Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ្ឌ​ចំនួន​៤​កណ្តាល​រាជធានី​ភ្នំពេញ ជួសជុល ផ្លូវ​ជង្ហុក​សម្បុកមាន់ បាន​៩២​ភាគរយ​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​ជំនាញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ពិនិត្យ​មើល​លទ្ធផល​ផ្លូវ​ជង្ហុក​សម្បុកមាន់ និង​ធ្វើ​ការជួសជុល​ជាបន្ទាន់ ដើម្បី​សម្រួល​ចរាច​រណ៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ទប់ស្កាត់​ការខូចខាត​ធ្ងន់ធ្ងរ និង​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ​។ ក្នុងនោះ ខណ្ឌ​ចំនួន​៤​កណ្តាល​រាជធានី​ភ្នំពេញ មាន ខណ្ឌ​៧​មករា ចំការមន ដូនពេញ និង​ខណ្ឌ​ទួលគោក គឺ​ជួសជុល បាន​៩២​ភាគរយ​ហើយ រហូតមកដល់​ចុង​ខែ​មករា​នេះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៣១ មករា ២០១៩ ក្នុង​ប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ និង​ពិភាក្សា​បញ្ហា​ពាក់ព័ន្ធ ការជួសជុល​ផ្លូវ​សម្បុកមាន់ នៅក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​ជំនាញ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែង​បាន​ណែនាំ អភិបាល​ខណ្ឌ​ទាំង​១២ ត្រូវ​ចុះ​មើល​ផ្លូវ​ជា​ប្រចាំ និង​ធ្វើ​ការជួសជុល​ផ្លូវ បន្ទាប់​ពី​ផ្លូវ​បាន​ខូចខាត ក្រោយ​រដូវវស្សា​កន្លង​ផុត​ទៅ​នេះ ពោល​គឺ​បើ​ផ្លូវ​ណា​ដែល​ខណ្ឌ​មិន​មាន​លទ្ធភាព​ជួសជុល ខណ្ឌ​ត្រូវ​ធ្វើ​របាយការណ៍ ឡើង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការដោះស្រាយ​ជាបន្ទាន់​។ ដោយឡែក​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​ត្រូតពិនិត្យ​ជាប្រចាំ​។​

​លោក​អភិបាល បានបញ្ជាក់​ថា គោលបំណង​នៃ​ការចុះពិនិត្យ និង​ជួសជុល​ផ្លូវ​ខូច ជង្ហុក​សម្បុកមាន់​នេះ ដើម្បី​បង្ក​ភាពងាយស្រួល ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ចូលរួម​កាត់បន្ថយ ការចំណាយ​ការចំណាយ​ថវិកាជាតិ និង​ជា​ការទប់ស្កាត់​កុំឲ្យ​មាន​ការខូចខាត ដល់​គ្រឹះ​ខាងក្រោម​ផ្លូវ​។​

​លោក ឃួ​ង ស្រេង ក៏​តម្រូវ​ឲ្យ​ខណ្ឌ ត្រូវ​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ត្រូវតែ​ចូលរួម​ជួសជុល​ផ្លូវ ដោយសារតែ​រថយន្ត​ដឹក​ធ្ងន់​នេះ​ហើយ ដែល​បណ្តាលឲ្យ​មាន​ការខូច​ខាត​ផ្លូវ​ជា​ទម្ងន់​នោះ​។​

​ពាក់ព័ន្ធ​នឹង​ការជួសជុល​ផ្លូវ​ខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ការជួសជុល​ផ្លូវ​ខូច ជង្ហុក​សម្បុកមាន់ ខណ្ឌ​៤​ក្នុង​ក្រុង មាន​ខណ្ឌ​៧​មករា ចំការមន ដូនពេញ និង​ខណ្ឌ​ទួលគោក គឺ​ជួសជុល​បាន​៩២​ភាគរយ​ហើយ រហូតមកដល់​ចុង​ខែ​មករា​នេះ ចំណែក​ខណ្ឌ​៨​ផ្សេងទៀត គឺ​ជួសជុល​បានតែ​៣០​ភាគរយ​ទេ ដោយសារ​ផ្លូវ​ភាគច្រើន ជា​ផ្លូវ​បេតុង ដែល​ត្រូវ​ចំណាយពេល និង​ថវិកា​ទំហំ​ធំ​។​

​លោក​ប្រធាន​មន្ទីរ បាន​លើកឡើង​ថា រហូតដល់​ចុង​ខែ​មករា​នេះ នៅ​សល់​ផ្លូវ​ចំនួន​១៤០​ខ្សែ​ទៀត មិនទាន់​បាន​ជួសជុល ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​នឹង​ធ្វើឲ្យ​បាន​រួចរាល់ ក្នុង​រយៈពេល​៤​សប្តាហ៍ បន្ទាប់​ពី​ចូលឆ្នាំ​ចិន វៀតណាម​រួច​៕ ​ដោយ ​៖​ កូឡាប​

    

spot_img
×