Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​ជឿ​សម្តី​ផ្តេសផ្តាស ស្ត្រី​ម្នាក់​ក្រោយ​សម្រាលកូន​បាន​ផឹកស្រា​ខ្ញី​ផលិត​ខ្លួនឯង ចុងក្រោយ​…​ពេទ្យ​ជួយ​លែង​បាន!

spot_img

​នេះ​ជា​រឿងរ៉ាវ​ពិត ដែល​នារី​ជា​មាតា​ទាំងឡាយ​គប្បី​យល់ ហើយ​ជួយ​ប្រាប់​បន្ត​គ្នា​ផង ។ តាម​នោះ​នារី​វ័យ ២៦​ឆ្នាំ រស់នៅ​ព្រៃនគរ បាន​ផឹកស្រា​ខ្ញី​ឲ្យ​កម្តៅខ្លួន​រៀងរាល់ថ្ងៃ ហើយ ២​ខែក្រោយ បាន​…​ស្លាប់ ។

ស្លាប់​ព្រោះ​រឿង​ជឿ​គេ​ផ្តេសផ្តាស​។​

​ល្ងាច​ថ្ងៃ​ទី ៣០ ខែ​មករា វេជ្ជបណ្ឌិត Bui Minh Trang អនុប្រធាន​មន្ទីរពេទ្យ ១១៥ បានបញ្ជាក់​ថា ៖ អ្នកជំងឺ​ត្រូវបាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ ក្នុង​សភា​ពពុល​ស្រា ថ្លើម​លែង​ដំណើរការ ទោះបី​ក្រុមគ្រូពេទ្យ​ប្រឹងប្រែង​ជួយ​យ៉ាងណា​ក៏​ទៅ​មិន​រួច ចុងក្រោយ​គាត់​បាន​លាចាក​លោក ។​

​ក្រុមគ្រួសារ​ប្រាប់ថា មុន​នោះ​ស្ត្រី​ទើប​សម្រាលកូន​នេះ តែង​ផឹកស្រា​ខ្ញី (​បន្តិចៗ ស្រា​ធ្វើ​ដោយ​ខ្លួនឯង​) ដើម្បី​កម្តៅ​ខ្លួន អស់​រយៈពេល​២​ខែ​មុន​នោះ​បន្ទាប់​ពី​សម្រាលកូន ។​

​តាម​បណ្ឌិត​វេជ្ជសាស្ត្រ Troung Thi ngoclan នោះ​ការប្រើប្រាស់​ស្រា​ខ្ញី គឺជា​ជំនឿ​តៗ​គ្នា តែ​គេ​យក​វា​មក​សម្រាប់​លាប​ម៉ាស្សា​ខាងក្រៅ​ប៉ុណ្ណោះ ពុំមែន​ផឹក​បែបនេះ​ទេ ។​

​អ្នកស្រី​បណ្ឌិត​ប្រាប់​បន្តថា គេ​អាច​យក​វា​លាប​ក្រៅ​ស្បែក ព្រោះថា ក្រោយ​ពេល​សម្រាលកូន នារី​ជា​ម្តាយ​បាត់បង់​ឈាម​ច្រើន រន្ធ​រោម​ក៏​រីក​ធំ ងាយ​រង​ភាព​ត្រជាក់ ផ្តាសាយ​ណាស់ ។​

​ក្នុងករណី​នេះ​ពិតជា​ពិបាក​យល់ ខណៈ​ពេល​គាត់​ឲ្យ​កូនបៅ​ផង ហើយ​ពិសារ​ស្រា​ខ្ញី​បែប​នេះ​ទៀត ។​

​យ៉ាងណាក៏ដោយ ដាច់ខាត​ក្រោយ​ពេល​សម្រាលកូន មិន​ត្រូវ​ពិសារ​ស្រា​ខ្ញី​ទេ ៕ លី​សា​

spot_img
×