Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ហូប​ពិសេស​របស់​សតវត្សរ៍​ទី ២១ ៖ ខ្យល់​ចៀន​! (​វីដេអូ​)

spot_img

មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​ឮ​រឿងនេះ ហើយ​អ្នក​ធ្លាប់ភ្លក់​វា​នៅ​ភោជនីយដ្ឋាន​ល្បីល្បាញ​មួយ​គត់​របស់​អ៊ីតាលី​ក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ ។​

​ខ្យល់​ចៀន​ជា​មុខម្ហូប​ពិសេស​ព្រោះ​ពេល​អ្នក​ភ្លក់​រសជាតិ​របស់​វា​គឺ​ពុំមែន​ផ្អែម​ប្រៃ ហ៊ឺ​រ ធម្មតា​ទេ តែ​វា​ជា​ឱជា​រស​នៃ​ខ្យល់​បរិសុទ្ធ​របស់​ព្រៃភ្នំ​ទីវាល​ល្វឹងល្វើយ​… ។​

​លោក Nicola Sinato តាម​ចុងភៅ​នៅ​ហាង Feva (​អ៊ីតាលី​) ឲ្យដឹងថា មុខម្ហូប​ខ្យល់​ចៀនបាន​ផ្តួចផ្តើម​ពី​និយម​ន័យនៃ​មុខម្ហូប​ពុំ​ធ្លាប់មាន ។ ដើម្បី​ផលិត​បាន​មុខម្ហូប​នេះ គាត់​និង​សហការី បាន​ចំណាយពេល​កែច្នៃ​រាប់​ខែ​ឯណោះ​… ។​

​លោក Nicola Dinato មេ​ចុងភៅ​ហាង Feva (​អ៊ីតាលី​)

“​ធ្វើ​បែប​ណា​ទើប​អាច​ចៀន​ខ្យល់​បាន​ទៅ​? នេះ​ពុំមែន​ជា​រឿង​សាមញ្ញ​ធម្មតា​នោះទេ​!” ។ លោក Nicola ចែករំលែក ។​

​មុខម្ហូប​នេះ​ត្រូវ​ការប្រើ​ម្សៅតំឡូង​មី ដើម្បី​ស្រោប​ពី​ខាងក្រៅ​ធ្វើឲ្យ​មាន​ជា​ដុំ​មូលៗ ។​

​បន្ទាប់​មក​ដុំ​មូលៗ​ត្រូវបាន​យក​មក​បំពង​ក្នុង​ប្រេង​កំពុងពុះ ។​

​មេ​ចុងភៅ​រូបនេះ បាន​ពន្យល់​បន្ថែម​ថា បើ​ប្រើប្រាស់​ម៉ា​យ​ក្រូ​វ៉េវ​នោះ​ស្រទាប់​ខាងក្រៅ​វា​ស្រួយ តែ​ដល់​ហូប​ទៅ​វា​ងាយ​ស្អិត​ជាប់​ធ្មេញ ។​

​ក្រុម​ចុងភៅ​បញ្ចូល​ខ្យល់​បរិសុទ្ធ​ទៅក្នុង​ប្រអប់​បិទ​ជិត មាន​ផ្ទុក​ដុំ​ម្សៅ​ទើប​បំពង ។ បែប​នេះ​ស្រទាប់​ដុំ​ម្សៅតំឡូង​មី​នឹង​ស្រូប​យក​ក្លិន​គ្រប់យ៉ាង​នៃ​…​ខ្យល់ ។​

​ខ្យល់​ដែល​គេ​ប្រើ​គឺ ozone -​នាំ​មក​ជាមួយ​នូវ​ក្លិន​ពិដោ​ពិសេស​របស់​ខ្យល់​បរិសុទ្ធ -​គ្មាន​ទេ​នៅ​ទីក្រុង​។​

​បន្ទាប់​មក​ខ្យល់​ចៀន​ដុំៗ​ទាំងនោះ​ត្រូវបាន​យកមក​ដាក់​លើ​ស្ករ​សំឡី ដើម្បី​បង្កើត​ជា​អារម្មណ៍​ដូចជា​នៅលើ​ពពក​ប៉ែល​ប៉ោលៗ​… ។​

​មាន​អ្នក​បក​ចោល​!

​ហើយ​ចុងក្រោយ​គឺ​… បរិភោគ​ជាមួយគ្នា ។​

“​ខ្យល់​ចៀន​” មួយចំណែក (​ចាន​) មានតម្លៃ ៣០​ដុល្លារ​។ មុខម្ហូប​នេះ​ជា​កម្មសិទ្ធិ​របស់​លោក Nicola Dinato .

​បើ​មាន​ឱកាស​ក៏​គួរ​ទៅ​សាក​ឲ្យដឹង​ដែរ​! មែន​ទេ​?

spot_img
×