Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​កខ្វក់ កំ​ពុល​បំពុល​នៅ​ថៃ​

spot_img

​ភ្នំពេញ​ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​រស់នៅ​ប្រទេស​ថៃ​ឲ្យ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​កខ្វក់​ដែល​គ្របដណ្ដប់​ពេញ​ប្រទេស​ថៃ​។​

​ប្រភពពី bangkok pos បាន​ឲ្យ​ដឹងថា សាលាក្រុង និង​នាយកដ្ឋាន​គ្រប់គ្រង ការបំពុល​ថៃ​ ​ប្រកាស​ទីក្រុង បាងកក ទៅជា តំបន់​គ្រប់គ្រង​ការបំពុល​ ​ក្រោយពី​ខ្យល់​កខ្វក់​មាន​សភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ​។​

​មន្ត្រី​បរិស្ថាន នៃ​រដ្ឋបាល​ទីក្រុង​បាងកក បាន​និយាយថា​៖ ដោយសារតែ​កម្រិត​នៃ​ខ្យល់​កខ្វក់​បាន​កើនឡើង​លើសពី​កម្រិត​សុវត្ថិភាព នៅ​គ្រប់​សង្កាត់​ទាំងអស់​ក្នុង​រាជធានី បាងកក សាលាក្រុង​កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​​ដើម្បី​សម្អាត​ផ្លូវ​សំខាន់ៗ រហូតដល់​គុណភាព​ខ្យល់​មាន​សភាព​ល្អ​ប្រសើរឡើង​វិញ​ ។​

​បើតាម​ផេ​ក​ទីប្រឹក្សា​ទទួលបន្ទុក​ពលករ​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា​ ​សូម​ជម្រាបជូន​បងប្អូន​ពល​ករ​ទាំងអស់ នៅក្នុង​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត​មួយចំនួន អោយបាន​ជ្រាបថា នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ប្រទេស​ថៃ​កំពុងតែ​ទទួលរង​នូវ​បញ្ហា​ខ្យល់​កខ្វក់ លើសពី​កំរិតស្តង់ដារ ដែល​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​សុខភាព ដូច្នេះ​សូម​បងប្អូន​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​តំបន់​ដែលមាន​បញ្ហា​នេះ មេត្តា​ប្រុងប្រយ័ត្ន និង​ការពារ​តាម​ការណែនាំ​របស់​អាជ្ញា​រធរ​ថៃ គឺ​ត្រូវ​ពាក់​ម៉ាក់​ការពារ​ប្រភេទ​N95 នៅ​ពេល​ដែល​ធ្វើដំណើរ ឬ​ធ្វើការ​នៅ​ទីវាល ជាពិសេស​បងប្អូន​ពល​ករ​ដែល​ធ្វើការ​ផ្នែក​សំណង់​ ។​

​សូម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដោយ​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យបាន​ត្រឹមត្រូវ សម្រាប់​បងប្អូន​ខ្មែរ​ស្នាក់នៅ និង​ធ្វើការ នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត​រង​ឥទ្ធិពល ​។​

​យោងតាម​ប្រភពព័ត៌មាន TV5HD1 ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ បានឱ្យដឹងថា​អភិបាលក្រុង​បាងកក បានចេញ​សេចក្តីប្រកាស​ឱ្យ​សាលារៀន​ទាំងអស់​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ ចំនួន​៤៣៧​កន្លែង បិទទ្វារ​ផ្អាក​ការសិក្សា​បណ្តោះអាសន្ន ចំនួន​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយសារ​ឥទ្ធិពល​ខ្យល់​កខ្វក់ PM2.5 នៅក្នុង​តំបន់​ទីក្រុង​បាងកក​មានការ​កើនឡើង​ជា​លំដាប់ ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​យោងតាម​ការ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​ឱ្យដឹងថា គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក បាន​ធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់​ដោយមាន​កម្ទេចធូលី​ជាច្រើន​ដែល​គេ​ស្គាល់​ឈ្មោះថា PM2.5 នៅ​តំបន់​ចំនួន ៤១​ជុំវិញ​ទីក្រុង​។ ចំណែកឯ​អង្គការ​សុខភាព​ពិភពលោក​ឱ្យដឹង​ដែរ​ថា PM2.5 គឺជា​ភាគល្អិត​នៃ​ធូលី​ដែលមាន​ទំហំ​តូច​ជាង ២,៥​មីក្រូ​ម៉ែត្រ ហើយ​ត្រូវ​ចាត់ទុកថា​មាន​គ្រោះថ្នាក់​បំផុត​ដោយសារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅក្នុង​សួត និង​ប៉ះពាល់​សរីរាង្គ​ផ្សេងទៀត​។​

​ដូច្នេះ សូម​បងប្អូន​ពលករ​ខ្មែរ​ដែល​ស្នាក់នៅ និង​ធ្វើការ​នៅ​ទីក្រុង​បាងកក និង​តំបន់​ផ្សេងៗ​ទៀត ដែល​រង​ផលប៉ះពាល់​ដោយសារ​ខ្យល់​កខ្វក់ PM2.5 មេត្តា​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ និង​ពាក់​ម៉ាស​ការពារ​ឱ្យបាន​ត្រឹមត្រូវ​ ។​

​សូម​ជូនពរ​បងប្អូន​ពលករ​មាន​សុខភាព​ល្អ សំណាងល្អ​គ្រប់ៗ​គ្នា​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×