Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​អោយ​សង្វែក​ណាស់​! យុវតី​ម្នាក់​មិន​ដែល​បាន​ដើរលេង​ក្រៅ​ប្រទេស​សោះ ពេល​បាន​ដើរ​ម្តង ក៏ស្លាប់​ក្នុង​ហេតុ​ការណ៍​ភេរវកម្ម​

spot_img

​​ដំណើរ​កំសាន្ត​ក្រៅប្រទេស​លើក​ទី ១ របស់​យុវតី​អ៊ី​ស្រា​អ៊ែល​ដ៏​ស្រស់​ស្អាត​ម្នាក់ បាន​បញ្ចប់​ដោយ​សោកនាដកម្ម​។ វា​ជា​ដំណើរ​កំសាន្ត​លើកដំបូង និង​ចុង​បញ្ចប់​របស់​នាង​។​

​យុវតី​ឈ្មោះ Leanne Nasser អាយុ​១៨​ឆ្នាំ គឺជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​អំពើ​ភេរវកម្ម​ក្នុង​ក្លឹប​រាត្រី បន្ទាប់​ពី​ខ្មានកាំភ្លើង​បាញ់រះ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ប្រារព្ឋ​ពិធី​ឆ្លង​ឆ្នាំ​ក្នុង Reina ក្លឹប ក្នុង​ទីក្រុង​អ៊ី​ស្តា​បុល ប្រទេស​តួ​ក​គី​។​

​ការបាញ់ប្រហារ​យ៉ាងឃោ​ឃៅរ​បស់​ភាវ​រករ​ទៅលើ​ហ្វូង​មនុស្ស​បាន​បណ្តាលអោយ​មនុស្ស​ចំនួន ៣៩​នាក់​ស្លាប់ ហើយ​យុវតី Leanne Nasser គឺជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​អ្នកស្លាប់​។​

BBC បាន​ធ្វើ​ការសម្ភាសន៍សាច់ញាតិ​របស់ Leanne Nasser​។​

Leanne Nasser បាន​សុំ​អង្វរ​ឪពុកម្តាយ​ទៅលេង​ទីក្រុង​អ៊ី​ស្តា​បុល ព្រោះ​នាង​មិន​ដែល​ទៅ​ក្រៅប្រទេស ហើយ​ក៏​មិន​ដែល​ចាកចេញ​ពី​ប្រទេស​អ៊ី​ស្រា​អ៊ែល​ដែរ​។ មិត្តភក្តិ ៣​នាក់​របស់​នាង​មាន​គំរោង​ទៅ​ទីក្រុង​នោះ (​អ៊ី​ស្តា​បុល​) ដើម្បី​ប្រាព្ធ​ពិធី​អបអរ​ឆ្នាំថ្មី ហើយ​នាង​ចង់​ទៅ​ជាមួយ​ពួកគេ​។​

​ឪពុក​របស់​នាង​ប្រកែក​មិន​អោយ​នាង​ទៅ ព្រោះ​គាត់​បារ​ម្មណ៍​ថា​ទីក្រុង​អ៊ី​ស្តា​បុល​មិនមាន​សុវត្ថិភាព​សំរាប់​នាង ហើយ​គាត់​ចង់​អោយ​នាង​នៅ​ផ្ទះ​វិញ​។ ដោយសារ​សុំ​ឪពុក​មិន​បាន Leanne Nasser បាន​ទៅរក​មីង​របស់​នាង (​ឈ្មោះ Layal Masarweh) ដើម្បី​អោយ​ជួយ​និយាយ​ជំនួស​នាង​។​

“​ឪពុក​របស់​នាង​ប្រកែក​មិន​អោយ​នាង​ទៅ​ដដែល​ទោះ​មីង​របស់​នាង​មក​ជួយ​និយាយ​អោយ​។ ឪពុក​នាង​និយាយថា អ៊ី​ស្តា​បុល​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​មិន​អោយ​នាង​ទៅ​ណា​ទាំងអស់​។ ប៉ុន្តែ​នាង​ចចេស​ចង់​ទៅ ដោយ​និយាយថា នឹង​គ្មាន​អ្វី​កើតឡើង​មក​លើ​រូប​នាង​ទេ​”​។​

Leanne Nasser រស់នៅ​ទីក្រុង Tira នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែល​មាន​គោលបំណង​ធំ​សំរាប់​អនាគត​របស់​នាង ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅក្នុង​ខែ​មិថុនា​ខាងមុខ​។ នាង​ធ្វើការ​នៅ​ក្លីន​និច​ពេទ្យធ្មេញ ហើយ​នាង​បាន​សន្សំ​លុយ​ដើម្បី​ទិញ​ឡាន ១​គ្រឿង​។ នាង​ចង់​ធ្វើ​ជា​ទន្តពេទ្យ​នៅ​ថ្ងៃ​អនាគត​។​

​ទីបំផុត​នាង​ក៏​អាច​បញ្ចុះ​បញ្ជូល​ឪពុកនាង​បាន ហើយ​មិនយូរប៉ុន្មាន​នឹង​ក៏បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តា​បុល ជាមួយនឹង​មិត្តភក្តិ ៣​នាក់​។​

​ស្ត្រី​វ័យក្មេង​ដ៏​ស្រស់ស្អាត Leanne Nasser ហើយ​និង​មិត្តភក្តិ ៣​នាក់​របស់​នាង​)​បាន​ធ្វើដំណើរ​ទៅកាន់​ភោជនី​ដ្ឋា​ន Reina ស្ថិតនៅ​តំបន់​មាត់ទឹក​ក្នុង​ទីក្រុង​អ៊ី​ស្តា​បុល​។ រយះពេល ២ ទៅ ៣​ម៉ោង មុន​ពេល​ឈានដល់​ឆ្នាំ​ថ្មី នាង​បាន​បង្ហោះ​រូបភាព ក្នុង​កម្មវិធី Snapchat ដែល​ក្នុង​រូបថត នាង​ញញឹម ពាក់​កំរងផ្កា​លើស​ក់ដ៍​វែង និង​ស្រស់ស្អាត ភ្នែក​ព៌ណ​ត្នោត​របស់​នាង​សំលឹងមើល​មក​កាមេរ៉ា​។

​នៅ​ព្រឹក​បន្ទាប់ ក្រោយពេល​មាន​ហេតុ​ការបាញ់ប្រហារ​នៅក្នុង​ក្លឹប ដែល​បណ្តាលអោយ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ និង​ក្រោយពេល ក្រុម​សង្គ្រោះ​បន្ទាប់​ពិនិត្យមើល​នៅ​កន្លែង​ដែល​មនុស្ស​ស្លាប់​រង្គាល Leanne Nasser បាន​បាត់​ខ្លួន​។ មិត្តភក្តិ ៣​នាក់​របស់​នាង​នៅ​ក្នុង​ពេទ្យ លើកលែងតែ Leanne Nasser​មិន​ឃើញ​នៅ​ទីនោះ​។​

​ឪពុក​របស់ Leanne Nasser បាន​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​តួ​ក​គី​។ គ្រួរ​សារ​របស់​នាង​មាន​ក្តីសង្ឃឹម​ថា នាង​ប្រហែលជា​នៅ​មាត់​ជីវិត នាង​ប្រហែលជា​នៅ​មន្ទីរពេទ្យ​ផ្សេង នាង​ប្រហែលជា​មិន​អី​ទេ​។​

​ឪពុក​របស់​នាង​បាន​ផ្ញើ​រូបភាព​មួយចំនួន​ទៅ​អោយ​ពូ​របស់​នាង​ដែល​កំពុង​នៅ​ផ្ទះ​ក្នុង​ទីក្រុង Tira​។ រូបភាព​ទាំងនោះ​មាន រូបភាព ចិញ្ជៀន​មាស​រាង​បេះដូង​ដែល​មាន​ប្រឡាក់​ឈាម​តិច ខ្សែក​បន្តោង​ត្បូង​ព៌ណ​ស្វាយ និង​បៃតង និង​រូបភាព​កាបូប​ស្ត្រី​ព៌ណ​ប្រាក់​ដែល​មាន​ប្រឡាក់​ឈាម​។​

​អាជ្ញាធរ​តួ​ក​គី​គិតថា តើ​ក្រុមគ្រួសារ​របស់​នាង​អាច​ដឹង​បី​អត្ថ​សញ្ញាណ​នាង​ដោយ​ផ្នែក​លើ​របស់របរ​ទាំងនោះ​ដែរ​យ៉ាងណា​?

​ប៉ុន្តែ​ក្រោយពី​ពូ​របស់​នាង​បាន​មើល​រូបភាព​ដែល​ឪពុក​នាង​បាន​ផ្ញើ​ទៅ គាត់​បាន​បង្ហាញ​រូបភាព​នោះ​ទៅ​មីង​របស់ Leanne Nasser ហើយ​បាន​និយាយថា គឺ Leanne Nasser​។ នាង​ស្លាប់​នៅក្នុង​ការវាយប្រហារ​។​

​ក្រោយពេល​បាន​ដឹងថា​ក្មួយ​ស្រី​ស្លាប់ មីង​របស់​នាង​បាន​និយាយថា “​ខ្ញុំ​មិន​អាច​លើកលែង​ទោស​អោយ​ខ្លួនឯង​បាន​ទេ​”​។​

“​ខ្ញុំ​បន់ស្រន់​អោយ​ខ្ញុំ​ពេលនោះ​នៅ​ជាមួយ​នាង ដើម្បី​ការពារ​នាង​”​។​

​សព​របស់​យុវតី​ស្រស់​ស្អាត​ខាងលើ ត្រូវបាន​គេ​ដឹក​មកដល់​ស្រុក​កំណើត​វិញ ៣​ថ្ងៃ​ក្រោយ​ពេល​មាន​ការវាយប្រហារ​។​

​ប្រភព​៖ CNN

spot_img
×