Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​! លោក តាន់ គឹម​សួរ តាម​ទាន់​សកម្មភាព​អារឈើ លុះ​ពេល​សួរនាំ អ្នក​កាប់​ប្រាប់ថា​១​ថ្ងៃ​ម្នា​ក់កាប់​៥​ដើម ហើយប្រកបមុខរបរ​នេះ​ជាង​១០​ឆ្នាំ​ហើយ (​វីដេអូ​)

spot_img

​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ លោក តាន គឹម​សួរ បាន​បង្ហោះ​វីដេអូ និង​សរសេរ​រៀបរាប់​ទាក់ទង​នឹង​សកម្មភាព​របស់​បងប្អូន​អ្នកស្រុក​រកស៊ី​មុខរបរ​កាប់​ឈើ​យ៉ាង​អាណា​ធិ​បេ​ត្យ ដើម្បី​លក់​ឲ្យ​ឈ្នួ​ញ​ធំៗ​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ខ្ញុំ​ជួប​ផ្ទាល់​នឹង​ភ្នែក​ហើយ ខ្ញុំ​នៅតែ​បន្ត​មិន​ឈឺឆ្អាល ហើយ​បងប្អូន​នៅតែ​បន្ត​មិន​ខ្វល់ខ្វាយ នៅតែ​បណ្តោយ​ឲ្យ​មានការ​កាប់បំផ្លាញ​យ៉ាង​អាណាធិបតេយ្យ​បែបនេះ​ទៀត សួរថា​តើ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ព្រៃឈើ​នៅ​តំបន់​ឳ​រ៉ា​ល់​នេះ​នឹង​ទៅជា​យ៉ាងណា​?

​ខ្ញុំ​ដឹងថា បងៗ​អាជ្ញាធរ​នៅ​តំបន់​នោះ​ប្រហែលជា​មិន​សប្បាយចិត្ត​ជាមួយ​វីដេអូ​ទាំងនេះ​ទេ តែ​ខ្ញុំ​ត្រូវតែ​បង្ហោះ​។ បង​ត្រូវ​ដឹងថា បងប្អូន​ដែល​ធ្លាប់​ឆ្លងកាត់​នៅ​តំបន់​នោះ ពួកគាត់​មិនមែន​បន្ទោ​សបងៗ​ទេ គឺ​ពួកគាត់​បន្ទោស​រាជរដ្ឋាភិបាល​ទៅវិញ​ទេ ពួកគាត់​គិតថា​រាជរដ្ឋាភិបាល​ទេ​ដែល​មិន​យកចិត្តទុកដាក់​អំពី​រឿងនេះ រាជរដ្ឋាភិបាល​ទេ​ដែល​ចាប់ដៃ​ជាមួយ​ពួក​ឈ្មួ​ន​ក្នុងការ​បំផ្លាញ​ធនធានធម្មជាតិ​។ សូម​បងៗ​ឈប់​បន្ត​បំផ្លាញ​ជាតិ​ទៀត​ទៅ ចូល​បម្រើ​ជាតិ​ដោយ​បេះដូង ស្លាប់ទៅ​មិនអាច​យក​អ្វី​ទៅជា​មួយ​ទេ តែ​អាច​បន្សល់ទុក​កេរ្តិ៍​ល្អ​ឬ​អសោច​តកូនតចៅ​បាន​។​»​

spot_img
×