Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធា​២​នាក់​ផឹក​ស៊ី​ទាស់សម្តី អាង​កាំភ្លើង​បាញ់​គ្នា របួស​ម្នាក់ ឯ​ជនដៃដល់​រត់ចោលស្រុក​

spot_img

​ក្រចេះ​ ៖ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង ដោយ​មន្ត្រី​យោធា​ផឹកស៊ី​ជាមួយគ្នា កើតរឿង​ទាស់សម្ដី​គ្នា ឈានដល់​ការបាញ់ប្រហារ បណ្ដាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​៤ និង​១៥ នាទី​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំនុច​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ សៀង សុ​ណាត ជា​មន្ត្រី​យោធា​សឹក​រង​ស្រុក​សំបូរ បាន​បាញ់​១​គ្រាប់ ត្រូវ​ជនរងគ្រោះ​ឈ្មោះ​សាន សា​មន ភេទ​ប្រុស ជា​មន្ត្រី​យោធា​។​

​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​នាំយកមក​ស​ង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ រីឯ​ជនបង្ក​ក្រោយ​បាញ់រង​គ្រោះ​រួច រត់គេចខ្លួន​បាត់​។ នៅពេលនេះ ជនបង្ក​ជាម​ន្ត្រី​យោធា​ស្រុក​សំបូរ ពេល​ស្រវឹង​ក្លា​ហ៊ាន​បាញ់​បោះ ត្រូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទា​ន​ទោស​តាមច្បាប់ ៕ ​ដោយ ​៖ បញ្ញា​ស័ក្តិ​

spot_img
×