Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​ប្រតិ​ភូ​ខេត្ត​ស្វាយ​រៀង ជូន​ពរ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រជា​ជន​​វៀត​ណាម នៅ​​ខេត្ត​​ឡុង​​អាន និង​​ខេត្ត​​តៃ​និញ

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំគណៈប្រតិភូ​ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរ​សាទរ​​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ប្រជាជន វៀត ណា​ម នៅ​ខេត្ត​ឡុង​អាន និង​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​នៅ​ខេត្ត​ឡុង​អាន ដឹកនាំ​ដោយ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​នៅ​ខេត្ត​តៃនិញ ដឹកនាំ​ដោយ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​

​អញ្ជើញ​ចូលរួម​ជាមួយ​គណៈប្រតិភូ នា​ឱកាស​នោះ រួមមាន​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​នាយក​រដ្ឋបាល​សាលាខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អភិបាលស្រុក និង​បណ្ដា​សមត្ថកិច្ច​ឈរជើង​នៅតាម​ព្រំដែន​ខេត្ត​ស្វាយរៀង​-​ឡុង​អាន​-​តៃនិញ ព្រមទាំង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង ។​

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ប្រជាជន​វៀតណាម គណៈប្រតិភូ​ខេត្តស្វាយរៀង តែងតែ​ចូលរួម​ជូនពរ​អបអរសាទរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​វៀតណាម នៅ​ខេត្ត​ឡុង​អាន និង​ខេត្ត​តៃនិញ ក្នុងនាម​ជា​ខេត្ត​ភូមិ​ផង​របង​ជិតគ្នា ប្រកបដោយ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ៕ ដោយ ៖ ​វ៉ៃ​គោ​

   

spot_img
×