្យ Marmaris ។ នៅ​ទីនោះ​គេ​បាន​ប្រើ​ថ្នាំ​បញ្ចុះ​បង្ខំ​ឲ្យ​ផឹក​ទឹកច្រើន​ចាប់ឲ្យរត់ លោត បំណង​ឲ្យ​ចិញ្ចៀន​នេះ​ចេញ​មក​តាមផ្លូវ​…​ធម្មជាតិ​វិញ ។​

​ប៉ុន្តែ​គ្រប់​វិធី​រង​បរាជ័យ ។ ៣៦​ម៉ោង​ក្រោយមក​ជនល្មើស​យល់ព្រម​ឲ្យគេ​វះកាត់​យក “​វត្ថុតាង​”​ចេញ ។ ជនល្មើស​នៅ​បាន “​យោង​” ថា “​ចិញ្ចៀន​និយាយប្រាប់​ខ្ញុំ​រឿង​អ្វី​ដែល​ខ្ញុំ​ស្តាប់​ពុំ​ច្បាស់ ព្រោះ​កំពុង​ទន់​ខ្លួន ។ ពេល​ស្វាង​មកវិញ ខ្ញុំ​ឃើញ​ខ្លួន​ខ្ញុំ​កំពុង​លាក់​វា​ក្នុង​ហោប៉ៅ ។ ពេលនោះ​គេ​ចាប់ផ្តើម​រុករក ហើយ​ខ្ញុំ​ស្លន់ស្លោរ​ក៏​លេប​វា​ចូលទៅ​” ។​

​នៅ​មាន​ហេតុផល​ច្រើន​ទៀត​ដែល​ជនល្មើស​លើកឡើង ។ យ៉ាងណា​ប៉ូលិស​កំពុង​រៀបចំ​ឯក​សារ​បញ្ជូនទៅ​តុលាការ ។​

​ដល់​ថ្នាក់​លេប​ចិញ្ចៀន ៤០.០០០​ដុល្លារ​ហើយ នៅ​មាន​ហេតុផល​ដោះ​សារ​ទៀត​ន៎​! ។​

​ហេតុ​នេះ​បងប្អូន​អាជីវកម្ម​គ្រឿងអលង្ការ​នៅ​ស្រុក​ខ្មែរ​មេត្តា​ប្រយ័ត្ន​ផង​! ៕ ពាយ័ព្យ​

spot_img
×