Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ ២០១៨ អាណិកជន​វៀតណាម​ផ្ញើ​លុយ​ចូល​ស្រុក​គេ ១៦​ពាន់លាន​ដុល្លារ ចុះ​អាណិកជន​កម្ពុជា​វិញ​!?

spot_img

​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៩ អគ្គលេខាធិការ​បក្ស និង​ប្រធាន​រដ្ឋ​វៀតណាម​កុម្មុយនីស្ត ង្វៀង ភូ​ត្រុង បាន​បង្ហើប​ប្រាប់ថា ៖ ពលរដ្ឋ​វៀតណាម (​ឬ​បរទេស​) ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​នេះ បាន​ផ្ញើរ​មក​កាន់​មាតុប្រទេស​ខ្លួន នូវ​ទឹកប្រាក់ “​ជិត ១៦​ពាន់​លាន​លាន​ដុល្លារ​” ឆ្នាំ ២០១៨ កន្លងមក ។​

អគ្គលេខាធិការ​បក្ស​និង​ជា​ប្រធាន​រដ្ឋ​សង្គមនិយម​វៀតណាម ។​

​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​នៅ​បាន​ថ្លែង​យ៉ាង​អំនួត​ថា ៖ “​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ មាន​គម្រោង​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​ជំនួញ​ប្រមាណ ៣០០០​គំរោង មាន​ប្រភព​ទុន​ចេញពី​ទឹកប្រាក់​បញ្ជូន​មក​ពី​បរទេស​របស់​អាណិកជន​វៀតណាម​” ។​

​ពិតណាស់​! សំឡឹង​គេ​មើល​ដល់​ខ្លួន​យើង​ងឿងឆ្ងល់ ។ ព្រោះ​ស្របពេល​ជាមួយគ្នា​នោះ​យើង​ហាក់​ឃើញ​អាណិកជន​កម្ពុជា​យើង​រវល់​នឹង​រឿង​នយោបាយ ឬ​កំពុង​ត្រូវ​ក្រុមបក្សនយោបាយ​ពង្វក់ ។ ការរិះគន់​ត្រូវបាន​ឮ​ជារឿយៗ​មិន​ឈប់ឈរ ប៉ុន្តែ​ហាក់​ពុំ​សូវ​ឮ​ពី​ការ​បោះទុន​អាជីវកម្ម​រកស៊ី​បង្កើត​ការងារ​ដល់​បងប្អូន​រួម​ជាតិ​របស់​ខ្លួន​នៅ​មាតុភូមិ​កំណើត​ប៉ុន្មាន​ទេ ក្រៅ​ពី​ក្រុមហ៊ុន​មួយចំនួន​តូច ការជួល​ដី​ធ្វើស្រែ​នៅ​ខេត្ត​មួយចំនួន​…​ប៉ុណ្ណោះ ។

​តាម​របាយការណ៍​មួយ​របស់​ធនាគារ​ពិភពលោក (World bank) នៅ​ចុងឆ្នាំ ២០១៨ លុយ​ដែល​អាណិកជន​វៀតណាម​ផ្ទេរ​មក​មាតុប្រទេស​គឺ ១៥,៩៣៤​លាន​ដុល្លារ កើន​លើស​ឆ្នាំ ២០១៧ ។ មួយ​ពាន់​លាន​ដុល្លារ ។​

​ហ្វីលីពីន​ជា​ប្រទេស​ដែល​មាន​ទឹកប្រាក់​អាណិកជន​ផ្ញើ​មក​កាន់​មាតុប្រទេស​លំដាប់​ទី​១ នៅ​អាស៊ី​អាគ្នេយ៍ គឺ​៣៤​ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់មក​គឺ​វៀតណាម ។​

​ហេតុ​អ្វី​អាណិកជន​វៀតណាម​គេ​ធ្វើទៅបាន ខណៈ​ប្រទេស​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​របប​ឯក​បក្ស និង​កុម្មុយនីស្ត​? ចម្លើយ​គឺ​គេ​ស្រឡាញ់​បងប្អូន​គេ ស្រុកកំណើត​របស់​គេ ព្រោះ​ថា​យ៉ាងណា​លុយ​ទាំង​នោះ​ពុំ​បាន​ធ្វើឲ្យ​របប​ដឹកនាំ​ប្រទេស “​រឹងមាំ​” ឬ​អាច “​ផ្លាស់ប្តូ​” របប​នយោបាយ​បាន​នឹង​កំពុង​ដឹកនាំ​ប្រទេស​នោះឡើយ ។​

​ក្រុម​អាណិកជន​វៀតណាម​ច្រើន​លើក​ឡើង​ថា ៖ ជាតិ​ជា​របស់​រួម​ពុំមែន​ជា​របស់​អ្នកណា សាសនា​ណា បក្ស​នយោបាយ​ណា​នោះទេ ។ របៀប​ស្នេហា​ជាតិ​មាន​ច្រើន គ្មាន​ស្តង់ដា​រួម​សម្រាប់​ស្មារតី “​ស្នេហា​ជាតិ​”​នោះទេ ។ ប្រការ​សំខាន់​របស់​ពួកគេ​គឺ​ការជួយ​ឲ្យ​បងប្អូន​ភូមិកំណើត​រីកចម្រើន គឺ​ប្រសើរ​ហើយ​… ។​

​ចុះ​បងប្អូន​អាណិកជន​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​វិញ​!?

​ចន្ទ្រា​

spot_img
×