Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ដ្រី​សាធារណការ ដក​ប្រធាន និង​អនុប្រធាន​ស្ថានីយ​ជញ្ជីង​ខេត្ត​ស្ទឹងត្រែង​

spot_img

​ស្ទឹងត្រែង ​៖ ដូច​ការប្រកាស​នា​ពេល​ថ្មីៗ​នេះ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សម្រេច​ដក​ប្រធាន និង​អនុប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ត​ខេត្តស្ទឹងត្រែង ។​

​លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​នេះ​

​បានបញ្ជាក់​ថា លោក រស់ សាខា​ន់ ប្រធាន​ស្ថានីយ​ជញ្ជីង​អចល័ត​រាជានុកូល​-​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដក ចេញពី​តួនាទី​។ ក្រសួង​ក៏​បាន​តែងតាំង លោក ឌី ចាន់ណា​រិត ជា​ប្រធាន​ស្ថានីយ​ជញ្ជីង​អចល័ត​រាជានុកូល​-​ខេត្ត​ស្ទឹងត្រែង ឯ​លោក សែ​ស ស៊ីថា តែងតាំង​ជា​អនុប្រធាន​។​

​លោក ស៊ុន ចាន់ថុល ក៏បាន​សម្រេច​ផ្លាស់ប្តូរ​កែសម្រួល​សមាសភាព​មន្ត្រី​ត្រួតពិនិត្យ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ស្ថានីយ​ជញ្ជីង​អចល័ត ត្រពាំង​ថ្លុង​-​ខេត្ត​កំពង់ស្ពឺ និង​នៅ​ស្ថានីយ​ជញ្ជីង​អចល័ត​កូនដំរី​-​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​ថា រឿង​ជញ្ជីង​ថ្លឹង​ឡាន សុទ្ធតែ​ជា​រៀង​ដែល​ត្រូវ​ឈឺ​ក្បាល​ហើយ ដែល​បាន​ធ្វើឱ្យ​មុខមាត់​ប្រទេស​ជាតិ រាជរដ្ឋាភិបាល​ក៏​មិន​ល្អ​ដែរ ដោយសារ​តែ​កន្លែង​ជញ្ជីង​នេះ ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ឈប់ ហើយ​លោក​បាន​ចុះហត្ថលេខា ដូរ​ប្រធាន​ជញ្ជីង​ថ្លឹង​ឡាន ៣​កន្លែង​ចេញ ដោយសារ​តែ​រក​ឃើញ​ថា ពួកគេ​បាន​ធ្វើការ​ដោយ​ល្មើសច្បាប់ ហើយ​ចាប់ពី​ពេលនេះ ក្រសួង​នឹង​ចាត់វិធានការ​ក្តៅ​ហើយ មិន​ទុក​ឱ្យ​ខូច​មុខមាត់​ប្រទេសជាតិ និង​រដ្ឋាភិបាល​បន្ត​ទៀត​នោះ​ទេ ព្រោះ​ច្រើនដង​ពេក​ហើយ​។ រឿង​ជញ្ជីង​ថ្លឹង​ឡាន​នេះ សុទ្ធតែ​ជា​រៀង​ដែល​ត្រូវ​ឈឺ​ក្បាល​ហើយ ដែល​បាន​ធ្វើឱ្យ​មុខមាត់​ប្រទេស​ជាតិ រាជរដ្ឋាភិបាល​ក៏​មិន​ល្អ​ដែរ ដោយសារ​តែ​កន្លែង​ជញ្ជីង​នេះ ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ឈប់ ហើយ​នៅ​ព្រឹក​មិញ​នេះ លោក​បាន​ចុះហត្ថលេខា ដូរ​ប្រធាន​ជញ្ជីង​ថ្លឹង​ឡាន ៣​កន្លែង​ចេញ ដែល​នេះ​គឺជា​ដំណាក់កាល​ទី​១ ហើយ​នឹង​បន្ត​ធ្វើ​ជា​បន្តបន្ទាប់ យើង​មាន​ព័ត៌មាន​អស់ហើយ អា​កន្លែង​ជញ្ជីង​នេះ កន្លែង​ខ្លះ​ឡាន​មិន​បាន​ចូល​ថ្លឹង​ផង​ឱ្យទៅ​បាត់ ឱ្យទៅ​បង់លុយ​តែម្តង អា​រឿង​នេះ​ខាង​ក្រសួង​បាន​ដឹង​អស់​ហើយ គឺ​មាន​គេ​បញ្ជូន​ឱ្យ​អស់​ហើយ ទាំង​កន្លែង​ណា នៅ​ម៉ោង​ប៉ុន្មាន​គេ​ថត​ឱ្យ​បាន​ទាំងអស់​។

ចាប់ពី​ពេល​នេះ​ក្រសួង​នឹង​ចាត់វិធានការ​ក្តៅ​ហើយ មិន​ទុក​ឱ្យ​ខូច​មុខមាត់​ប្រទេសជាតិ និង​រដ្ឋាភិបាល​បន្ត​ទៀត​នោះ​ទេ ព្រោះ​ច្រើនដង​ពេក​ហើយ កាលពីមុន​ធ្លាប់​ដូរ​ម្តង​ហើយ ១៥​ស្ថានីយ៍ បាន​ដូរ​អស់​ម្តង​ហើយ​ចំពោះ​ស្ថានីយ៍​ទាំងនោះ ហើយ​ឯកសារ គឺ​មាន​នៅក្នុង​តុលារ​ការ​នៅ​ឡើង​ទេ មន្ត្រី​ក្រសួង​បាន​ដោះចេញ​ម្តង​ហើយ ដាក់​អ្នកថ្មី​មក​សង្ឃឹម​ថា​ល្អ មិន​ដូច​អ្នក​ចាស់​ទៀត​ទេ ឥឡូវ​ដាក់​មក​ដូច​អ្នក​មុន​ទៀត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់ផ្តើង​រាងចាល​ហើយ នឹង​មិន​ទុក​ឱ្យនៅ​ដូចនេះ​ទៀត​ទេ​។ អ្នកធ្វើការ នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត ត្រូវ​ធ្វើការ​ឱ្យ​បាន​ហ្មត់ចត់ ត្រឹមត្រូវ ឡាន​ត្រូវ​ថ្លឹង​ឱ្យបាន​ពិតប្រាកដ ទម្ងន់​លើស​ត្រូវ​ផាកពិន័យ មិន​អាច​ឱ្យ​គេ​ឆ្លងកាត់ ដោយ​មិន​ថ្លឹង​ឬ​ថ្លឹង​ហើយ​យក​លុយ​គេ ឱ្យ​គេ​ទៅ​មុខ​ទៀត​បាន​នោះទេ រឿង​នេះ​សុំ​បញ្ចប់​ហើយ មន្ត្រី​ទាំងអស់​ត្រូវ​ឈប់​បន្ត​ល្មើស​សកម្មភាព​ទាំងនេះ​ទៀត ហើយ​បើ​ជា​មន្ត្រី​ពិតជា​សូម​អរគុណ​ណាស់ ហើយ​មន្ត្រី​មិនល្អ បើ​នៅ​តែ​អ៊ីចឹង​ទៀត​នៅ​មិន​បាន​នោះទេ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×