Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តម​សេនី​យ៍ នេត សាវឿន ដូរ​ស្នង​ការ​នគរ​​បាល​ខេត្ត​ប៉ៃ​លិន​

spot_img

ប៉ៃលិន ៖ បើ​តាម​វេបសាយ​អគ្គស្នងការ​នគរបាលជាតិបានឲ្យដឹងថា នៅ ព្រឹក ថ្ងៃទី ៣១ ខែ​មករា ឆ្នាំ២០១៩ នៅស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកនាយឧត្តមសេនី​យ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាង ខ្ពង់ខ្ពស់ សម្តេច ក្រ ឡា ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។​

​ស្នងការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន គឺលោកឧត្តមសេនី​យ៍ទោ សេង សុគន្ធ ត្រូវជំនួសលោកឧត្តមសេនី​យ៍ទោ ជា ចាន់ឌិន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍កាលពីអំឡុងខែ​កញ្ញា ឆ្នាំ២០១៨ កន្លងទៅ ។​

​សូមជម្រាបថា លោកឧត្តមសេនី​យ៍ សេង សុគន្ធ មុនត្រូវឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តប៉ៃលិន គឺជាស្នងការ​រងនគរបាលរាជធានី ភ្នំពេញ ហើយត្រូវព្រះមហាក្សត្រខ្មែរទ្រង់ចេញព្រះរាជក្រឹត្យត្រាស់​បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនី​យ៍ ទោ(ផ្កាយ២) កាលពីថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩ ថ្មីៗនេះ ។​

​ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនី​យ៍ទោ ជា ចាន់ឌិន បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ក្រោមការដឹកនាំរបស់លោក ដែលមានពាក្យសម្តីលើស​លួសណាមួយប៉ះពាល់ទាំងចេតនានិងអចេតនា ព្រោះជាបទបញ្ជាដែលតម្រូវឲ្យអនុវត្តន៍ ហើយការអនុវត្ត តែមានការតឹងតែងនិងធូរខ្លះ ។ លោកក៏សូមអោយកងកម្លាំងទាំងអស់បន្តសហការល្អ និងស្តាប់បទបញ្ជាថ្នាក់លើបន្ថែមទៀត ដើម្បី បម្រើប្រទេសជាតិ និ ប្រជាពលរដ្ឋឲ្យបានល្អ ។​

​លោកឧត្តមសេនី​យ៍ទោ សេង សុគន្ធ ជាស្នងការប៉ៃលិនថ្មីបានឡើងថ្លែងបេ្តជ្ញាអនុវត្តតាមបទបញ្ជា និងផែនការ ថ្នាក់ដឹកនាំ លោកនាយ​ឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិសម្តេចក្រឡាហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់លើការងារក្នុងមូលដ្ឋាននិងអនុវត្តតាមគណៈបញ្ជាការឯកភាពខេត្ត ដើម្បីសំដៅរក្សាអោយបានសន្តិសុខស្តាប់ធ្នា​ប់សុវត្ថិភាពជួនជាតិ និងពលរដ្ឋ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×