Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ចិន វៀតណាម​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​គិត​ត្រឹម​ថ្ងៃទី​៣១​ខែ​មករា​ឆ្នាំ​២០១៩​នេះ​គឺ​សល់​ត្រឹមតែ​៤​ថ្ងៃ​ទៀត​ទេ​ដល់​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ជាតិចិន -វៀតណាម​ ដោយឡែក​នៅ​តាម​បណ្តា​ទីផ្សារ ទីប្រជុំជន​នានា​ក្នុង​ក្រុង​.​ស្រុក​ក្នុង​ខេត្ត​ស្វាយរៀង​គេ​សង្កេត​ឃើញ​មាន​ការដាក់​លក់​គោម​ក្រដាសសែន​និង​បណ្តា​ពាក្យស្លោក​ដែល​យក​បិត​តាំង​លំំអ​តាម​គេហដ្ឋាន​និង​នំ​គ្រឿងឧភោគ​បរិភោគ​ចម្រុះ​ជាច្រើនមុខ​ដើម្បី​អបអរសាទ​រនៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​វៀតណាម​នេះ​ផង​ដែរ​។​

​បើ​យើង​ក្រឡេក​មក​មើល​នៅ​ក្រុង​បាវិត​វិញ នៅតាមហាង​លក់ដូរ ភោគ​ជនី​យដ្ឋា​ន ក្រុមហ៊ុន សហគ្រាស រោងចក្រ កា​សុីណូ និង តាម​បណ្តា​ស្រុក​មួយចំនួន​ជាប់​និង​ព្រំដែន​កម្ពុជា​វៀតណាម​នោះ​ក៏​មាន​ការរៀបចំ​តុបតែង​ដាក់​ភ្លើង​លំអ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ចិន​វៀតណាម​នេះ​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ចិន​វៀតណាម​សម្រាប់​ឆ្នាំ​នេះ​ត្រូវ​ថ្ងៃ​ទី​៤-៥-៦-៧ ខែ កុម្ភៈ ឆ្នាំ​២០១៩​ខាងមុខនេះ​។​ជាមួយគ្នានេះ​ផង​ដែរ​នា​ពេលកន្លងមក​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ក៏​ធ្លាប់បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​ជាពិសេស ភ្លើង​ធូប ភ្លើងទាន ភ្លើង​ចង្ក្រាន ភ្លើង​អគ្គីសនី និង ការដុត​ក្រដាស​សែនព្រេន ជាដើម​និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ច្បាប់​បាន​ដាក់ចេញ រាល់​ពេល​ធ្វើដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព បើកបរ​រថយន្ត​ត្រូវដាក់​ខ្សែក្រវ៉ាត់ និង​រាល់​ពេល​បើក​បរកុំ​ពិសារ​គ្រឿង​ស្រវឹង​ហើយ​ត្រូវ​ជៀសវាង​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×