Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្ត​តាកែវ ស្នើ​ឲ្យ​មន្ត្រីនគរបាល អនុវត្ត​បទបញ្ជា​អោយបាន​ម៉ឺង​ម៉ាត់ ដើម្បី​ភាពជោគជ័យ​

spot_img

​តាកែវ ៖ ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សភាពការណ៍​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ប្រចាំ​ខែ​មករា ឆ្នាំ​២០១៩ និង​ប្រកាស​ផ្ទេ​ភារកិច្ច​តែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​ចំនួន ១២០​រូប នា​ព្រឹក​ថ្ងៃទី ០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​ន​គរាល​ខេត្តតាកែវ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង បានលើកឡើង​ពី សកម្មភាព​​មួយ​ចំនួន ដែល​មាន​ក្រុម​ខិលខូច​មួយចំនួន បាន​កំពុងតែ​ធ្វើ​ការផ្សព្វផ្សាយ បំពុលសង្គម​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​សកម្មភាព​នេះ មន្ត្រី​ជំនាញ​របស់​យើង​ផែន​សន្តិសុខ​ផ្ទៃក្នុង​ត្រូវតែ ធ្វើការ​ពិនិត្យ​អោយ​មែនទែន​លើ​បញ្ហា​នេះ និង​ត្រូវ​ឆ្លើយតប​វិញ​អោយបាន​រហ័ស ដើម្បី​មាន​វិធានការ​ទុក​ស្កាត់​ឲ្យបាន​ចំ​ពោះ ការផ្សាយ​ពត័មាន​ក្លែងក្លាយ​ក្នុង​គោលបំណង​បំពុលស​ង្គ​ម នេះ ។​

​ទន្ទឹម​និង​ការលើកឡើង​របស់​ឯកឧត្តម​ស្នងការនេះ លោក​ក៏​បាន​លើកឡើង​ពី​ចំណុច​អសកម្ម​ជាច្រើន ដែលមាន​មន្ត្រីនគរបាល​មួយចំនួន​តូច​បាន និង​ធ្វើអោយ​បាត់បង់​នៅ​វិន័យ និង​មិន​យកចិត្តទុកដាក់​លើ​កិច្ចការងារ​របស់​ខ្លួន ។ ឯកឧត្តម​ស្នងការ​បាន​សង្កត់ធ្ងន់​ថា ក្នុងនាម​យើង​ជា​មន្ត្រី​នគរបាល​ជាតិ យើង​ត្រូវតែ​អនុវត្ត​អោយបាន​មឹង​ម៉ាត់ លើ​វិន័យ​របស់​អស់​អង្គភាព​អោយបាន​ម៉ត់​ចុត ដូច្នេះ​កងកំលាំង​គឺ​មិន​ត្រូវ​ដើរហើរ​អត់​ច្បាប់​នោះ​ទេ អញ្ចឹង​ដើម្បី​អោយ​អស់លោក​គោរព​ទៅតាម​វិន័យ​នេះដែរ គឺ​តម្រូវ​អោយ​អស់លោក​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​លើ​កត្តព្វកិច្ច​របស់​ខ្លួន​អោយបាន​គ្រប់ៗ​គ្នា ព្រោះនេះ​ជា​ការងា​រគោល​មួយ​ដែល​យើង​ត្រូវ​ធ្វើអោយ​ជោគជ័យ ហើយ​ការងារ​នេះ​ទទួលបាន​ជោគជ័យ​ទៅ​បាន​គឺ​កើតឡើង​ចេញពី​ការ​សាម្គី​គ្នា អញ្ចឹង​សង្ឃឹមថា​អស់លោក​និង​គោរព​តាម​បទបញ្ជា និង​ចេះ​សាមគ្គី​គ្នា ដើម្បី​សម្រេចបាន​នូវ​គោល​ការណ៏​របស់​ថ្នាក់ដឹកនាំ​ដែល​ដាក់​មកអោយ​ថ្នាក់ក្រោម ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង បាន​ជំរុញ​អោយ​មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល ជាពិសេស​អធិការ និង​ស្នងការ​ទទួលបន្ទុក​ផែន​អន្តោប្រវេសន៍ ត្រូវ​យកចិត្តទុកដាក់ និង​ក្តាប់​អោយបាន​ចំ​ពោះ​ជនបរទេស ដែល​ចូលមក​ស្នាក់នូវ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រោះ​ថា​ជន​បរទេស​មួយ​ចំនួន បាន​ចូលមក​រស់នៅ​ទាំង​គ្មាន​ច្បាប់ និង​ប្រព្រឹត្ត​អំពើរ​ខុសច្បាប់​ផ្សេងៗ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ពិធី​បំពាក់​ឋាន្តរស័ក្តិ ប្រកាស​និង​ផ្ទេរ​មុខតំណែង ជូន​មន្ត្រីនគរបាល​ជាតិ​ចំនួន ១២០​រូប ចាប់ពី​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន ៣១​រូប អនុសេនីយ៍ទោ​ចំនួន ២៥​រូប អនុសេនីយ៍ត្រី ១១​រូប និង​ព្រិន្ទបាលឯក ២​រូប និង​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី​ចំនួន ៥១​រូប ។​

​ក្រោយ​បញ្ចប់​ការបំពាក់​ឋាន្តរស័ក្តិ​រួច លោកស្នងការ​បាន​ផ្តល់​កំព្យូទ័រ​ចំនួន ៥​គ្រឿង ដល់​ការិយាល័យ​បុគ្គលិក សម្រាប់​សម្រួល​លើ​ការងារ​មួយចំនួន នៅក្នុង​ផែន​របស់​បុគ្គលិក ៕ ដោយ ៖ តាកែវ​

 

 

spot_img
×