Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទទួល​គ្រឿងចក្រ​សំអាត​ឆ្នេរ​២​គ្រឿង រី​ឯ​ខេត្ត​កំពត និង​ខេត្ត​កែប​បាន​១​គ្រឿង​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ខេត្ត​នេះ បាន​ទទួល​គ្រឿងចក្រ​សម្រាប់​សម្អាត​ឆ្នេរសមុទ្រ​ចំនួន ២​គ្រឿង ផ្តល់​ជូន​ពី​ក្រសួង​ទេសចរណ៍ និង​១​គ្រឿង​ទៀត បាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​កំពត និង​ខេត្ត​កែប សម្រាប់​កិច្ចការ​សម្អាត​ឆ្នេរសមុទ្រ​។​

ពិធី​ប្រគល់​គ្រឿងចក្រ​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ នា​បរិវេណ​សាលាខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​មាន​វត្តមាន ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​តំណាង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​មួយចំនួន​ទៀត​។​

​ក្នុង​ពិធី​ប្រគល់​គ្រឿងចក្រ​នោះដែរ លោក នី ផល្លី អគ្គលេខាធិការរង​គណៈ កម្មាធិការជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរសមុទ្រ​ចំនួន​៧ ក្នុងនោះ​ឆ្នេរ​ចំនួន​៤ កំពុង​បើក​បំរើ​សេវាកម្ម​ជូន​ប្រជាពល​រដ្ឋ និង​ភ្ញៀវទេសចរ ដែល​ចាំបាច់​ត្រូវ​ឲ្យ​ឆ្នេរ​ស្អាត មាន​សោភ័ណភាព និង​មាន​អនាម័យ ព្រោះ​កន្លងមក​ឆ្នេរ​មួយចំនួន​បាន​រង​ផលប៉ះពាល់​បរិស្ថាន​ជា​បន្តបន្ទាប់​។​

​ព្រម​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​គ្រប់គ្រង​តំបន់ឆ្នេរ ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន និង​វិស័យ​ឯកជន​នានា ដែល​បាន​ចូលរួម​សហកា​រទិញ​គ្រឿងចក្រ​សម្អាត​ឆ្នេរ​បាន​ចំនួន ៣​គ្រឿង និង​បាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ២​គ្រឿង និង​ប្រគល់ជូន​ខេត្ត​កែប​-​កំពត​ចំនួន ១​គ្រឿង ដោយ​ខាង​មន្ទីរ​ទេសចរណ៍​តាម​ខេត្ត​នី​មួយៗ ធ្វើ​ជា​សេនាធិការ​គ្រប់គ្រង​ថែរក្សា​ការពារ សម្អាត​ឆ្នេរសមុទ្រ នៅតាម​ខេត្ត​នី​មួយៗ​។​

នា​ឱកាស​នោះ​ដែរ ឯកឧត្តម ថោង ខុន រដ្ឋ មន្ត្រី​ក្រសួង​ទេសចរណ៍ មានជំនឿថា ក្រោយ​ខេត្ត​ទាំ​អ​៣ មាន​គ្រឿងចក្រ​សម្រាប់​សំអាត​ឆ្នេរសមុទ្រ លោក​រំពឹង​ថា អនាម័យ និង​បរិស្ថាន​នៅតាម​ឆ្នេរសមុទ្រ​ខេត្ត​ទាំង​៣ ខេត្ត​ព្រះសីហនុ កំពត និង​ខេត្ត​កែប និង​មាន​សោភ័ណភាព​កាន់តែ​ប្រសើរ​ថែម​មួយកំរិត​ទៀត​។ ជាង​នេះ​ទឿត ថ្នាក់​ដឹកនាំ​នៅ​តាម​ខេត្ត​នី​មួយៗ ត្រូវ​ចលនា​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ សិស្សានុសិស្ស និង​វិស័យ​ឯង​ជន ពិសេស​អាជីវករ​លក់​ដូរ​នៅតាម​តំបន់ឆ្នេរ និង​តាម​សហគមន៍​នានា​ឲ្យចូល​រួមសហការ​ក្នុង​ការ​ងារ​សម្អាត​បរិ​ស្ថាន​អនាម័យ​នៅតាម​តំបន់​ឆ្នេរសមុទ្រ ឲ្យបាន​ទាំងអស់គ្នា ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​នីមួយៗ​ឲ្យបាន​ច្រើន​ថែមទៀត​។​

​បន្ថែម​លើ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​គោលដៅ​ទេសចរណ៍ សេដ្ឋកិច្ច និង​ទទួលបាន​ភ្ញៀវ​ក្នុងស្រុក​ជាង ៧០​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៨ ហើយ​ថា​នឹង​ជម្រុញ​ឲ្យ​ខេត្ត​នេះ ទទួលបាន​ភ្ញៀវ​ជាង ២​លាន​នាក់​នា​បណ្តា​ឆ្នាំ​ខាង​មុខ​។ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​ជើងហោះហើរ​កើនឡើង ហើយ​ច្រក​កំពង់ផែ​សមុទ្រ ក៏​នាំ​មក​នូវ​ភ្ញៀវទេសចរ​យ៉ាងច្រើន​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​។​

​ជាងនេះទៀត ឯកឧត្តម ថោង ខុន បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះសីហនុ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​ផ្លូវ​គមនាគមន៍​ដូចជា​៖ ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក ផ្លូវគោក និង​មាន​ការអភិវឌ្ឍ​រីក​ចម្រើ​។ ហើយ​ថា បច្ចុប្បន្ននេះ ខេត្ត​ព្រះសីហនុ មាន​ការអភិវឌ្ឍ​យ៉ាង​គំហុក​ចាំបាច់​ត្រូវ​រួមគ្នា​ការពារ​តំបន់​ឆ្នេរសមុទ្រ ការពារ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ និង​ការគ្រប់គ្រង​តំបន់ឆ្នេរ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ជា​ពិសេស​ការងារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្រុង​ខេត្ត​ព្រះសីហនុ ត្រូវឲ្យមាន​រៀបរៀបរយ មាន​អនាម័យ សោភ័ណភាព និង​មាន​សុខ​សុវត្ថិភាព​។​

​ឯកឧត្តម ថោង ខុន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា នៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច ដើម្បី​បំរើ​សេវាកម្ម​ទេសចរណ៍ ដើម្បី​ឈាន​ទៅ​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ឲ្យបាន​ប្រសើរ​ថែម​ទៀត ព្រោះថា​បច្ចុបន្ន​ខេត្ត​នេះ មាន​ការអភិវឌ្ឍ​យ៉ាង​គំហ៊ុក ដូច្នេះ​ចង់​មិន​ចង់ នឹងមាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សន្តិសុខ​ជាដើម ដែល​ទាមទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​សហការ​គ្នា​កាត់បន្ថយ​ផលប៉ះពាល់​ទាំងនោះ​ឲ្យមក​ចំនួន​ទាប​បំផុត​៕ ដោយ ៖ ដែនសីមា

 

spot_img
×