Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​ណាស់​! ចោទ​ក្មេងស្រី​តូច​ម្នាក់​លួច​សៀវភៅ​១​ក្បាល អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​ចាប់​ដាក់ទណ្ឌកម្ម និង​វាយ​ឡើង​បាក់​ឆ្មេ​ញ​

spot_img

​ក្មេងស្រី​អាយុ ១០ ឆ្នាំ ម្នាក់ ត្រូវបាន​ចាក់សោរ និង​ចាប់​ទះ​កំ​ផ្ទៀង​យ៉ាង​ឃោរឃៅ ព្រោះតែ​នាង​ត្រូវបាន​ចោទប្រកាន់​លួច​សៀវភៅ​ពណ៌​១​ក្បាល ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ផ្សារ​ទំនើប​មួយកន្លែង នៅក្នុង Sibu, Sarwak (ប្រទេសម៉ាឡេស៊ី) កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ។​

​យោងតាម Seehua បុគ្គលិក​ស្រី​ម្នាក់​នៅឯ​បរិវេណ​នោះ បាន​ប្រទះឃើញ​ក្មេងស្រី​តូច​ម្នាក់​កំពុង​លួច​សៀវភៅ​ពណ៌ ហើយ​បាន​ទៅ​បញ្ឈប់​សកម្មភាព​របស់​នាង​ភ្លាមៗ ។ បុគ្គលិក​នេះ​បន្ទាប់មក​បានប្រគល់​ក្មេងស្រី​តូច​នោះ ទៅ​ឲ្យ​អ្នកមើលការខុសត្រូវ ហើយ​បាន​ទៅផ្ទះ​បាត់ទៅ ។​

​នៅវេលា​ម៉ោង​ប្រហែល ៥ ល្ងាច ក្មេងស្រី​រងគ្រោះ​ត្រូវបាន​គេ​នាំ​ទៅកាន់​បន្ទប់​ស្តុក​មួយ ទីកន្លែង​ដែល​នាង​ត្រូវបាន​បង្ខំ​ឲ្យ​សំអាត​កម្រាល​ជាការ​ដាក់ទណ្ឌកម្ម ។ នៅពេល​នាង​ព្យាយាម​រត់គេចខ្លួន អ្នកគ្រប់គ្រង​នោះ ក៏បាន​ផ្ទុះ​កំហឹង​ចាប់​ទះ​កំ​ផ្ទៀង​នាង និង​សូម្បី​យក​ស្នួរ​ខោអាវ​វាយ​នាង​រហូត​បាក់​ឆ្មេ​ញ ។ ហើយ​រឿងនេះ​ពុំ​ត្រូវបាន​គេ​លើកឡើង អំពី​ភស្តុតាង​គ្រប់គ្រាន់​ដែលថា​នាង​ពិតជា​បាន​ព្យាយាម​លួច​សៀវភៅ​ពណ៌​នោះទេ ។​

​បន្ទាប់​រយៈពេល ២ ម៉ោង​កន្លះ នាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ ជាមួយ​របួស​បាក់​ឆ្មេ​ញ ភ្នែក​ខាង​ឆ្មេ​ង​ជាំ និង​ព្រមទាំង​ជើង​ផងដែរ ។ យាយ​របស់​នាង​ពិតជា​មានការ​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​ឃើញ​ចៅស្រី​របស់គាត់ ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​អាសូរ​បែបនេះ ។ គាត់​បន្ទាប់មក ក៏បានផ្តល់​ដំណឹង​នេះ​ទៅ​ឪពុក​របស់​នាង​ឲ្យ​រួសរាន់​មក​ផ្ទះ ដើម្បី​យក​នាង​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ។​

​ឃើញ​របួស​ស្នា​ដ៏​សាហាវៗ​នៅលើ​ខ្លួនប្រាណ​របស់​កូនស្រី បុរស​ជា​ឪពុក​ដែល​ពោរពេញ​ដោយ​អារម្មណ៍​ខឹងសម្បារ​យ៉ាងខ្លាំង បានសម្រេច​ចិត្ត​ស្វែងរក​យុត្តិធម៌ និង​នាំ​កូនស្រី​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ។ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​នេះ ប៉ូលីស​ក៏បាន​ទៅកាន់​ផ្សារ​ទំនើប​នោះ ដើម្បី​ស៊ើបអង្កេត​អំពី​ករណីនេះ និង​បាន​រកឃើញ​ស្លាកស្នាម​ឈាម​ដែល​ត្រូវបាន​ជឿថា​ជា​របស់​ក្មេងស្រី​តូច​រងគ្រោះ ។​

​ទីបំផុត អ្នកគ្រប់គ្រង​នោះ ត្រូវបាន​ចោទប្រកាន់​ស្ថិតក្រោម​មាត្រា ៣២៥ នៃ​ក្រុម​ព្រហ្មទណ្ឌ ៕​ រក្សា

spot_img
×