Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ឲ្យ​ដំណើរ​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្វ័យប្រវត្តិ សម្រាប់​លិខិត​ឆ្លង​ដែន​កម្ពុជា គ្រប់​ប្រភេទ E-Gate

spot_img

​ភ្នំពេញ ​៖ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានដាក់ឲ្យ​ដំណើរ​ប្រព័ន្ធ​ត្រួតពិនិត្យស្វ័យ​ប្រវត្តិ សម្រាប់​លិខិត​ឆ្លង​ដែន​កម្ពុជា គ្រប់​ប្រភេទ E-Gate ដែល​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ តទៅ​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ E-Gate សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ប្រើប្រាស់ E-Passport (​លិខិតឆ្លងដែន​ប្រភេទ​ថ្មី សុពលភាព ១០​ឆ្នាំ​) នៅ​ប៉ុស្តិ៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ការដាក់​ដំណើរការ​ប្រព័ន្ធ​ថ្មី​បែប​ទំនើប​នេះ លើកដំបូង​នៅ​កម្ពុជា គឺ​បាន​ជួយ​សម្រួល​ច្រើន ដូចជា​កាត់បន្ថយ​ពេលវេលា សន្សំ​ទំព័រ និង​មិនបាច់​បំពេញ​ទម្រង់​បែបបទ​ជា​ដើម​។ នីតិវិធី​ងាយៗ​៣​យ៉ាង​ប៉ុណ្ណោះ ដែល​អ្នក​ប្រើប្រាស់​លិខិតឆ្លងដែន​ត្រូវ​យល់​ដឹង គឺ ដាក់ស្គែន សំបុត្រ​ឡើង​យន្តហោះ​ចូល​ម៉ាស៊ីន​ស្គែ​ន រួច​សក​ទំព័រ​ទិន្នន័យ​នៃ​លិខិតឆ្លងដែន ដែល​មាន​រូបថត​ក្នុង​ម៉ាស៊ីន​ស្គែ​ន មើល​ការណែនាំ ដែល​មាន​នៅ​លើ​អេក្រង់ រួច​ស្គែ​ន​ម្រាមដៃ​ណាមួយ ក៏​បាន​ជា​ការ​ស្រេច​។ ករណី​មាន​ភាព​មិន​ដំណើរការ ដោយ​ប្រការ​ណាមួយ អ្នកប្រើប្រាស់ អាច​ស្នើសុំ​ជំនួយ ពី​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែល​ប្រចាំការ​ផ្ទាល់​នៅ​ទីនោះ​។​

​ក្រសួងការបរទេស ក៏​បាន​ស្នើ​ដល់​ឯកអគ្គរាជទូត នៃ​កម្ពុជា​ប្រចាំ​នៅ​បរទេស ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​បរទេស ពាក់ព័ន្ធ​នឹង​ការ​មិន​បោះត្រា​ចេញ​-​ចូល លើ​លិខិត​ឆ្លងដែន​ដែល​ប្រើប្រាស់​ច្រកទ្វារ E-gates ខាងលើនេះ ដើម្បី​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​ការចេញ​-​ចូល​របស់​ពលរដ្ឋ​ខ្មែរ​ឲ្យបាន​រលូន​។​

​យោងតាម​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បម្រើ​ការងារ​នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ពន្យល់​បន្ថែម​ពី​នីតិវិធី នៃ​ការប្រើប្រាស់​ច្រក E-gates និង​ការប្រើប្រាស់​លិខិតឆ្លងដែន E-passport​។ បើ​តាម​មន្ត្រី E-gates នេះ​សម្រាប់តែ​ប្រជា​ពលរដ្ឋ​ខ្មែ​រណា ដែល​ប្រើ​លិខិត​ឆ្លង​ដែន​ខ្មែរ​តែប៉ុណ្ណោះ និង​មាន Chip​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នៅពេល​ដំណើការ E-gates នេះ​សម្រាប់តែ​ពលរដ្ឋ​ខ្មែរ លិខិតឆ្លងដែន​អេឡិចត្រូនិក​ខ្មែរ E-passport​។ អ្នក​ដែល​ប្រើ​លិខិតឆ្លងដែន (E-passport) គាត់​ចូល​ទៅ​ប្រើ​ម៉ាស៊ីន​តែម្តង គាត់​ដាក់​លិខិត​ឆ្លងដែន​ហើយ មាន​ការណែនាំ​លើ​នឹង ពេល​គាត់​ដាក់​លិខិត​ឆ្លងដែន​ហើយ ត្រូវ​ផ្តិតមេដៃ​។ បើសិន​ទទួលស្គាល់ថា ក្រយៅដៃ និង​លិខិតឆ្លងដែន របស់​អ្នក​កាន់កាប់​ហើយ ទ្វា​រថា ត្រឹមត្រូវ​ហើយ បើក​ឲ្យ​យើង​ដំណើរការ​ចេញ​បាន​។ នៅពេល​យើង​ប្រើ​ម៉ាស៊ីន​ស្គែ​ន យើង​លែង​បោះត្រា​ចេញ​-​ចូល​ហើយ​។ បច្ចុប្បន្ន លិខិតឆ្លងដែន ត្រូវ​ឆ្លងកាត់​មន្ត្រី​អន្តោប្រវេសន៍ ប្រព័ន្ធ​របស់គាត់ ហើយ​គាត់​នឹង​បោះត្រា​ចេញ ហើយ​ត្រឡប់​មក​វិញ​គាត់​បោះត្រា​ចូល​។ នៅពេល​ពលរដ្ឋ​ខ្មែរ ចាប់ផ្តើម​ប្រើ E-gates លែង​បោះត្រា​ទៀតហើយ​។ ចំពោះមុខ អនុញ្ញាត​ពីរ គឺ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×