Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨ ជា​ឆ្នាំ​បោះឆ្នោត ដែល​កន្លងមក តែងតែមាន​ការធ្លាក់ចុះ​ក្នុងការ​ប្រមូល​ពន្ធ តែ​ពន្ធដារ​ប្រមូល​ពន្ធ​បានជា ​១១៤​ ភាគរយ​

spot_img

​ភ្នំពេញ ​៖ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ បានសម្រេច​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដើម្បី​កែទម្រង់ និង​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ប​ង់​ពន្ធ ។ ការធ្វើកំណែទម្រង់ បានធ្វើ​ឡើង​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​កៀរគរ​ចំណូល​ពន្ធ​ឲ្យ​ស្របតាម​ផែនការ និង​យុទ្ធសាស្ត្រ​ចតុកោណ​។

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​សិក្ខាសាលា​ស្តីពី “​កាតព្វកិច្ច​ពន្ធ លើ​ប្រាក់ចំណូល និង​ប្រព័ន្ធគ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​” នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមករា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដែលមាន​ការចូលរួម​ពី​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ។​

​លោក គង់ វិបុល បាន​ថ្លែងថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ជាមួយនឹង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល និង​កម្មវិធី​កំណែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ ចំណូល​ពន្ធដារ ដែល​អគ្គនាយក​ដ្ឋ​ន​ពន្ធដារ​ប្រមូលបាន​ចំនួន ៨.៧៩១,៤០​ប៊ី​លាន​រៀល ប្រមាណ​២.១៩៧,៨៤​លាន​ដុល្លារ​អាមេរិក ស្នើ​នឹង​១១៤,២៧​ភាគរយ នៃ​ផែនការ​ច្បាប់ បើទោះបីជា​នេះ ឆ្នាំ​២០១៨ នេះ ជា​ឆ្នាំ​បោះឆ្នោត​ដែល​កន្លងមក តែងតែមាន​ការធ្លាក់ចុះ ក្នុងការ​ប្រមូល​ពន្ធ​ក៏ដោយ ហើយ​នេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​ជំនឿ​ទុកចិត្ត របស់​វិនិយោគិន សហគ្រាស​ជា​អ្នក​ជាប់ពន្ធ និង​សាធារណជន លើ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា ។

លោក​ក៏បាន​អរគុណ ចំពោះ​ដល់​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ទាំងឡាយ ដែល​បាន​ចូលរួមចំណែក ក្នុង​បុព្វហេតុ​នៃ​ការធ្វើកំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ ដែលជា​កត្តា​ជំរុញ​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។​

​ទន្ទឹមនឹង​ពេលដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ធ្វើ​ទំនើបកម្ម​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​លោក​អគ្គនាយក​ពន្ធដារ លើកទឹកចិត្ត​អ្នក​ជាប់ពន្ធ​ទាំងអស់ ចូលរួម​ប្រើប្រាស់​នូវ​ប្រព័ន្ធ និង​កម្មវិធី​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ក្នុងន័យ​ទទួលបាន​សេវា​អ្នក​ជាប់ពន្ធ ដែលមាន​ភាពសាមញ្ញ ងាយស្រួល មាន​គុណភាព​ប្រកបដោយ​តម្លាភាព និង​មាន​ភាព​ឆាប់រហ័ស ជាពិសេស​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានដាក់​ចេញ​នូវ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម ដែល​ចាប់ផ្តើម​អនុវត្ត ពី​ខែមករា​ឆ្នាំ​២០១៩​នេះ​។ ដោយឡែក​សហគ្រាស​ទាំង​ឡាយ ដែល​ពុំទាន់​បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ត្រូវ​មក​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ជា​ប្រយោជន៍​ទទួល​នូវ​សេវា ។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ដ៏​មុត​ស្រួច​មួយចំនួន ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ ដើម្បី​ជួយ​លើកកម្ពស់ ភាព​ប្រកួតប្រជែង និង​ការកែលម្អ​បរិយាកាស​ធុរកិច្ច នៅ​កម្ពុជា​។

​ក្នុងឱកាស​នោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​សំណូមពរ​ដល់​អគ្គនាយក​ដ្ឋា​នព​ន្ឋ​ដារ ឲ្យ​ជួយ​សម្រួល​ដល់​ការបង់ពន្ធ របស់​បណ្ដា​ក្រុមហ៊ុន​នានា ឲ្យ​សមស្រប​ជាមួយ​បណ្ដា​ប្រទេសជិតខាង ដើម្បី​ឈានដល់​ការ​ប្រ​គួ​ត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ ​៕ ដោយ ៖​ កូ​ឡាប​

spot_img
×