Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បាន​រថយន្ត​២០​គ្រឿង ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ ខុស​ម៉ោង​

spot_img

​ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេ​វ ហាក់ បាន​ឲ្យ​ដឹងថា នៅក្នុង​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍ ក៏ដូចជា​ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ធុន​ធំ​នេះ ដែល​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ​ខុស​ម៉ោង​កំណត់ គឺ​ចាប់ផ្ដើម​តាំងពីព្រឹក រហូតដល់​ល្ងាច ដោយ​កម្លាំង​នគរបាល​ជំនាញ បានធ្វើ​ការឃាត់​រថយន្ត​ធុន​ធំ បាន​ចំនួន​២០​គ្រឿង​។​

​នៅ​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ឃាត់​រថយន្ត​ដឹកទំនិញ​ចេញចូល​ម៉ោង​ខុស​ជាច្រើន​គ្រឿង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ទៅលើ​រថយន្ត​ធុន​ធំ​ប្រភេទ​កង់​១០ ដែល​មិន​អនុញ្ញាត​ឲ្យ​ចូល​រាជធានី​ភ្នំពេញ ក្នុងនោះ​កម្លាំង​ជំនាញ​របស់លោក បានដាក់​ពង្រាយ​ចំនួន​៣​គោលដៅ​ធំៗ គឺ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ ផ្លូវ​ហាណូយ ខណ្ឌ​សែន​សុខ ផ្លូវ​លេខ​៥៩៨ និង​ផ្លូវ​ជាត​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ​ដោយ​អនុវត្ត​ច្បាប់​ចរាចរណ៍​។ ចំពោះ​រថយន្ត​ដែល​កម្លាំង​នគរបាល​ជំនាញ​បានធ្វើ​ការឃាត់​នោះ និង​ធ្វើការ​ផាកពិន័យ ព្រមទាំង​សុំ​គោលការណ៍​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ពន្យល់​ណែនាំ​ដល់​ម្ចាស់​អាជីវករ ដែល​បើក​មុខរបរ រថយន្ត​ដឹកទំនិញ​ធុន​ធំ​ទាំងឡាយ ស្ដីអំពី​ច្បាប់​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ ចេញចូល​មាន​ម៉ោង​កំណត់​ត្រឹមត្រូវ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្ថែមថា ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ទាំងអស់ មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូលក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ម៉ោង​១០​យប់ ហើយ​បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​គោរព​តាម​គោលការណ៍​ដែល​សាលា​រាជធានី​ភ្នំពេញ​បានដាក់​ចេញ ហើយ​ចំពោះ​ម្ចាស់​អាជីវក​ម្មណា ដែល​មិន​គោរព​តាម​គោលការណ៍​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ និង​ធ្វើ​ការឃាត់​រថយន្ត​ទុក រហូតដល់​មាន​បទបញ្ជា​ថ្មី ពី​សាលា​រាជធានី​ភ្នំពេញ​ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×