Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាព​លោភលន់ ចាញ់បោក​ស្ត្រី​ម្នាក់ តាមរយៈ​ហ្វេ​សប៊ុក ផ្ញើ​លុយ​អស់​ជិត​២០​ម៉ឺន​ដុល្លារ ទើប​ភ្ញាក់ខ្លួន​ ប្តី​ដេញ​ចេញ​ពី​ផ្ទះ មក​លោតទឹកសម្លាប់ខ្លួន​​

spot_img

​ភ្នំពេញ ៖ ការ​លោភ​របស់​ស្ត្រី​ម្នាក់​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ផ្ញើ​លុយ​ឲ្យ​ស្ត្រី​ម្នាក់ ដែល​មាន​ជំងឺ​និង​បាន​ផ្ញើ​សារ​សុំ​លុយ ជា​ថ្នូរ​នឹង​ការទទួល​បាន​លុយ​ជាង​៤​លាន​ដុល្លារ ពី​ក្រៅ​ប្រទេស ។ បន្ទាប់ពី​ដឹង​ខ្លួន​ថា​ចាញ់បោក​លុយ​គេ អស់​ជិត​២០​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​ប្ដី​ដេញ​លែងឲ្យ​ចូលផ្ទះ បាន​សម្រេចចិត្ត​មក​លោត​ទឹក​លើ​ស្ពាន​ជ្រោយចង្វា ដើម្បី​បញ្ចប់ជីវិត កាលពីរ​វេលា​ម៉ោង​១២​និង​២០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១ កុម្ភៈ ២០១៩​។ បន្ទាប់​ពី​លោត​ចូល​ក្នុង​ទឹកទន្លេ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ជួយ​ទាន់ មិន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​។​

​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ងួន វណ្ណា​រី អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ជម្ពូ​វ័ន្ដ និង​មាន​ស្រុកកំណើត​នៅ​ភូមិ សំបួរមាស ខ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម​។ ស្ត្រី​រងគ្រោះ បានឲ្យដឹងថា ខ្លួន​ចាញ់បោក​គេ តាម​ហ្វេ​សប៊ុក​អស់​លុយ​ជិត​២០​ម៉ឺន​ដុល្លារ និង​ត្រូវ​ប្ដី ស្ដីបន្ទោស​ទើប រត់​ចេញពីផ្ទះ​មក​លោតទឹក​សម្លាប់ខ្លួន​។ អ្នកនេសាទ បាន​ជួយ​ស្រង់​ស្ត្រី​រងគ្រោះ ចេញពី​ក្នុង​ទឹក និង​យក​ប្រគល់ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្រះ​ចក និង​ទាក់ទង​ទៅ​ក្រុម​ឲ្យមក​ទទួល​ស្ត្រី​រងគ្រោះ​យក​ទៅ​ផ្ទះ​វិញ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​


 

spot_img
×