Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​សេចក្តីណែនាំ​ក្លែងក្លាយ​

spot_img

​ភ្នំពេញ ​៖ នា​ពេល​ថ្មីៗ​នេះ មានការ​ចែកចាយ​នូវ​សេចក្តីណែនាំ ដោយ​ចោទ​ថា ជា​របស់​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការបែងចែក​មុខ​តួនាទី បណ្រា​ក្រសួង​មួយចំនួន ក្នុង​ដាក់​ឯកសារ​ចូល​ទៅកាន់​សម្តេច​តេជោ បាន​បណ្តាលឱ្យ​មាន​ការ​ភាន់ច្រឡំ​ដល់​សាធារណជន​។​

​ករណីនេះ នាយក​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ហូ សិទ្ធី បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩​នេះ ថា សេចក្តីណែនាំ​នោះ គឺ​ក្លែងក្លាយ​ដែល​ផ្សព្វផ្សាយ​នៅលើ​សារព័ត៌មាន និង​បណ្តាញ​ទំនាក់​ទំនង​​សង្គម អំពី​ការ​កំណត់​ឱ្យមាន​ក្រសួង​សំខាន់ៗ​តែ​៥​ប៉ុណ្ណោះ អាច​បញ្ជូន​ឯកសារ​ត្រង់ ទៅកាន់​នាយករដ្ឋមន្ត្រី​។​

​លោក ហូ សិទ្ធី បានបញ្ជាក់​ថា លិខិត​ដែល​ហៅថា សេចក្តីណែនាំ​នោះ​គឺជា​លិខិត​ក្លែងក្លាយ​សុទ្ធសាធ មិនមែន​ជា​លិខិត​ខុទ្ទកាល័យ​ឡើយ ដែល​ត្រូវបាន​គេ​បន្លំ​ក្លែង​ជា​លិខិត​របស់​ខ្ញុំ​។ លោក ហូ សិទ្ធី បាន​បញ្ជាក់បន្ថែម​ថា​៖ នៅ​មាន​ចំណុច​ច្រើន​ទៀត ដែល​ខ្ញុំ​សម្គាល់​ថា មិនមែន​ជា​របស់​ខុទ្ទកាល័យ តែ​ខ្ញុំ​មិន​ប្រាប់​ទៅ​មនុស្សល្ងើ​ទេ ទុកឱ្យ​មនុស្ស​នោះ​ចាស់​ស្លាប់​ទាំង​ល្ងើ​ទៅ​ចុះ​។ ការព្យាយាម​ធ្វើ​បន្លំ​របស់​ក្រុម​ក្លែង​នេះ​មិនមែន​ធ្វើ​លើក​ទី​១​ទេ គឺ​ធ្វើ​ច្រើន​ដង​រួច​ទៅ​ហើយ​។​

​លោក ហូ សិទ្ធី ថ្លែងឲ្យដឹងថា ចំណុច​ដែល​បញ្ជាក់ថា សេចក្តី​ណែ​នោះ​ពិតជា​លិខិត​ក្លែងក្លាយ​គឺ​រួមមាន​ដូចជា ខុទ្ទកាល័យ​មិន​ដែល​ចេញ​នូវ​សេចក្តីណែនាំ​ទេ​។ កាលណា​ទទួលបាន​អនុសាសន៍​ពី​សម្តេច​នាយករដ្ឋមន្ត្រី ខុទ្ទកាល័យ​ត្រូវ​ធ្វើ​លិខិត​ទៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ដែលជា​អ្នក​ចេញ​សេចក្តីណែនាំ​។ សេចក្តីណែនាំ​ក្លែងក្លាយ​ដែល​សរសេរ​នេះ គឺ​អត់​មាន​សរសេរ​ដាក់​ថា ជូន​ទៅ​បុគ្គល​ណាមួយ​នោះទេ ធម្មតា​គេ​ណែនាំ​គេ​ជូន​ទៅ​ចំ​ពោះ​ស្ថាប័ន​នេះ​ស្ថាប័ន​នោះ បុគ្គល​នេះ​បុគ្គល​នោះ តែ​លិខិត​នេះ​អត់​ទទេ​។ ចំពោះ​លិខិត​ពិត ខុទ្ទកាល័យ​តែង​ប្រើ​ក្រដាស​ពណ៌​លឿង​ជា​ផ្លូវការ ។ ក្នុង​លិខិត​ក្លែងក្លាយ​នោះ អត់​មាន​ត្រា​ខុទ្ទកាល័យ​ទេ បើ​ជា​លិខិតផ្លូវការ​របស់​ខុទ្ទកាល័យ គឺ​ត្រូវតែ​ជា​ក្រដាស​ពណ៌​លឿង និង​មាន​ត្រា​ខុទ្ទកាល័យ​លើ​ហ្នឹង ផងដែរ នង​ត្រង់ចំណុច​ហត្ថលេខា បើ​លិខិតផ្លូវការ​លោក​​សរសេរ​ហើយ ត្រូវ​បោះត្រា​ឈ្មោះ​របស់​លោក មិនមែន​សរសេរ​ដៃ​នោះទេ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×