Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​ឥណ្ឌា​៖ ស្ត្រី​ម្នាក់ និង​កូន​តូចៗ ៤​នាក់ ត្រូវគេ​សម្លាប់​ចោល​ទាំងអស់ ដោយ​ចោទ​ថា​ចេះ​អំពើ​ធ្មប់​

spot_img

ប៉ូលីស​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា បាន​ចាប់ខ្លួន​បុរស​ចំនួន ៦​នាក់​ពី​បទ​សម្លាប់​ស្ត្រី​ម្នាក់ និង​កូនៗ​របស់គាត់ ៤​នាក់ និង​បាន​បោះ​សាកសព​ពួកគេ​ចូល​ក្នុង​អណ្តូង​។ អំពើ​ឃាតកម្ម​នោះ​កើតឡើង​ដោយសារ​ជនដៃដល់ បាន​ចោទប្រកាន់​ស្ត្រី​រងគ្រោះ​ថា​ចេះ​អំពើ​ធ្មប់​។​

​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី ២៤​កន្លង​ទៅ​ក្នុង​រដ្ឋ Odisha ភាគ​ខាងកើត​​ប្រទេស​ឥណ្ឌា​។ បើ​តាម​ប៉ូលីស​បាន​ឲ្យដឹងថា បុរស​ជា​សមាជិក​គ្រួសារ​ចំនួន ៥​នាក់ និង​គ្រូ​ដោះ​អំពើ​ធ្មប់​ម្នាក់ បាន​សម្រុកចូល​ក្នុង​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ Mandri Munda និង​បាន​ប្រើ​ដែកគាស់​សម្លាប់ គាត់ និង​កូន​តូចៗ​ចំនួន ៤​នាក់​ដែល​មាន​អាយុ ៤​ឆ្នាំ ៧​ឆ្នាំ ១២​ឆ្នាំ និង ១០​ខែ​។​

​ជនដៃដល់​បាន​ចោទ​ស្ត្រី​ខាងលើ​ថា​បាន​ធ្វើ​អំពើ​ដាក់​សមាជិគ្រួសារគេ​ម្នាក់​មាន​អាយុ ១២​ឆ្នាំ រហូត​ដល់​ធ្លាក់ខ្លួន​ឈឺ​ស្លាប់ កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៨​កន្លងទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អធិការ Sushant Das​។​

​លោក​អធិការ​ខាងលើ​ថ្លែងថា “​គ្រួសារ​របស់​ជនដៃដល់​បាន​ទៅ​រក​គ្រូ​ដោះ​អំពើ​ឈ្មោះ Budhram Munda​។ គ្រូ​នោះ​និយាយថា​មាន​អ្នកចេះ​ធ្វើអំពើ​ធ្មប់​នៅក្នុង​ភូមិ ហេតុនេះហើយ​ទើប​ស្ត្រី​ខាងលើ ត្រូវគេ​សម្លាប់​”​។​

​គ្រូ​ដោះ​អំពើ (Witch doctor) ត្រូវបាន​អ្នក​មាន​ជំនឿ​ជឿជាក់ថា មានអំណាច​ក្នុង​ការការពារ​ប្រឆាំង​អំពើ​ធ្មប់​ទាំងឡាយ​បាន​។​

​គ្រួសារ​ជនដៃដល់ និង​ស្ត្រី​រងគ្រោះ​ធ្លាប់​ប៉ះទង្គិច​គ្នា​កាលពី​ដំបូង ហើយ​ពួកគេ​ក៏​បាន​សម្លាប់​គាត់​តែម្តង ក្រោយពេល​សមាជិកគ្រួសា​រ​ពួកគេ​ម្នាក់​ស្លាប់​ដោយសារតែ​​ការ​ធ្លាក់ខ្លួន​ឈឺ​។​

​ប្តី​របស់​ស្ត្រី​រងគ្រោះ បាន​តេ​ហៅ​ប៉ូលីស​ភ្លាមៗ​តែម្តង ក្រោយ​ពេល​គាត់​បាន​ត្រឡប់​មក​ដល់​ផ្ទះ​នៅ​ថ្ងៃ​បន្ទាប់ ដោយ​មិន​ឃើញ​គ្រួសារ​របស់គាត់​នៅផ្ទះ និង​រក​ឃើញ​សញ្ញា​ថា​មាន​អំពើហឹង្សា​ក្នុង​ផ្ទះ​។​

​ស្នាម​ឈាម​ដែល​ហូរ បាន​ដឹកនាំ​ប៉ូលីស​ទៅកាន់​អណ្តូង​មួយ ដែល​ជនដៃដល់​បាន​បោះចោល​សព​ជនរងគ្រោះ​ទាំងអស់​ក្នុងនោះ​។​

​សូមបញ្ជាក់​ថា ការសម្លាប់​នរណាម្នាក់​ដោយសារ​ចោទថា​ចេះ​អំពើ​ធ្មប់​តែងតែ​កើតមាន​ជា​ញឹកញាប់​​នៅក្នុង​តំបន់​ដាច់​ស្រ​យ៉ាល​ក្នុងរ​ដ្ឋ Odisha និង Jharkhand ភាគ​ខាងលិច​ឥណ្ឌា​។ បើ​តាម​ទិន្នន័យ មាន​មនុស្ស​ចំនួន ១៣៤​នាក់​ត្រូវ​គេ​សម្លាប់​ពី​បទ​សង្ស័យ​ថា​ចេះ​ធ្មប់ តាំងពី​ឆ្នាំ ២០១៦​មក​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×