Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី របស់ លោក​ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ​ជីវិត​ទេសចរ​បរទេស​ម្នាក់ទៀត​ពី​លំហ​សមុទ្រ​

spot_img

​ព្រះសីហនុ​៖ បុគ្គលិក ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី (G.T.V.C) របស់ លោក​ឧកញ៉ា ទៀ វិច​ត្រ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​មក​ថា មាន​ករណី​បុរស​ជនបរទេស​ម្នាក់ ដែល​ត្រូវ​គេ​អះអាងថា បាន​បាត់​ខ្លួន​ជាមួយ​កូន​អូ​បរ័តូច​ពណ៌​ខៀវ ១​គ្រឿង លើ​ផ្ទៃ​សមុទ្រ នា​ខេត្ត​ព្រះសីហនុ ជាច្រើន​ថ្ងៃ​កន្លងទៅ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ត្រូវបាន​បុគ្គលិក​បំរើ​ការងារ នៅ​ទូក​ទេសចរណ៍​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី ស្ពី​ត​ប៊ូត កម្ពុជា (G.T.V.C Speed Boat) កម្ពុជា ដែលមាន លោក​ឧកញ៉ា ទៀ វិចិត្រ អគ្គនាយក បាន​ប្រទះឃើញ​ជន​បរទេស​រូប​នោះ កំពុង​ដេក​ស្តូកស្តឹង នៅក្នុង​អូ​បរ័តូច​មួយ កំពុង​អណ្តែត​នៅលើ​លំហ​សមុទ្រ នា​ប្រជុំ​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​ជនបរទេស ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់​រូបនេះ ក៏​ត្រូវ​បាន​បុគ្គលិក របស់ ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី បាន​ជួយ​សង្គ្រោះ​នាំយក​ទៅ​កាន់​ដីគោក ដោយ​សុវត្ថិ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​បុគ្គលិក ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី បាន​អះអាង​ថា ជនបរទេស​រូបនេះ បើសិន​មិនបាន​ជួយសង្គ្រោះ​ទាន់​ពេល​ទេ ទំនងជា​នឹង​អាច​រងគ្រោះ​ដល់​អាយុជីវិត​។​

​បញ្ហា​នេះ សមត្ថកិច្ច​នគរបាល នៃ​ស្នងការ​រដ្ឋា​ន​ខេត្ត​ព្រះសីហនុ ក៏​បានឲ្យ​ដឹង​ដែរថា កំពុង​ទាក់ទង​សាក្សី ដើម្បី​ឈាន​ដល់​កំណត់​អត្តសញ្ញាណ របស់​ជនបរទេស​រូប​នេះ​អោយបាន​ច្បាស់លាស់ ជាពិសេស​លើ​ករណី​ឈាន​ដល់​បាត់​ខ្លួន​នៅ​លើ​លំហ​សមុទ្រ ជាមួយ​កូន​អូរ​ប័រតូច ១​គ្រឿង ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ​៕ ដោយ​៖ ដែន អយុធ្យា​

spot_img
×